បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ ដែលវាមិនមែនហេតុផលសមរម្យ និងត្រឹមត្រូវនោះទេ។
យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ី និងមាននាទីជាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំពីការបង្កើតរូបភាពសត្រូវនេះ គឺធ្វើឡើងដើម្បីដោះស្រាយផលវិបាកផ្នែកថវិកា និងស្វែងរកហេតុផលសមស្របក្នុងការទារពន្ធបន្ថែមពីប្រជាជនយកទៅប្រើប្រាស់លើវិស័យការពារជាតិ។
លោក Peskov បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា បន្ទាប់ពីការបាត់បង់ការការពារសន្តិសុខក្នុងតម្លៃថោកពីសហរដ្ឋអាមេរិក អឺរ៉ុបត្រូវបង្ខំចិត្តកសាងប្រព័ន្ធការពារជាតិដោយខ្លួនឯង ។ ដូច្នេះ ដោយសារតែដំណើរការនេះត្រូវទាមទារថវិកាយ៉ាងមហាសាល ទើបក្រុមមេដឹកនាំរបស់អឺរ៉ុបដែលមិនមានជម្រើសអ្វីក្រៅពីបញ្ចុះបញ្ចូលប្រជាពលរដ្ឋរបស់ខ្លួនឱ្យព្រមបង់ពន្ធបន្ថែមនោះតែប៉ុណ្ណោះ។
លោកបានបន្ថែមបែបនេះថា ៖
«ម្ចាស់ឆ្នោត ប្រាកដជាមិនសប្បាយចិត្តនឹងការដំឡើងពន្ធឡើយ។ តើត្រូវបញ្ចុះបញ្ចូលពួកគេដោយរបៀបណា? គឺមានតែការបង្កើតសត្រូវជាមួយរុស្ស៊ីឡើងមក ហើយសត្រូវដែលគួរឱ្យជឿជាក់បំផុត គឺសត្រូវដែលមានទំហំធំ និងមានអំណាចខ្លាំងក្លា។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏តែងតែបានចង្អុលបង្ហាញពីការកើនឡើងនៃសកម្មភាពយោធាមិនធ្លាប់មានពីមុនមករបស់អង្គការ NATO នៅជិតព្រំដែនភាគខាងលិចរបស់ខ្លួនផងដែរ ប៉ុន្តែខាងសម្ព័ន្ធភាព NATO បានអះអាងថា សកម្មភាពទាំងនោះគ្រាន់តែជានយោបាយទប់ស្កាត់ការឈ្លានពានដែលអាចកើតមានពីក្រុងមូស្គូប៉ុណ្ណោះ»។
សូមជម្រាបថា កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រុមបស្ចិមប្រទេសបានបង្កើតរូបភាពសិប្បនិម្មិតជាច្រើនអំពីការគំរាមកំហែងពី រុស្ស៊ី ក្នុងគោលបំណងបង្កើនការភ័យខ្លាចសម្រាប់ប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content