ស្វែងយល់ពីអត្ថប្រយោជន៍​​សត្វ​អង្ក្រ​ង​ក្នុងវិស័យ​កសិកម្ម​ដែលមិននឹកស្មាន​

ភ្នំពេញ ៖ អង្ក្រង​ត្រូ​វបានមនុស្ស​មួយចំនួនចាត់ទុកជា​សត្វ​ចង្រៃ​​ដោយសារតែ​វា​រំខាន​ដល់​ការ​ប្រមូលផល​ដំណាំ​របស់កសិករ​ ហើយពេលខ្លះ​កសិករ​ក៏​បាន​ប្រើ​ថ្នាំបាញ់សម្លាប់​សត្វ​អង្ក្រង​ឬក៏​ដុត​សម្លាប់ពួកវាទៀតផង​ ប៉ុន្តែតាមពិតទៅ អង្ក្រងជា​សត្វ​ដែលមានអត្ថ​ប្រយោជន៍ខ្ពស់​ណាស់​ក្នុងការងារ​ដាំដំណាំ​របស់កសិករពី​សត្វ​ល្អិត​​យារ​យី​ទាំងឡាយ ។​

លោក​បណ្ឌិត គង់ រ៉ាដា​ អ្នកជំនាញ​នៃវិស័យកសិកម្មកម្ពុជា​មួយរូប​បានមានប្រសាសន៍ឱ្យដឹងថា មែនទែន​ទៅ​អង្ក្រង​មានអត្ថប្រយោជន៍​ខ្ពស់ខ្លាំង​ណាស់ក្នុងវិស័យ​កសិកម្ម ក្នុងនោះលោក​បាន​អនុវត្ត​សាកល្បង​ដាក់​បញ្ចូល​សត្វ​អង្ក្រង​ទៅក្នុងចំកា​រស្វាយ​ចន្ទី។ ជាលទ្ធផល​សម្រាប់​ចំការ​ស្វាយ​ចន្ទី​ដែលមានសត្វ​អង្ក្រង​មានកា​រលូត​លាស់លឿន​ និ​ងហុច​ផលបានច្រើនជាង​ចំការ​ដែលមិនមាន​ដាក់បញ្ចូល​សត្វអង្ក្រង​ ។​

លោកបន្តឱ្យដឹងថា ស្វាយ​ចន្ទី​ប្រឈមនឹង​បញ្ហានៅរដូវ​លាស់​ត្រួយ​ ព្រោះថា​ពេលនោះសត្វ​ដង្កូវ និង​សត្វ​ល្អិត​ផ្សេងទៀត តែងតែមកយារ​យី ​និងស៊ីត្រួយស្វាយ​ចន្ទី​ និងមិនធ្វើឱ្យ​ស្វាយ​ចន្ទី​លូតលាស់​បានល្អ។​ ម្យ៉ាង​វិញទៀ​ត​សម្រា់ប​ចន្ទីដែលត្រូវ​ចេញផ្កា​ក៏ដូចគ្នា​ដែរ ​គឺ​តែងតែមាន​សត្វ​ល្អិត​មក​ស៊ី​ផ្កាចន្ទីធ្វើឱ្យ​វាមានផ្លែតិច ។ ប៉ុន្តែនៅពេលដើមចន្ទីណា​ដែល​មាន​សត្វ​អង្ក្រងច្រើន ដើមនោះនឹងទទួលបានទិន្នផលល្អ​ប្រសើរ ដោយ​សារ​តែ​​សត្វ​អង្ក្រង​វា​បានជួយ​កំចាត់​សត្វ​ល្អិតទាំង​នោះមិនឱ្យ​បំផ្លាញ​ត្រួ​យចន្ទី ឬ​ក៏​ផ្កា​ចន្ទី ដូច្នេះ​ទិន្នផល​ចន្ទី​នឹងទទួលបានផ្លែ​ផ្កាកាន់តែច្រើន ។

លោក​បណ្ឌិត​បន្ថែមថា​ កា​រយក​អង្ក្រង​មកដាក់​នៅ​ក្នុង​ចំការ​ដំណាំ​គឺមិនពិបាក​ទេ ហើយក៏មិនចាំបាច់​​ចិញ្ចឹម​ដូច​សត្វដទៃ​នោះដែរ គ្រាន់តែ​កុំ​សម្លាប់​វាដូចជា​បាញ់​ថ្នាំពុល​ ឬដុត​បំផ្លាញសំបុក​វាទៅបានហើយ វានឹង​បង្ក​ប​​ង្កើន​​​កូន​ចៅនៅចំការ​នោះកាន់តែច្រើន​ហើយ​នឹងជួយ​កាពារ​ដំណាំយើង​បានល្អផងដែរ ។​

ចំណែកអ្នកស្រី សៀង សុវណ្ណារឹម ​ម្ចាស់​ចំការ​ស្វាយចន្ទីមួយនៅក្នុងភូមិ ដូង​ ឃុំ​រីករាយ​ ស្រុករវៀង​ ​ខេត្ត​ព្រះវិហារ​ ក៏បានឱ្យដឹងផងដែរថា​ កាល​ពី​មុន​​ចំការ​ស្វាយ​ចន្ទីររបស់គាត់ គឺតែងតែ​មានសត្វ​ល្អិ​ត និង​ដង្កូវ​ស៊ីត្រួយ ហើយផ្កា​វិញក៏មិនសូវ​ជាប់​ច្រើនដែរ​​ ប៉ុន្តែ​នៅពេលមានអង្គការ​មួយចុះមកដល់មូលដ្ឋាន​របស់​គាត់និ​ងប្រា​ប់ពី​អត្ថប្រយោជន៍​សត្វ​អង្ក្រង​ក្នុង​វិស័យ​កសិកម្ម គាត់ក៏ចាប់ផ្ដើមអនុវត្តន៍​តាម ហើ​យ​ក៏​ឃើញថា​ទ​ទួល​បា​នទិ​ន្នផល​ដូច​គេ​ប្រាប់មែន ។​

ម្ចាស់ចំការ​រូប​នេះបាននិយាយថា​ ចាប់ពីពេលនោះមក​ពួកយើងក៏បាន​ថែរក្សា​សត្វ​អង្ក្រងនៅក្នុង​ចំការ​ស្វាយ​ចន្ទី និងមិនឱ្យអ្នកណាមក​គោះពង​វា​ឬ​មក​យកវាទៅ​ធ្វើម្ហូបនោះទេ ដោយ​ថែរក្សា​វា​ឱ្យនៅក្នុង​ចំការ​ស្វាយ​ចន្ទី​កាន់​តែច្រើន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ