ភ្នំពេញ ៖ ម៉ាស៊ីនប្រាប់លុយស្វ័យប្រវត្តិ ឬ ATM ( Automate Teller Machine) គឺជាបច្ចេកវិទ្យាមានភាពស្មុគស្មាញមួយដែលlកើតឡើងពីការរួមបញ្ចូលបច្ចេកវិទ្យានៃគំនិតរបស់អ្នកបង្កើតជាច្រើនរូបផ្សេងៗគ្នា ដូចជាបច្ចេកវិទ្យាដាក់ប្រាក់ និងបច្ចេកវិទ្យាដកប្រាក់ជាដើម ។ បច្ចេកវិទ្យាដាក់ប្រាក់ និងបច្ចេកវិទ្យាដកប្រាក់នេះត្រូវបានអភិវឌ្ឍដោយក្រុមមនុស្សផ្សេងគ្នា បន្ទាប់មករួមបញ្ចូលគ្នាបង្កើតបានជាម៉ាស៊ីន ATM ទំនើបសព្វថ្ងៃដែលមានសមត្ថភាពធ្វើការងារច្រើននៅក្នុងយុគសម័យថ្មីនៃសេវាកម្មវិស័យធនាគារនេះ។

មានអ្នកជំនាញជាច្រើនជឿជាក់ថា ម៉ាស៊ីនធនាគារស្វ័យប្រវត្តិដំបូងគេបង្កើតឡើងដោយអ្នកជំនួញមានជំនាញផ្នែកបច្ចេកទេសជនជាតិអាមេរិកម្នាក់ឈ្មោះ Luther Simjian ។ លោក Simjian ជាម្ចាស់ប្រកាសនីយបត្រតក្កកម្មនៃបច្ចេកវិទ្យាជាច្រើនដែលមានការងារល្បីជាងគេមួយគឺម៉ាស៊ីន Bankograph ដែលអាចទទួលប្រាក់ ឬមូលប្បទានប័ត្រគ្រប់ពេលវេលាមិនថាថ្ងៃ ឬយប់នោះទេ។
នៅឆ្នាំ ១៩៦០ លោក Simjian បានបញ្ចុះបញ្ចូលធនាគារនៅទីក្រុងញូវយ៉កឱ្យដាក់ប្រើម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិមួយចំនួនរបស់លោក។ អតិថិជនដែលជាអ្នកប្រើប្រាស់អាចជឿទុកចិត្តដោយមានកាមេរ៉ាតូចមួយនៅខាងក្នុងម៉ាស៊ីនដែលអាចថតបានរាល់ការដាក់ប្រាក់ ហើយអតិថិជនទទួលបានច្បាប់ថតចម្លងរូបថតជាបង្កាន់ដៃដាក់ប្រាក់របស់ពួកគេ។ ទោះយ៉ាងណា ម៉ាស៊ីននេះមិនទាន់មានអ្នកប្រើច្រើនទេគឺអ្នកប្រើមានតែស្រីពេស្យា និងអ្នកលេងល្បែងដែលមិនចង់ជួបផ្ទាល់ជាមួយបុគ្គលិកធនាគារ។ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ទើបប្រជាជនកាន់តែច្រើនទុកចិត្តលើម៉ាស៊ីនដាក់ប្រាក់នេះដែលជាការផ្តល់សេវាកម្មធនាគារស្វ័យប្រវត្តិ។

នៅឆ្នាំ១៩៦៧ អ្នកច្នៃប្រឌិតជនជាតិស្កុតឡែនម្នាក់ឈ្មោះ Shepherd-Barron បានគិតថា ប្រសិនបើម៉ាស៊ីនលក់នំអាចបែកចែកនំសូកូឡាបាន ហេតុអ្វីបានជាមិនអាចបែកចែកក្រដាសប្រាក់បាន? ធនាគារ Barclays នៅទីក្រុងឡុងបានគាំទ្រគំនិតនេះ ហើយម៉ាស៊ីន ATM ដំបូងរបស់លោក Shepherd-Barron ត្រូវបានដំឡើងនៅសាខាមួយ។ ម៉ាស៊ីន ATM នោះប្រើប័ណ្ណទូទាត់ដែលបោះពុម្ពដោយទឹកខ្មៅដោយមានជាតិវិទ្យុសកម្មដែលម៉ាស៊ីនអាចអានវាបាន។ អតិថិជនបានបញ្ចូលលេខកូដអត្តសញ្ញាណផ្ទាល់ខ្លួន ហើយអាចដកលុយអតិបរមា១០ផោនក្នុងមួយដង។
នៅអាមេរិក ម៉ាស៊ីនធនាគារស្វ័យប្រវត្តិដំបូងគេត្រូវបានបង្កើតឡើងដោយវិស្វករម្នាក់ដែលជាអតីតកីឡាករបេស្បលអាជីពឈ្មោះ Donald Wetzel ។ ម៉ាស៊ីនរបស់ Wetzel ប្រើកាតប្លាស្ទិកដូចអ្វីដែលយើងប្រើសព្វថ្ងៃនេះ(ជំនួសឱ្យទឹកថ្នាំដែលមានជាតិវិទ្យុសកម្ម កាតបានរក្សាទុកព័ត៌មានគណនីនៅក្នុងបន្ទះម៉ាញ៉េទិច)។ នៅខែកញ្ញាឆ្នាំ១៩៦៩ សាខាធនាគារមួយនៅលើកោះ Long បានតំឡើងម៉ាស៊ីនដំបូងរបស់ Wetzel ។
នៅឆ្នាំ១៩៧០ ធនាគារអាមេរិកជាច្រើនចាប់ផ្តើមដាក់ប្រើម៉ាស៊ីន ATM។ ដើម្បីណែនាំម៉ាស៊ីនថ្មីនេះដល់អ្នកប្រើប្រាស់ធនាគារបានប្រើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងការបង្ហាញពីគុណសម្បត្តិនៃម៉ាស៊ីនដាក់ប្រាក់ថ្មីរបស់ខ្លួន។ ទោះយ៉ាងណា ទំនុកចិត្តរបស់អ្នកប្រើប្រាស់អាមេរិកលើម៉ាស៊ីន ATM កើតចេញពីការប្រើប្រាស់ក្នុងបនល្បែង។ នៅឆ្នាំ១៩៧៧ ប្រធានធនាគារ Citibank បានសម្រេចចំណាយប្រាក់ជាង ១០០លានដុល្លារដើម្បីដំឡើងម៉ាស៊ីន ATM ទូទាំងទីក្រុងញូវយ៉ក។ បន្ទាប់មកមានព្យុះព្រិលដ៏ធំមួយបានវាយប្រហារទីក្រុងញូវយ៉ក។ ធនាគារត្រូវបានបិទអស់ជាច្រើនថ្ងៃ ដែលធ្វើឲ្យការប្រើប្រាស់ម៉ាស៊ីន ATM ចាប់ផ្តើមមានកំណើនគួរឲ្យកត់សម្គាល់។ ក្រោយមកធនាគារស្ទើរតែទាំងអស់ចាប់ផ្តើមដំឡើងម៉ាស៊ីន ATM តាម Citibank ដែរ។
សព្វថ្ងៃនេះមានម៉ាស៊ីន ATM ជាង២លានគ្រឿងនៅជុំវិញពិភពលោក។ ទោះបីជាការប្រើប្រាស់ម៉ាស៊ីន ATM បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយសារតែមនុស្សផ្ញើលុយឲ្យគ្នាតាមទូរសព្ទជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ ប៉ុន្តែម៉ាស៊ីន ATM នៅតែបន្តប្រើប្រាស់យ៉ាងទូលំទូលាយជុំវិញពិភពលោក។ ម៉ាស៊ីនស្រដៀងនឹង ATM សព្វថ្ងៃអាចលក់ទំនិញច្រើនតាំងពីសំបុត្រយន្តហោះ សំបុត្រកុន និងថ្នាំឱសថជាដើម៕
ប្រភព៖ History.com

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content