ស្ថាប័នចំនួន ២ រួមគ្នាជំរុញវិស័យបច្ចេកវិទ្យាឌីជីថល និងបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ ៖ បច្ចេកវិទ្យា​ឌីជីថល មាន​ការវិវត្ត​ឥតឈប់ឈរ​ដែលទាមទារ​ឱ្យសហគ្រិន ​និងម្ចាស់អាជីវកម្ម ត្រូវចេះ​ប្រើប្រាស់ និងទាញយក​ផលប្រយោជន៍​ជាវិជ្ជមាន​ពីបច្ចេកវិទ្យា​ឌីជីថលទាំងនោះ ដើម្បី​អាចសម្រប​ខ្លួន​ទៅនឹង​បរិបទ​ដែលមានការប្រែប្រួល និង​អាចរក្សាភាព​ប្រកួត​ប្រជែង​របស់ខ្លួននៅក្នុងទីផ្សារ។

បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលកំពុងត្រូវទៅនឹងតម្រូវការទីផ្សារ ។

ក្នុងគោលបំណងលើកស្ទួយ និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថល ស្ថាប័នចំនួនពីរ គឺសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា (CDTA) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា បានថ្លែងថា ៖ ស្ថាប័នទាំងពីរមានគោលដៅរួមជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងបណ្តុះបណ្តាលធនធានមនុស្ស។

លោកឧកញ៉ា បានលើកឡើងថា៖ គោលដៅសំខាន់នៃ MoU គឺពង្រឹងចំណងមិត្តភាព ពង្រឹងវិស័យបច្ចេកវិទ្យា ។ និស្សិតអាចទៅទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងលក្ខខណ្ឌអនុគ្រោះតម្លៃសិក្សា។ សមាគមមានគោលដៅលើកស្ទួយវិស័យបច្ចេកវិទ្យាដោយសម្លឹងឃើញី IFA  ជាសាលាមានជំនាញច្បាស់លាស់ផ្នែកប្រព័ន្ធគណនេយ្យនិងមុខវិជ្ជាបច្ចេកវិទ្យា។

លោក ប៊ុន សុន្នរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានមានប្រសាសន៍ថា ៖ ចាប់ពីពេលនេះទៅសាលាបានប្តូរកម្មវិធីសិក្សាទាំងអស់ឲ្យក្លាយទៅជាប្រព័ន្ធឌីជីថល។ ក្នុងកម្មវិធីសិក្សា បានបញ្ចូលជំនាញឌីជីថលជាបណ្តើរៗ ជាពិសេសអ្នករៀនមុខវិជ្ជាគណនេយ្យ ហិរញ្ញវត្ថុ នឹងទទួលបានការបណ្តុះបណ្តាលផ្នែកទីផ្សាឌីជីថល (Digital Marketing), បញ្ញាសិប្បនិម្មិត(AI) និង Cyber Security ។

លោកនាយកវិទ្យាស្ថានបានឱ្យដឹងថា៖ សាលានឹងបង្កើតជំនាញថ្មីចំនួន ៤ បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដែលយុទ្ធសាស្ត្រនេះលើកស្ទួយសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ជំនាញទាំងអស់ត្រូវកែប្រែមកជាប្រព័ន្ធឌីជីថល ដើម្បីតាមឱ្យទាន់សភាពការរណ៍ និងសង្គមបច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត ហេង វុទ្ធី ប្រធានកិត្តិយសសមាគមឌីជីថលកម្ពុជា បានថ្លែងថា៖អនុស្សារណៈយោគយល់គ្នារវាងសមាគមឌីជីថលកម្ពុជា និងសាលា IFA មានគោលបំណងបណ្តុះបណ្តាលលើវិស័យផ្នែកហិរញ្ញវត្ថុ ពិសេសលើជំនាញគណនេយ្យ និងការផ្តល់អត្ថប្រយោជន៍រវាងគ្នាទៅវិញទៅមក ពិសេសសាលានឹងបញ្ចុះតម្លៃដល់សមាជិក-សមាជិកា របស់សមាគមដែលមានបំណងចង់មកសិក្សានៅសាលា IFA។ MoU នេះគឺជាការបង្កើនសមាជិកភាពរបស់សមាគមឌីជីថលកម្ពុជាថ្មីមួយទៀត ដែលធ្វើឱ្យមិត្តភាពមួយ នេះ ជាមិត្តភាពដ៏ជោគជ័យក្នុងសម័យឌីជីថល។ អនុស្សារណៈយោគយល់គ្នានេះ បញ្ជាក់ច្បាស់ពីការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ហើយការបណ្តុះបណ្តាលមុខវិជ្ជាគណនេយ្យ គឺពិតជាមានសារៈសំខាន់ណាស់ ។

ឯកឧត្តម បានលើកឡើងថា៖ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជាកំពុងមានសន្ទុះរីកចម្រើន និងដើរទៅមុខយ៉ាងខ្លាំងក្លាសម្រាប់ការតភ្ជាប់កិច្ចទំនាក់ទំនងសង្គម ពាណិជ្ជកម្ម ការធ្វើអាជីវកម្ម បាន និងកំពុងផ្លាស់ប្តូរទម្លាប់ និងរបៀបរបបនៃការធ្វើអាជីវកម្មជាច្រើន។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ