មគ្គុទ្ទេសក៍ទេសចរណ៍ ៖ ចង់ឱ្យភ្ញៀវស្នាក់នៅកាន់តែយូរ សេវាករត្រូវពង្រឹងគុណភាពបន្ថែម

ថ្វីត្បិតថាបច្ចុប្បន្នជំងឺកូវីដបានសាបរលាបបាត់ទៅវិញក៏ពិតមែន ប៉ុន្តែបញ្ហាសង្គ្រាមនៅតែជាចំណែកដ៏ធំមួយដែលបង្អាក់ដំណើរសេដ្ឋកិច្ចមិនឱ្យដើរឆ្ពោះទៅរកភាពល្អប្រសើរបាននៅឡើយ។ សម្រាប់កម្ពុជា វិស័យទេសចរណ៍តែឯកឯង ក៏មិនទាន់ស្គាល់ភាពល្អប្រសើរប្រហាក់ប្រហែលនឹងស្ថានភាពនៃឆ្នាំ២០១៩ដូចគ្នា។ ប៉ុន្តែយ៉ាងណាទោះជាយ៉ាងណា ដើម្បីលើកស្ទួយសេដ្ឋកិច្ចឡើងវិញ ប្រទេសនីមួយក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួន។

លោក ហ៊ីន ចិន្ដា ជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញមួយរូបបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរដែលទៅទស្សនាប្រាង្គប្រាសាទនៅក្នុងខេត្តសៀមរាបចាប់ផ្ដើមមានភាពល្អប្រសើរហើយ ប៉ុន្តែភាពល្អនោះកំពុងប្រព្រឹត្តទៅដោយសន្សឹមៗ។ 

ក្នុងន័យនេះ លោកចង់បានសេចក្ដីថា វិស័យទេសចរណ៍កម្ពុជាចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗហើយ គ្រាន់តែថានៅមិនទាន់ល្អដូចកាលពីមិនទាន់មានជំងឺរីករាលដាល។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់រូបលោកផ្ទាល់ នេះជាសញ្ញាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋា​ភិបាល តាមរយៈក្រសួងទេសចរណ៍។ ជាក់ស្ដែង លោកបានលើកឡើងអំពីជើងហោះហើរត្រង់លើកដំបូងនៃយន្ដហោះធន់ធំប្រភេទប៊ូអ៉ីងពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី មកកាន់កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ 

ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប លោកយល់ថា ជើងហោះហើរត្រង់មកកាន់កម្ពុជា​ ដោយមិនមានចុះចតនៅប្រទេសក្នុងតំបន់សិននោះជារឿងល្អ។ ល្អត្រង់ថា ការចុះចតនៅប្រទេសផ្សេង ស្មើទៅនឹងការចាយវាយទៅលើសេវាកម្មស្រុកគេអស់មួយចំនួនមុនចូលមកកម្ពុជា។ រីឯការហោះហើរត្រង់នេះ មានន័យថាភ្ញៀវទេសចរមានកញ្ចប់ថវិកាក្នុងការចាយវាយ និងទិញ​សេវាកម្មក្នុងស្រុកបានកាន់តែច្រើន។

ស្លៀកសម្លៀកបំពាក់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយមានអាវពណ៍គគី និងមានបង់កក្រមាផងនោះ លោក ហ៊ីន ចិន្ដា បានរៀបរាប់ថា៖

«រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតកន្លែងច្រើនមែនទែន ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍នេះ ដោយធ្វើម៉េចឱ្យទេសចរស្នាក់នៅប្រទេសយើងឱ្យបានយូរថ្ងៃ។ ធម្មតា បើគេស្នាក់នៅយូរថ្ងៃ ក៏មានន័យថា គេចាយលុយហើយ យ៉ាងហោចណាស់ក៏យើងបានចំណូលចូល​ទៅសហគមន៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាដើម»។

យ៉ាងណាមិញ ក្រៅតែពីការជំរុញបង្កើតគោលដៅទេសចរណ៍បន្ថែម ក៏ដូចជាគោលនយោបាយ លើកស្ទួយវិស័យទេសចរណ៍នានារបស់រដ្ឋាភិបាលហើយ អ្នកពាក់ព័ន្ធ ជាពិសេសសេវាករ​ក៏មានចំណែកចូលរួមធំផងដែរ។

ទាក់ទងនឹងចំណុចនេះ លោកបានបន្តពន្យល់ថា៖

« យើងមានចរឹករួសរាយរាក់ទាក់តាំងតែពីដើម ដែលយើងផ្ដល់ការរួសរាយរាក់ទាក់នោះឱ្យទៅភ្ញៀវស្មើៗគ្នា ហើយនេះជាអំណោយផលមួយ ប៉ុន្តែយើងក៏មិនត្រូវភ្លេចពីគុណភាពនៃសេវាកម្មដែលយើងផ្ដល់ទៅឱ្យភ្ញៀវ ព្រោះនេះជាភាពទាក់ទាញដ៏សំខាន់មួយ»។

ដើរនៅក្នុងបរិវេនប្រាសាទបណ្ដើរ លោកបន្តរៀបរាប់បណ្ដើរថា សម្រាប់បច្ចុប្បន្នគុណភាពនៃសេវាកម្មក៏ស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបានរួចហើយ ក៏ប៉ុន្តែសាវាករត្រូវការការពង្រឹងបន្តទៀត ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារទេសចរណ៍នៃប្រទេសជិតខាង។

ឈររៀបរាប់ដោយទឹកមុខញញឹម លោកមានជំនឿថា កម្ពុជាមានសក្កានុពលជាច្រើនដែលអាចទាក់ចិត្តអ្នកទេសចរបាន ប៉ុន្តែអ្វីដែលត្រូវធ្វើចំពោះមុខគឺត្រូវពង្រឹងគុណភាពសេវាកម្ម និងបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ