និន្នាការគាំទ្រ និងប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជាកំពុងមានការកើនឡើង ដែលជាមធ្យោបាយធ្វើដំណើរបៃតង

ភ្នំពេញ ៖ ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល តាមរយៈការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Harmony Auto ដែលជាអ្នកនាំចូលផ្តាច់មុខនូវរថយន្តអគ្គិសនី BYD បានបើកសម្ពោធ និងដំណើរការអគារតាំងបង្ហាញរថយន្ត BYD ចំនួន២បន្ថែមទៀត។

ពិធីបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត BYD របស់ក្រុមហ៊ុន Harmony Auto ធ្វើឡើងក្រោមការចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា, ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា​, លោកជំទាវ បណ្ឌិត ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន, ឯកឧត្តម មួន វាសនា​ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា, អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតផងដែរ។

កន្លងមកក្រុមហ៊ុន Harmony Auto បានដំណើរការហាង BYD 6A 4S ដោយជោគជ័យរួចមកហើយ ចំពោះលើកនេះជាការបើកអគារតាំងបង្ហាញថ្មីចំនួន២បន្ថែមទៀតគឺ BYD CITY MALL និង BYD CHIPMONG MALL 271 ព្រមទាំងអគារតាំងបង្ហាញរបស់ភ្នាក់ងារចែកចាយរថយន្ដចំនួនពីរ និងហាងដែលបានគ្រោងទុកសាងសង់ដោយខ្លួនឯង ចំនួនពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកម្ពុជា កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញពីការគាំទ្រក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តកាន់តែជិតស្និទ្ធ ដើម្បីជួយកម្ពុជាសម្រេចបានការលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធ និងកំណើនការងារ ជំរុញការផ្លាស់ប្តូរថាមពលថ្មីក្នុងស្រុក និងការអភិវឌ្ឍន៍ពណ៌បៃតង និងលើកកំពស់ឥទ្ធិពលអន្តរជាតិ នៃយានជំនិះថាមពលថ្មីរបស់ប្រទេសចិន។

ក្នុងនោះផងដែរឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានជួបសំណេះសំណាល ជាមួយលោក Liu Xueliang នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត BYD Asia Pacific និងលោក Feng Changge ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Harmony Automobile Holdings Co., Ltd ដោយភាគីទាំងពីរបានពិភាក្សាគ្នា អំពីពន្ធលើតំលៃរថយន្តថាមពលថ្មីរបស់កម្ពុជា ការសាងសង់កន្លែងចែកចាយ និងបង្គោលសាកថាមពលអគ្គីសនី និងការនាំចូលរថយន្តមួយទឹកជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនចិនមកបណ្តាក់ទុននៅកម្ពុជា ហើយសង្ឃឹមថា BYD និង Harmony Auto អាចចូលរួមយ៉ាងសកម្មក្នុងការសាងសង់បង្គោលសាកថាមពលអគ្គិសនីក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធរថយន្តថាមពលថ្មីផ្សេងទៀត។

អគារថ្មីចំនួន ២ ដែលទើបនឹងបើកសម្ពោធន៍នេះ ជាអគារតាំងបង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញរបស់ BYD។ ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់មធ្យោបាយធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អគារតាំង បង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញរបស់ BYD បន្តដើរតួនាទីរបស់ខ្លួន សម្រាប់ការបង្ហាញម៉ាកយីហោ និងបទពិសោធន៍ផលិតផល។

លោក Liu Xueliang បានថ្លែងឲ្យដឹងថា BYD ក្ដោបក្ដាប់បច្ចេកវិទ្យាស្នូលនៃ ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល នៃរថយន្តថាមពលថ្មីដូចជាអាគុយ ម៉ូទ័រ និងការគ្រប់គ្រងអេឡិចត្រូនិច ហើយការលក់រថយន្តថាមពលថ្មីរបស់ខ្លួន បានបន្តបង្កើតកំណត់ត្រាថ្មី ក្នុងវិស័យឧស្សាហកម្ម។ កម្ពុជាជាប្រទេសពោរពេញដោយភាពរឹងមាំ និងសក្តានុពល ជាមួយនឹងទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័ស និងធនធានដ៏សម្បូរបែប ផលិតផល និងបច្ចេកវិទ្យារបស់ BYD អាចត្រូវបានរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។ ការបើកហាងទាំងពីរនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍របស់ BYD នៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះទេ ប៉ុន្តែជាឱកាស សម្រាប់ BYD ចូលរួមយ៉ាងស៊ីជម្រៅក្នុងបដិវត្តន៍ថាមពលបៃតង ជាសាកលផងដែរ។ BYD នឹងរួបរួមដៃគ្នាជាមួយក្រុមហ៊ុន Harmony Auto ដើម្បីបន្តផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា។

លោក Li Shuoran អគ្គនាយកក្រុមហ៊ុន BYD នៃក្រុមហ៊ុន Harmony Auto Cambodia បានថ្លែង Harmony Auto បានចូលទីផ្សារចែកចាយរថយន្តថាមពលថ្មីនៅកម្ពុជា ជាផ្លូវការនៅដើមឆ្នាំ២០២៤ បច្ចុប្បន្នមានហាងលក់ និងសេវាកម្មអនឡាញចំនួន៣ រួមទាំងហាង 4S អគារតាំងបង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញ និងផ្សារទំនើប។ នាពេលអនាគតក្រុមហ៊ុន Harmony Auto ក៏នឹងបង្កើតកន្លែងលក់ និងសេវាកម្មអនឡាញឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូនអតិថិជនកម្ពុជា នូវបទពិសោធន៍អតិថិជនកាន់តែប្រសើរ និងបង្កើនការយល់ដឹងរបស់អតិថិជនអំពីម៉ាកយីហោ BYD ។

ឯកឧត្តម ពៅ ម៉ាលី បានគូសបញ្ជាក់ថា ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា មានសក្ដានុពលដ៏ធំ ហើយសហគ្រាសឯកជន បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មរថយន្តថាមពលថ្មីនេះ។

ឯកឧត្តមបានថ្លែងអំណរគុណក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto សម្រាប់ការចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីរបស់កម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិនទាំងពីរអាចផ្សព្វផ្សាយ រថយន្តថាមពលថ្មីនៅកម្ពុជា បានកាន់តែល្អទៅថ្ងៃអនាគត។

លោកជំទាវបណ្ឌិត ខា ឡេង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto បាននាំចូលនូវបច្ចេកវិទ្យា និងផលិតផលរថយន្តថាមពលទំនើបថ្មីៗដល់កម្ពុជា និងបានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មពាក់ព័ន្ធ ហើយសង្ឃឹមថា នឹងមានក្រុមហ៊ុនចិនកាន់តែច្រើនមកកម្ពុជា ដើម្បីវិនិយោគ និងចាប់ផ្តើមអាជីវកម្មនាពេលអនាគត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន ឱ្យឈានដល់កម្រិតថ្មីមួយ។

សូមជម្រាបថា នៅថ្ងៃបើកសម្ពោធជាផ្លូវការហាង BYD ថ្មីចំនួន២បន្ថែមទៀតនេះ ក៏មានកម្មវិធីប្រគល់រថយន្តថ្មី ជូនម្ចាស់រថយន្តទី១០០ផងដែរ។ រយៈពេលជិត២ខែឆ្នាំ២០២៤នេះ ជាមួយនឹងគុណភាពសេវាកម្មដ៏ល្អ និងកេរ្តិ៍ឈ្មោះទីផ្សារល្អ ហាងស្ថិតក្រោមការគ្រប់គ្រងរបស់ Harmony Auto បានសម្រេចការលក់ជាង១០០គ្រឿង ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ហើយនៅថ្ងៃនៃពិធីបើកក្រុមហ៊ុន Harmony Auto បានប្រគល់រថយន្តថ្មីជុំគ្នាចំនួន៣០ដល់ម្ចាស់រថយន្ដ BYD។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអបអរសាទរ ចំពោះម្ចាស់រថយន្ត BYD នៅកម្ពុជា ដែលមិនត្រឹមតែជ្រើសរើសរថយន្ត មានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ បានរួមចំណែកដល់ការអភិរក្សថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ និងប្រជាប្រិយភាពនៃយានជំនិះថាមពលថ្មី គឺស្របតាមគោលនយោបាយគាំពារបរិស្ថាន នាពេលបច្ចុប្បន្នរបស់កម្ពុជា។ ដូច្នេះលោកបានលើកទឹកចិត្ត ដល់សាធារណជនទូទៅឲ្យផ្តល់អាទិភាព ដល់រថយន្តថាមពលថ្មីនៅពេលទិញរថយន្ត ជាពិសេសរថយន្តថាមពលថ្មី មានសុវត្ថិភាព ផាសុកភាព និង ប្រសិទ្ធភាពខ្ពស់ដូចជា រថយន្ត BYD ជាដើម។ នេះមិនត្រឹមជាការធ្វើឲ្យរបៀបរស់ផ្ទាល់ខ្លួន បែបពណ៌បៃតងកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រ ដ៏ខ្លាំងក្លាក្នុងការការពារបរិស្ថានរបស់កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងការវិនិយោគរបស់ក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto បានជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់កម្ពុជា និងបានចាក់គ្រឹះរឹងមាំ សម្រាប់យុគសម័យមធ្យោបាយ ធ្វើដំណើរបៃតងរបស់កម្ពុជា។ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តពីគ្រប់ភាគី ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់កម្ពុជា នឹងឈានទៅរកភាពរីកចម្រើនបន្ថែមទៀត។

Harmony Auto ក្លាយជាភ្នាក់ងារផ្ដាច់មុខរបស់ BYD នៅកម្ពុជា ដែលបង្ហាញពីការពង្រឹងបន្ថែមទៀតនៃ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាមួយភាពស៊ីជម្រៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា បង្កើតឱកាសការងារប្រកបដោយស្ថិរភាព សម្រាប់តំបន់ ជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរខ្សែសង្វាក់ឧស្សាហកម្មដែលពាក់ព័ន្ធ លើកកម្ពស់ការបំប្លែងថាមពលក្នុងតំបន់ និងការអភិវឌ្ឍន៍ពណ៌បៃតងប្រកបដោយប្រសិទ្ធភាព និងបញ្ចូលភាពរឹងមាំនៃកំណើនថ្មី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ