នគរូប​នីយកម្ម និងសំណង់​ ក្លាយជា​វិស័យឈានមុខ​គេក្នុងការទាក់ទាញ​​វិនិ​យោ​គិន និ​ង​កំណើនប្រជាសាស្ត្រ​

ភ្នំពេញ ៖ ​នគរូប​នីយក​ម្ម​ និង​សំណ​ង់ បានក្លាយជា​វិស័យ​មួ​យ​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការ​ទាក់ទាញ​វិនិយោគិន​ចូលមក​បណ្ដាក់​ទុន​ និ​ង​រស់​​នៅក្នុងប្រទេស​កម្ពុជា ជាក់ស្ដែងនៅក្នុងរាជធានីភ្នំពេញ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​មានជនបរទេស និង​ពល​រដ្ឋ​កម្ពុជា​ពីបណ្ដាខេត្ត​នានា​ចូលមករស់នៅភ្នំពេញ​កាន់តែច្រើន។

ឯកឧត្តម ​នួន ផារ័ត្ន​ អភិបាលរង​រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ​រាជ​ធានី​ភ្នំ​ពេញ​ក្នុង​រយៈ​ពេល​ពី​រទ​ស​​វ​ត្ស​រ៍ចុងក្រោយនេះ មាន​ការ​អភិ​វឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យនគរូបនីយកម្ម សំណង់ ទេ​ស​ចរ​ណ៍​ និងសេដ្ឋកិច្ច បានដើរតួនាទីឈានមុខគេ និង​បាន​ទាក់​ទាញ​ប្រជាពលរដ្ឋពីបណ្តាខេត្តនានា ក៏ដូ​ច​ជា​វិនិ​យោ​គិន ឱ្យចូលមករស់នៅ ធ្វើការប្រកបអាជីវកម្ម សិក្សារៀនសូត និងដាក់ទុនវិនិយោគ កើន​ឡើ​ង​ជា​លំ​ដា​ប់​ពី​មួ​យឆ្នាំ​ទៅ​​មួយ​ឆ្នាំ។

ឯកឧត្តម​បន្តថា កំណើនប្រជាពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័ស តម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវបង្កើនកា​រ​យ​ក​ចិត្ត​ទុ​កដាក់​ខ្ពស់​ជា​ង​មុន​ឱ្យ​ស្រប​តាម​តម្រូវ​ការ និង សំណូមពររបស់ប្រជាពលរដ្ឋ ក្នុង​នោះ​រួ​ម​មា​ន​ប្រ​សិ​ទ្ធ​ភាព​​ ​​និងគុណភាព នៃការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការពង្រីក​ហេដ្ឋា​រចនា​សម្ព័​ន្ធ (ផ្លូវ ថ្ន​ល់​ ស្ពានអាកាស…) ការបញ្ចៀ​ស​កា​រកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំណល់រឹង-រាវ ដែលកិច្ចការទាំ​ង​នេះ​ទា​ម​ទារ​​ឱ្យមា​ន​កា​រ​គ្រប់​គ្រង​ឱ្យបានល្អិតល្អន់ល្អប្រសើរប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការងារគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់ គឺជាការងារអាទិភាពមួយ តាមរយៈការគ្រប់គ្រងឱ្យបាន​៥០​ភាគ​រយ​​នៅត្រឹមឆ្នាំ២០៣០ សំដៅចូលរួមគាំទ្រឈានទៅសម្រេចបានគោល​​ដៅ​អភិ​វឌ្ឍ​ន៍​ប្រ​កបដោយចីរភាពរបស់កម្ពុជា។ ផ្តើម​ចេញ​ពី​តម្រូវការជាក់ស្តែង និងឈរលើគោ​ល​ដៅលើ​ក​ក​ម្ពស់ វិស័យអនាម័យ ស្របតាមស្តង់ដានៃសង្គមស៊ីវិល័យក្នុងការគ្រប់គ្រង ទឹកកខ្វក់ និងសំ​ណ​ល់​​ភ​​ក់​ប​ង្គ​ន់នេះ​​ហើ​យ ទើបផែនការមេស្ដីពី “ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង” របស់រាជធានីភ្នំពេញ ត្រូវ​បា​នប​ង្កើ​ត​ឡើ​ង ដែល​​អ្នកជំនាញកា​រ​នឹ​ងធ្វើ​ប​ទ​ប​ង្ហាញ​អំ​ពីលទ្ធ​ផ​ល​នៃកា​រ​សិក្សា​ជូន​​អង្គ​​សិ​ក្ខា​សា​លា​ជ្រា​ប​​នា​ពេ​លបន្តិចទៀតនេះ ។

​តាមការ​កត់សម្គាល់​ជាក់ស្ដែង​បានបង្ហាញ កំណើន​នៃអគារ​ខ្ពស់ៗ ​និងកំណើន​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​ភ្នំពេញកាន់តែច្រើននេះ បានធ្វើឱ្យ​តម្រូ​វការ​នៃការ​ប្រើប្រាស់ទឹក ប្រើប្រាស់អគ្គិសនី​ក៏មានការកើនឡើង​ដែរ ដូច្នេះ រដ្ឋាភិបាលក៏បាន​ខិតខំក្នុងការអភិវឌ្ឍ​ និងបង្កើន​ការ​ផ្គត់ផ្គង់ទឹក និង​អគ្គិសនី​បន្ថែមទៀត ដើម្បីបំពេញ​តម្រូវការ​ពលរដ្ឋ ។​

​បើតាម​អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជាបានបញ្ជាក់ថា រាល់ការ​វិនិយោគរបស់ពួកគេ គឺគេ​យកភ្នំពេញជាគោលដៅ​អាទិភាព បន្ទាប់​មក​គឺខេត្តព្រះសីហនុ ខេត្ត​សៀមរាប ជាក់ស្ដែង​តំបន់ទាំងបី​នេះ មានការរីកដុះដាល​លើ​សំណង់អគារ​ខ្ពស់ ហើយ​រដ្ឋា​ភិបាលក៏​បាន​​ចំណាយថវិកា​ជាច្រើន​ដើម្បីអភិវឌ្ឍន៍​តំបន់នេះ​ឱ្យលេចធ្លោជា​ងគេ​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ