ត្រឹមរយៈពេល3ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានដំណើរការនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេសនោះ សកម្មភាពទេសចរក្នុងស្រុកចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ជាមួយនឹងអត្រាកំណើនប្រមាណ120ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាមុនពេលបិទបញ្ចប់ការបិទខ្ទប់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ចាប់ពីថ្ងៃទី07-09 ខែឧសភា មានចំនួនសរុប 19,709នាក់ ក្នុងនោះមានភ្ញៀវជាតិ 19,492នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង 217នាក់។ ជាមួយនឹងសកម្មភាពទេសចរកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះអ្វីដែលជាការគួរឲ្យកត់សម្គាល់រួមមាន ៖

* ភ្ញៀវទេសចរទោះបីនៅមានចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ 10,749នាក់ ស្មើ 120ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ(ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែ 8,960នាក់)។ ភ្ញៀវទេសចរភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តគឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាលមិនទាន់មានចំនួនច្រើននៅឡើយដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី6 ខែឧសភា។i
* រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើកដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ ដែលមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែលមានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើកដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តនៃជំងឺ កូវីដ-19។
* គោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួនអាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញទេ អាស្រ័យលើការវិវត្តជាក់ស្តែងនៃជំងឺកូវីដ-19 ក្នុងមូលដ្ឋាន ហើយគោលដៅទេសចរណ៍មួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្តនៅឡើយ។
* គណៈបញ្ជាការឯកភាពខេត្តមួយចំនួននៅបន្តប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមានការដាក់ប៉ុស្តិ៍យាមនៅតាមព្រំប្រទល់ខេត្តមួយចំនួន ដើម្បីសាកសួរព័ត៌មាន និងធ្វើតេស្តរហ័សរកជំងឺកូវីដ-19 (Rapid Test) ក្នុងករណីសង្ស័យ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content