កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​មួយ​នៅខេត្តព្រះសីហនុ មានទុន​វិនិ​យោគ​ស​រុ​ប​ ២៤២​លានដុល្លារ​

ភ្នំពេញ ៖ រោងចក្រ​ផលិត​សំបកកង់​រថយន្ត​តម្លៃ​២៤២​លានដុល្លារអាមេរិក​ដែលមានទីតាំង​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ អាយ​ អេស​ អាយ ខេត្តព្រះសីហនុ ត្រូវ​បានក្រុមប្រឹក្សា​អ​ភិ​វឌ្ឍន៍​កម្ពុជា​អនុម័ត​ជាផ្លូវការ​ចុះបញ្ជី​វិនិយោគ​ ដែល​រោងចក្រនេះ​អាច​នឹង​បង្កើតឱកាស​ការ​ងារ​ជូនប្រជាពលរដ្ឋ​​ប្រមាណជាង​២៤០០កន្លែង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​នៅថ្ងៃទី​០៦ ឧសភា ២០២៥​ ។

ទន្ទឹមនឹង​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅក្នុង​ខេត្តព្រះសីហនុនេះដែរ ក្រុមប្រឹក្សា​អ​ភិវឌ្ឍន៍​កម្ពុជា​ក៏បាន​អនុម័ត​គម្រោង​ពង្រីកផលិតកម្ម​សំបកកង់​រថយន្ត​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ឈី លូ ជាន​ ពុ ចាយ ខេត្ត​ស្វាយរៀង ដែលមានទុន​បន្ថែម​ចំនួន ៩៣​លានដុល្លារអាមេរិក ។

តាមរយៈការអនុម័ត​គម្រោង​វិនិយោគ​សំបកកង់​រថយន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុនេះ​ដែរ ធ្វើឱ្យចំនួន​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែច្រើន និងធ្វើឱ្យតម្រូវការ​នៃការ​ប្រើប្រាស់ជ័រ​កៅស៊ូរបស់​កម្ពុជា​កាន់តែមានចំនួនច្រើន ហើយអាចរក្សា​តម្លៃកៅស៊ូ​ឱ្យ​មានល្អប្រសើរ​ ។​

កា​របង្កើត​រោងចក្រ​ផលិត​សំបកកង់​ឡានក៏ដូចជា​រោងចក្រ​ឧស្សាហកម្ម​និង​គម្រោង​វិនិយោគផ្សេងទៀត​នៅ​ក្នុ​ង​​​ខេត្តព្រះសីហនុ គឺស្របពេលដែលរាជរដ្ឋាភិបាលទើបតែ​ចេញសេចក្ដី​ប្រកាសពីការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​លើអចលនទ្រព្យ​ដល់​ឆ្នាំ ២០២៨ ​និង​បន្ត​ផ្ដល់សុពលភាពកម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ រហូត​ដ​ល់​​ដាច់ឆ្នាំ ២០២៥ ។

លោក ​វណ្ណ ធី អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនអចលនទ្រព្យមួយ​ប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុង​ខេត្តព្រះសីហនុ​នាពេលបច្ចុប្បន្ននេះ ការ​វិនិយោគ​លើអគារ​ធំៗ​ភាគច្រើន​ជាគម្រោងវិនិយោគបន្ត​ ឬ​ដំណើ​រការ​ឡើង​វិញ​នូវ​អគារ​ជាប់គាំង​នាពេលកន្លង​ ប៉ុន្តែ​សម្រាប់​រោងចក្រ​ឧស្សាហកម្ម​​ ឃើញថា​ភាគច្រើន​អ្នក​វិនិ​យោគសំដៅ​ទៅ​​កាន់តំបន់ជាយៗក្រុង ដូចជា​ក្នុងស្រុកស្ទឹង​ហាវ ស្រុកព្រៃនប់ និងកំពង់សិលា​ជាដើម ពី​ព្រោះ​​​តំបន់​ទាំង​នោះ​តម្លៃដីធ្លីនៅទាប ដែលអាច​ឱ្យ​អ្នកវិនិយោគ​ស្វែង​រកដីសម្រាប់​សាងសង់រោងចក្រ​​បាន ។

លោកបន្តថា យ៉ាង​មិញ​ក្នុង​រយៈពេលចុងក្រោយនេះ ក៏ឃើញថា​មានអ្នកវិនិយោគ​បរទេស​មួយចំនួនចាប់​អារម្មណ៍​ស្វែង​រក​ការ​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​នៅក្នុង​ខេត្តព្រះសីហនុ ហើយវិនិយោគិន​ក៏​ស្វែ​ង​រកទីតាំង​ណា​ដែលមាន​តម្លៃដីធ្លីទាប ក្នុង​នោះដែរតំបន់​ក្រៅពីក្រុងព្រះសីហនុ​គឺជាសក្ដានុពល​នៃ​ការ​វិនិ​យោ​គលើ​​​តំបន់​សេដ្ឋកិច្ច​ពិសេស ។

លោក​រំពឹងថា តាមរយៈការលើកទឹកចិត្ត​ដល់អ្នកវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ របស់​រាជរដ្ឋាភិបាល​ រំពឹង​ថា​ខេត្តព្រះសីហនុ​នឹង​ទាក់ទាញ​បានកា​រវិនិយោគ​បន្ថែមទៀត ជាពិសេស​នឹងអាចជំរុញ​សកម្មភាព​នៃការ​វិនិយោគ​លើអគារ​ជាប់គាំង​ឡើង​វិញ ។​

នៅក្នុង​ដំណើរទស្សនកិច្ច​របស់​ឯកឧត្តម ​ស៊ី ជីនពីង​ នៅ​ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ និង​១៨ ខែមេសា ឆ្នាំ ២០២៥​ កន្លងទៅ ឯកឧត្តម​បាន​សន្យាថា ​នឹងជួយ​ជំរុញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ជាពិសេស​នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ដែល​នឹងធ្វើឱ្យ​ការ​វិនិយោគ​នៅក្នុងខេត្តព្រះសីហនុ​រំពឹង​កើនឡើង​បន្ថែមទៀត​នាពេលឆាប់ៗនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *