គម្រោង Harvest III នឹង​ជួយ​បង្កើន​ទុនវិនិយោគ ១៥៣ ​លាន​ដុល្លារ​ដល់​ផ្នែក​ឯកជន​ក្នុង​វិស័យ​កសិកម្ម

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken  ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​នៅ​កម្ពុជា ​បានប្រកាសពីគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ២៥ លានដុល្លារ  គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

គម្រោង​កម្ពុជា​ហាវែស III(Harvest III) ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID មានរយៈពេល​ ៥ ​ឆ្នាំ​ត្រូវ​រំពឹងថា​នឹង​ជួយ​បង្កើន​ទុនវិនិយោគ ១៥៣ ​លាន​ដុល្លារ​ដុល្លារ​ដល់​ផ្នែក​ឯកជន​ ហិរញ្ញប្បទាន​ទាក់ទង​ទៅនឹង​កសិកម្ម និង​ការលក់​ផលិតផល​កសិកម្ម ព្រមទាំង​អាច​បង្កើត​ការងារ​បាន ៣ ២០​០ ​កន្លែង​។

Harvest III នឹង​ធ្វើការ​ជាមួយ​អ្នកផលិត និង​សមាគម​អ្នក​ផលិត​ កសិពាណិជ្ជកម្ម​ អ្នកផ្តល់​​សេវាកម្ម និង​បច្ចេកវិទ្យា​ ស្ថាប័នហិរញ្ញវត្ថុ និង​អ្នក​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង ចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ គ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានរំពឹងថា​នឹង​ជួយ​ផ្នែក​ឯកជន​ឱ្យ​បង្កើន​ទុនវិនិយោគ​ប្រមាណ ៣៨ ​លាន​ដុល្លារ​ ទុន​សម្រាប់​ហិ​រញ្ញប្បទាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម ១៥ ​លាន​ដុល្លារ និង​ការលក់​នៅតាម​កសិដ្ឋាន​នានា​ និង​ផ្នែក​ឯកជន​ចំនួន ១០០ ​លាន​ដុល្លារ​។

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ ​​លើកឡើង​ថា កម្ពុជា​បាន​នាំ​ផលិតផល​ជាច្រើន​ទៅកាន់​សហរដ្ឋអាមេរិក​ និង​ពិភពលោក​ ដោយក្នុង​ចំណោម​ផលិតផល​ទាំងនោះ គ្រាប់​ស្វាយចន្ទី​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ពិតជា​មាន​គុណភាព​ល្អ​។

លោក Blinken បានមានប្រសាសន៍ថា ៖

“យើង ជឿជាក់លើគម្រោងនេះ ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើង ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង ភាពក្រីក្រ”

លោក Blinken បានគូសបញ្ជាក់ថា ​​​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​ពឹង​ផ្អែក​ទៅលើ​វិស័យ​កសិកម្ម​ជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ វិធីសាស្ត្រ​ផលិតកម្ម​កសិកម្ម​ត្រូវតែ​ធ្វើ​ទំនើបកម្ម​។ កម្ពុជា​ត្រូវតែ​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ កែលម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ បង្កើន​តម្លៃបន្ថែម កាត់បន្ថយ​ការប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ ការកែលម្អ​គុណភាព​ និង​ការប្រកាន់​ខ្ជាប់​នូវ​ស្តង់ដា​សុវត្ថិភាព និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​កសិកម្ម​​។

គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ ។

កម្មវិធី Feed the Future Cambodia Harvest III ក្នុង​រយៈពេល ៥ ​ឆ្នាំនេះ គឺ​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ ​២០២២ ដល់​ខែមីនា ឆ្នាំ​ ២០២៧ នឹង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ផ្នែក​ឯកជន​រាប់រយ​ក្រុមហ៊ុន​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​។ សូមបញ្ជាក់ថា គម្រោង Harvest នេះ​បាន​ដំណើរការ ២ ​ដង​មកហើយ ដោយ​គម្រោង​កម្ពុជា​ហាវែស II ក្រោម​ជំនួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក USAID ទើបបាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមក គម្រោង​កម្ពុជា​ហាវែស II បាន​ជួយ​ផ្នែក​ឯកជន​បង្កើន​ទុនវិនិយោគ​ប្រមាណ​ ២៨ ​លាន​ដុល្លារ បង្កើត​ការងារ​បាន​ជាង ​២ ៥០០ កន្លែង គាំទ្រ​ដល់​ការអភិវឌ្ឍ​គោលនយោបាយ​កសិកម្ម​ចំនួន ១៧ និង​ជួយ​គាំទ្រ​អាជីវកម្ម និង​អ្នក​ផលិត​ក្នុង​វិស័យ​សាកវប្បកម្ម បង្កើន​ការលក់​បាន​ជាង ៧៥ ​លាន​ដុល្លារ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ