ខណៈដែលបញ្ហាកូវីដកំពុងរាតត្បាតនៅទូទាំងសកលលោកនោះ បច្ចេកវិទ្យាគ្រប់ប្រភេទដែលរួមមានទាំងកម្មវិធីទូរសព្ទដៃផង ត្រូវបានចែករំលែក និងប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

មិនខុសពីបណ្តាប្រទេសដទៃលើសកលលោកនោះទេ កម្ពុជាក៏កំពុងពន្លឿននៃការប្រើប្រាស់វិស័យបច្ចេកវិទ្យានេះទៅឲ្យពលរដ្ឋរបស់ខ្លួនផងដែរ ដោយជាលទ្ធផលជាក់ស្តែងនៅពេលនេះ កម្ពុជាគឺទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើកម្មវិធីនៃការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនចំនួន ៣ ដែលក្នុងនោះកំពុងធ្វើឲ្យពិភពលោកទទួលស្គាល់គ្រប់ៗគ្នាផងដែរ។

តាមរយៈបណ្តាញផ្សព្វផ្សាយអន្តរជាតិ The WEForum បានសរសេរថា បដិវត្តបច្ចេកវិទ្យា 4.0 ដែលខ្លួនបានអំពាវនាវឲ្យមានការអភិវឌ្ឍឲ្យបានលឿនតាំងតែពីឆ្នាំ២០១៦ ឬ ASEAN 4.0 សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះ ថ្វីត្បិតតែថៃ និងសិង្ហបុរីគឺជាអ្នកដែលនាំមុខគេខ្លាំងលើបច្ចេកវិទ្យាឌីជីថល ប៉ុន្តែខ្លួនបានកត់សំគាល់ថា កម្ពុជាក៏មិននៅស្ងៀមនោះដែរដោយក្នុងនោះបច្ចេកវិទ្យាចំនួន៣ ដែលកម្ពុជាកំពុងនាំមុខគេក្នុងការប្រើប្រាស់រួមមាន៖
១- បច្ចេកវិទ្យា Virtual reality និង Mobile App ដែលភ្ជាប់ទំនាក់ទំនងអតីតកាល និងបច្ចុប្បន្ន ៖ តាមរយៈបច្ចេកវិទ្យា Virtual reality និង 3D កម្ពុជាបានសម្រេចយកវាមកប្រើប្រាស់នៅក្នុងគម្រោងមួលដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា Virtual Angkor Project ក្នុងគោលបំណងដើម្បីឲ្យពិភពលោកអាចស្វែងយល់និងសិក្សាពីចំណុចកំពូលនៃសម័យអាណាចក្រខ្មែរដ៏រុងរឿងបំផុត ហើយគម្រោងនេះត្រូវបានទទួលពានរង្វាន់ Digital Humanities and Multimedia Studies ពីំ Medieval Academy របស់អាមេរិកសម្រាប់ឆ្នាំ 2021 នេះ។
២- បច្ចេកវិទ្យារ៉ូបូត Robots ដើម្បីបេសកកម្មដោះមីន ៖ កម្ពុជាជាប្រទេសមួយដែលរងគ្រោះដោយសារបញ្ហាគ្រាប់មីននៅក្រោយសង្គ្រាមដែលបានអូសបន្លាយជិត ៣ ទសវត្សរ៍ ដូចនេះ កិច្ចការងារដោះមីននៅកម្ពុជាត្រូវបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរប៉ុន្តែក្នុងល្បឿនដ៏យឺតយ៉ាវមួយ។ ក្រោយមកកម្ពុជាក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតដែលមានឈ្មោះថា Demine Robotics ដែលមានសមត្ថភាព និងមុខងារងាយស្រួលខ្លាំងក្នុងកិច្ចការងារនេះដោយមិនចាំបាច់មានការប្រើប្រាស់មនុស្សទៀតឡើយ។
៣- បច្ចេកវិទ្យាដើម្បីលើកកំពស់ Blockchain ៖ ទោះបីជាពលរដ្ឋកម្ពុជាដែលមានចំនួន ៧៨ ភាគរយ នៅមិនទាន់មានការប្រើប្រាស់ទៅលើសេវាកម្មធនាគារនៅឡើយ ប៉ុន្តែបច្ចេកវិទ្យាកំពុងជួយជំរុញឲ្យប្រទេសនេះដើម្បីអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលមិនទាន់មានភាពគ្រប់គ្រាន់នេះតាមរយៈកម្មវិធីទូរសព្ទមួយដែលត្រូវបានគេស្គាល់ថា Bakong ឬបាគង ដែលជាប្រព័ន្ធជួយសម្រួលដល់កិច្ចការងារទូទាត់លុយលើប្រព័ន្ធឌីជីថលរវាងធនាគារ និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេស។ កម្មវីធីនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC) តាំងតែពីចុងឆ្នាំ២០២០ មកម្ល៉េះ៕ https://www.weforum.org/agenda/2021/05/3-ways-cambodia-is-using-tech-for-good-asean-4-0-southeast-asia-technology-fourth-industrial-revolution/

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content