អ្នកវិភាគសេដ្ឋកិច្ជជាច្រើនកំពុងព្រួយបារម្ភថា សេដ្ឋកិច្ចរបស់អាម៉េរិកអាចឆ្ពោះទៅរកភាពជាប់គាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ផ្អែកទិន្នន័យម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក អ្នកវិភាគសេដ្ឋកិច្ជជាច្រើនកំពុងព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះអាចឆ្ពោះទៅរកភាពជាប់គាំង ឬ Stagflation ខណៈដែលសញ្ញា​អាប់អួរ​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​លំបាក​នៅពេល​ខាង​មុខ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ របាយការណ៍បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប GDP របស់អាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ ១,៦ ប៉ុណ្ណោះនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលតិចជាងពីការព្យាករណ៍ ២,៥ ភាគរយ ខណៈដែលគេមើលឃើញថា កំណើន​យឺត​ជាង​ការ​រំពឹង​ទុក ពោលគឺមាន​ការ​កើន​ឡើង ៣,៤ ភាគរយប៉ុណ្ណោះចាប់ពី​ខែ​តុលា​ដល់​ខែ​ធ្នូឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះ ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងតម្លៃទំនិញប្រើប្រាស់ គឺជាសញ្ញាជាក់លាក់នៃការជាប់គាំងសេដ្ឋកិច្ច និងការកើនឡើងអតិផរណាក្នុងរយៈពេលដ៏យូរ។ ការជាប់គាំងសេដ្ឋកិច្ចដ៏អាក្រក់បំផុតបានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារការកើនឡើងនៃតម្លៃប្រេងពីការហាមឃាត់ប្រេងរបស់អារ៉ាប់លើសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលគាំទ្រអ៊ីស្រាអែលក្នុងសង្រ្គាម Yom Kippur នាឆ្នាំ១៩៧៣។ អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាម៉េរិកព្យាយាមបន្ធូរបន្ថយអតិផរណាដោយការដំឡើងអត្រាការប្រាក់សំខាន់ដល់ទៅ ២០ ភាគរយ ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ។

នាយកប្រតិបត្តិ JPMorgan Chase លោក Jamie Dimon បង្ហាញការព្រួយបារម្ភថា ប្រវត្តិសាស្ត្រអាចកើតឡើងម្តងទៀត ដោយមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចអាមេរិកមើលទៅដូចទសវត្សរ៍ឆ្នាំ១៩៧០។ វាពិតជាមានភាពស្រដៀងគ្នាដ៏គួរឱ្យភ័យខ្លាចទៅនឹងទសវត្សរ៍ឆ្នាំ១៩៧០ ជាមួយនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា និងការកើនឡើងតម្លៃប្រេង។ យ៉ាងណមិញ ក៏មានអ្នកសេដ្ឋកិច្ចផ្សេងទៀតមានអារម្មណ៍ថា សហរដ្ឋអាមេរិកមិនស្ថិតនៅជិតស្ថានភាពដែលវាប្រឈមមុខនៅកាលទសវត្សរ៍ឆ្នាំ ១៩៧០នោះទេ។ សូម្បីតែនៅកម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះ អតិផរណាគឺស្ថិតនៅក្រោមកម្រិតខ្ពស់នៃ ១២​ ភាគរយ ហើយនៅ​ក្នុង​ល្បឿន​បច្ចុប្បន្ន តម្លៃ​កំពុង​កើន​ឡើង​យឺត​ជាង​បើ​ធៀប​នឹង​ទសវត្សរ៍​ឆ្នាំ១៩៧០។

កាលពីខែមីនា ធនាគារកណ្តាលអាមេរិកបានរំលងការដំឡើង ឬបន្ថយអត្រាការប្រាក់ ដោយវាស្ថិតនៅក្នុងកម្រិតដដែលរវាង ៥,២៥ ទៅ ៥,៥ ភាគរយ។ កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការទីផ្សារបើកចំហរបស់ធនាគារកណ្តាលអាម៉េរិក Fed ត្រូវបានគ្រោងទុកនៅថ្ងៃទី ១ ខែឧសភាខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលត្រូវបានប្រើជារង្វាស់ចម្បងនៃអតិផរណាដ៏សំខាន់ដោយ Fed បានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ ៣,៤ ភាគរយ ដែលជាការកើនឡើងដ៏ធំបំផុតក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ការិយាល័យវិភាគសេដ្ឋកិច្ចបានរាយការណ៍ថា ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកមានអត្រា ២,៥ ភាគរយក្នុងខែមករាដល់ខែមីនា ដែលធ្លាក់ចុះពីការកើនឡើង ៣,៣ ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ និងទាបជាងការព្យាករណ៍ ៣ ភាគរយ។

យោងតាម ​​Business Insider លើកឡើងថា បញ្ហានេះដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ធនាគារកណ្តាលអាម៉េរិក Fed ក្នុងការចាត់វិធានការ ពីព្រោះនិយ័តករបានបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់គឺមិនអាចទៅរួចទេ លុះត្រាតែអតិផរណាមានការថយចុះ។

គួរឲ្យបញ្ជាក់ថា Stagflation សំដៅដល់ពេលវេលាមួយដែលប្រទេសមួយប្រឈមនឹងអត្រាអតិផរណាខ្ពស់ និងវិបត្តិសេដ្ឋកិច្ចដែលជាប់គាំងកើតឡើងដោយសារសេដ្ឋកិច្ចគ្មានកំណើន ឬកំណើនយឺត ការឡើងថ្លៃទំនិញ និងសេវាកម្ម និងការកើនឡើងនៃអត្រាអត់ការងារធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ Stagflation មានផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងជាងអតិផរណា និងបរិត្តផរណា។ ជាទូទៅ អតិផរណាគ្រាន់តែជាការកើនឡើងជាមធ្យមនៃថ្លៃទំនិញ និងសេវាកម្មក្នុងទីផ្សារ ហើយអតិផរណាអាចកាត់បន្ថយតាមរយៈបង្កើនការផលិតទំនិញ និង សេវាកម្មអោយបានច្រើនជាងមុនដើម្បីបំពេញតម្រូវការ ការយកពន្ធច្រើនជាងមុនដើម្បីកាត់បន្ថយការចាយវាយ និងការដំឡើងអត្រាការប្រាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ