បញ្ហាកាកសំណល់នៃសំបកកង់រថយន្តចាស់ៗរាប់លានដែលបានបោះចោលនៅតាមប្រទេសនានាលើសកលលោក រហូតក្លាយជាបញ្ហាដ៏ឈឺក្បាលមួយផ្សេងទៀតក្នុងចំណោមបញ្ហាបម្រែបម្រួលរបស់អាកាសធាតុ ពីព្រោះថាសារជាតិដែលវាបានផលិតពីប្រេង និងសារជាតិគីមីពុលគឺអាចបញ្ចេញចូលក្នុងទឹកនៅក្នុងដី និងបរិយាកាសផងដែរ។

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយទៅជាការងារដ៏សំខាន់របស់បណ្តាប្រទេសជឿនលឿន និងមានសេដ្ឋកិច្ចខ្ពស់ ដើម្បីយកមកដោះស្រាយជាបន្ទាន់ ដែលក្នុងនោះរួមមានដូចជាមហាអំណាចសេដ្ឋកិច្ចចិន អាមេរិក និងកាណាដា ជាដើមដោយការកែច្នៃសំណល់ផ្សេងៗយកមកប្រើប្រាស់ឡើងវិញ។

ក្នុងចំណោមវិធីជាច្រើនទាំងនោះគេសង្កេតឃើញថា ប្រទេសតួកគី បានប្រើវិធីសាស្ត្រដ៏ល្អក្នុងការយកសំបកកង់រថយន្តចាស់ៗដែលត្រូវបានអជ្ញាធរប្រមូលយកមកកែច្នៃតាមបច្ចេកទេសរបស់ខ្លួន ដោយការដុត និងទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់បាន និងផ្គត់ផ្គង់ពលរដ្ឋរហូតដល់ទៅជាង ៣០ ០០០គ្រួសារជារៀងរាល់ថ្ងៃ។
ការទាញយកសំបកកង់ចាស់មកផលិតជាថាមពលអគ្គិសនីរបស់ប្រទេសតួកគីបានចូលរួមចំណែកសេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសពីព្រោះថា ខ្លួនគឺជាប្រទេសដែលនាំចូលថាមពលដ៏ច្រើន ទាំងប្រេង និងហ្គាស ហើយបើយោងតាមការអ្នកជំនាញ ERA (Environmen Technology)បានមើលឃើញថាការកែច្នៃសំបកកង់រថយន្តចាស់ៗទាំងនេះអាចជួយដល់ទំហំសេដ្ឋកិច្ចប្រទេសប្រមាណជា៨លានដុល្លារជារៀងរាល់ឆ្នាំផងដែរ។ តាមតួលេខដែលទទួលបានកន្លងមកបានបង្ហាញថា ប្រទេសតួកគី បានធ្វើការកែច្នៃសំបកកង់រថយន្តចាស់ៗក្នុងចំនួនដល់ទៅ ២០ ០០០តោនជារៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហានេះត្រូវបានអ្នកជំនាញបរទេសផ្សេងទៀតលើកឡើងថាការដុតសំបកកង់រថយន្តក៏អាចបង្កទៅជាបញ្ហាបំពុលអាកាសដែលមានជាតិពុលខ្ពស់ផងដែរ និងទាមទារឲ្យមានការត្រួតពិនិត្យខ្ពស់សាជាថ្មីម្តងទៀតចំពោះវិធីសាស្ត្រនៃការកែច្នៃនីមួយៗ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content