គិតត្រឹមខែឧសភា ឆ្នាំ២០២៤​ កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្ត​ចំនួន៦ ​

ភ្នំពេញ ៖​ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ច​ក្រកម្ពុ​​ជា​​ នៅព្រឹកថ្ងៃទី​០២ ខែឧសភា ឆ្នាំ ២០២៤​នេះ​ឱ្យដឹងថា ​គិតត្រឹមខែ​ឧសភា ឆ្នាំ២០២៤​នេះ កម្ពុជា​មាន​រោ​ង​ចក្រ​ផ្គុំ និងដំឡើង​រថយន្ត​ចំនួ​ន៦​ហើយ ដោយក្នុងនោះមាន ​៤ កំពុង​ដំណើរការ និង​ចំនួន​២​ផ្សេង​ទៀត​កំពុង​សាក​ល្ប​ង​ដំណើរការ​ខ្សែ​ច្រវាក់​ផលិត​កម្ម​របស់ខ្លួន ។

នៅក្នុង​ឱកាស​ម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ តូយ៉ូតា នៅ​ព្រឹកថ្ងៃទី​០២ ឧសភា ២០២៤ ស្ថិតនៅក្នុង​តំបន់​សេដ្ឋ​កិច្ចពិសេស​ រ៉ូយ៉ាល់​ ភ្នំពេញ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រោងចក្រ​ផ្គុំ​ និ​ងដំឡើង​រថយន្ត​​ទាំង​នោះមានទីតាំងស្ថិតនៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្តកោះកុង ខេត្ត​ស្វាយរៀង ខេត្ត​កណ្ដា​ល​ និងរាជធានីភ្នំពេញ  ។

សម្ដេច​ធិបតី​បានមានប្រសាសន៍​បន្តថា តាមរយៈសុខសន្តិភាព និងស្ថិរភាព​នយោបាយ ​និ​ងសេដ្ឋកិច្ច កម្ពុជា​រំពឹង​ទទួលបានការ​វិនិយោគ​បន្ថែមទៀត​លើ​ប្រភេទឧស្សាហកម្ម​​ផ្អែក​លើ​ជំនាញនេះ​ជា​បន្តបន្ទាប់ទៀត។ យ៉ាង​ណា​ក្ដី កម្ពុជាក៏ត្រូវ​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ឧស្សាហកម្ម​ ដែល​បម្រើ​ទៅដល់​ការ​វិនិយោគ​ និ​ង​ការ​បណ្ដុះ​បណ្ដាលធនធាន​មនុស្ស​ ប្រកប​ដោយជំនាញ ស្រ​បតាមតម្រូវការ​ទីផ្សារ​ពលកម្ម​ជា​បន្ត​បន្ទាប់ក្នុង​ពេល​​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុង​អាណត្តិ​នេះបានដាក់​ចេញនូវ​ការ​ធ្វើពិពិធកម្ម​ ទំនើប​កម្ម រច​នា​​ស​ម្ព័ន្ធឧស្សាហកម្ម​នៅ​កម្ពុជា​ សំដៅ​រួម​ចំណែក​ដល់​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់ដែល​ទ្រទ្រង់ដល់​កំណើន​សេដ្ឋកិច្ច បង្កើន​ប្រាក់​ចំណូល​សមស្រ​បជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ ។

សម្ដេច​ធិបតីបានបន្ថែមថា កម្ពុជាក៏​មាន​ចក្ខុវិស័យ​ប្រែ​ក្លាយខ្លួន​ជាមជ្ឈមណ្ឌលផ្ដុំ​សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យាន​យន្ត និង​បរិក្ខា​អេឡិច​ត្រូនិក​សម្រាប់នាំចេញទៅ​កាន់ទីផ្សារ​ក្នុង​តំបន់​ និ​ងសកលលោក​ ដែលការ​សម្រេ​ច​​បាននូវ​ចក្ខុវិស័យ​នេះនឹង​នាំមកនូវជាផ្លែផ្កា​វិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច​​ជាតិ ។ ជាមួយគ្នានេះ ដើម្បី​សម្រេច​បានចក្ខុវិស័យ​នេះ ផែនទី​បង្ហាញ​ផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត​ និង​អេឡិច​ត្រូនិក​កម្ពុជា បាន​កំណត់​វិធានការ​អាទិភាព​តាមផ្នែក​ចំនួន​ ៥ រួមមាន ១.យុទ្ធសាស្ត្រ និង​ការ​សម្របសម្រួល​អន្តរស្ថាប័ន ២. ធនធានមនុស្ស​ និង​នវានុវត្តន៍ ៣. ហេដ្ឋារចនាសម្ព័ន្ធសម្ព័ន្ធ ៤. កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ ៥. បរិកាស​ធុរកិច្ច​និងការ​វិនិយោគ​ ។​

សម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ការ​សម្ពោធដាក់ឱ្យ​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត ​តូយ៉ូតា​ របស់​ក្រុមហ៊ុន Toyota Tsusho Manufacturing ( Cambodia ) នេះ គឺជា​សក្ខីភាព​បង្ហាញ​ទំនុក​ចិត្ត​ និង​សក្ដានុពល​នៃ​ប្រទេស​កម្ពុជា ជូន​បណ្ដា​វិនិយោគិន​នានា​ដែល​កំពុង​ចាប់អារម្មណ៍​លើឱកាស​វិនិយោគ​នៅកម្ពុជា។

តាមរយៈរោងចក្រ​ដំឡើង​រថយន្ត​ទាំង​៦​នៅតាមបណ្ដារាជធានី /ខេត្ត ចំនួន៦​នេះ នឹង​ជំរុញ​សក្ដានុពល​ និងទាក់ទាញ​វិនិយោគិនក្នុង​ប្រទេស​ និ​ងក្រៅ​ប្រទេស​ចូលទៅកាន់​តំបន់​ទាំង​នោះ​បន្ថែម ស្វែង​រកការ​វិនិយោគ​នានា ហើយក៏ជំរុញឱ្យសកម្មភាព​នៃការ​ដោះដូរ​ដីធ្លី និងជំរុញទីផ្សារ​ដីធ្លីកាន់តែមាន​សន្ទុះមួយ​កម្រិត​ទៀតផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា