ជម្លោះកាន់តែយូរ ពិភពលោកកាន់តែខាតបង់ ប៉ុន្តែក្រុមហ៊ុនផលិតអាវុធលោកខាងលិចបន្តកើបលុយ

សង្គ្រាមនៅអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជិត១ឆ្នាំមកហើយទាំងដែលភាគីជម្លោះ និងភាគីពាក់ព័ន្ធហាក់ដូចជាមិនទាន់មើលឃើញពន្លឺនៃច្រកចេញពីវិបត្តិនេះនៅឡើយ។

រយៈពេលកន្លងមកនេះ សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងរយៈពេលឆ្នាំខាងមុខនេះ ជាពិសេសគឺវិបត្តិថាមពលដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ ហើយវានឹងបន្តធ្វើឲ្យឱ្យមានសម្ពាធអតិផរណាកើនឡើង ធ្វើឲ្យមានការថយចុះនៃទំនុកចិត្តអតិថិជនព្រមទាំងអំណាចទិញរបស់ពលរដ្ឋពិភពលោកផងដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយដោយ OECD ។

ដោយឡែកគិតជាចំនួនពលរដ្ឋស៊ីវិល និងយោធាដែលបាត់បង់វិញ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សអស់រាប់ម៉ឺននាក់មកហើយ ខណៈដែលអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាវានឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចសកលកាន់តែយូរឆ្នាំបន្ថែមទៀតទោះបីជាក្នុងករណីថា សង្គ្រាមនេះនឹងអាចបញ្ចប់ភ្លាមៗក្នុងពេលនេះក្តី។

បច្ចុប្បន្នសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន ដោយបានបញ្ចេញថវិកាសរុបប្រមាណជា ២៧,៤ ពាន់លានដុល្លាររួចមកហើយចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធីបតី Joe Biden។

ក្នុងនាមជាម្ចាស់ជំនួយធំទីពីរ ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តបញ្ចេញកញ្ចប់ថវិកាប្រមាណជា២,៣ ពាន់លានផោនក្នុងជំនួយយោធាដល់អ៊ុយក្រែនរហូតមកដល់ពេលនេះ ហើយបានសន្យាថានឹងផ្តល់ជំនួយក្នុងទំហំដដែលនេះសម្រាប់ឆ្នាំ២០២៣នេះបន្តទៀត។ ក្រៅពីនោះគេសង្គេតឃើញនៅមានបណ្តាប្រទេសនៅលោកខាងលិច និងសម្ព័ន្ធមិត្តជាច្រើនទៀតសុទ្ធតែបានប្រកាសផ្តល់ជំនួយ និងផ្កត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែនដែលក្នុងនោះរួមមានទាំងអាល្លឺម៉ង់, ប៉ូឡូញ, បារាំង និងកាណាដាជាដើម។

ទោះបីជាយ៉ាងណាក្តី ការបន្តផ្គត់ផ្គង់អាវុធ និងហិរញ្ញវត្ថុពីសំណាក់លោកខាងលិចត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ហាក់ដូចជានឹងជួយជំរុញឲ្យសង្គ្រាមនេះកាន់តែស៊ីពេលកាន់តែយូរជាងនេះទៀត ប៉ុន្តែបើវិភាគពីផលចំណេញវិញគឺមានភាគីតិចតួចប៉ុណ្ណោះដែលអាចទទួលប្រយោជន៍អំពីសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ជាពិសេសគឺបណ្តាក្រុមហ៊ុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធរបស់លោលខាងលិច និងអាមេរិក។

អាមេរិកជាអ្នកនាំមុខគេក្នុងការឧបត្ថម្ភអាវុធ ដូចនេះក្រុមហ៊ុនអ្នកផលិតអាវុធអាមេរិកក៏ជាអ្នកដែលរកបានប្រាក់ចំណេញបានច្រើនជាងគេផងដែរ ពីព្រោះថាក្រៅតែពីផលិតលក់ឲ្យអាមេរិកនោះខ្លួនក៏នឹងចែកចាយទៅសម្ព័ន្ធមិត្តដែលកំពុងមានតម្រូវការផងដែរ។

ឧទាហរណ៍ជាក់ស្តែងដូចជាក្រុមហ៊ុន Raytheon និង Lockheed Martin ជាដើម ខណៈដែលគិតត្រឹមតែមីស៊ីលប្រភេទ Javelin anti-tank ប៉ុណ្ណោះដែលត្រូវបានបញ្ជូនឲ្យអ៊ុយក្រែនចំនួន ៦ ៥០០ មានតម្លៃក្នុងមួយគ្រាប់ដល់ទៅ ៧៨ ០០០ដុល្លារ ខណៈដែលប្រព័ន្ធបាញ់មីស៊ីល​ Stinger anti-aircraft វិញដែលមានចំនួន ១ ៤០០ដើមមានតម្លៃនីមួយៗដល់ទៅ ៣ ៨០០ដុល្លារទាំងដែលអាវុធរាប់រយមុខផ្សេងទៀតអាមេរិកធ្លាប់បាន និងបន្តសន្យាផ្តល់ជូនអ៊ុយក្រែន ហើយចុងក្រោយមានទាំងរថក្រោះធុនធ្ងន់ M1 Abraham ដែលមានតម្លៃដល់ទៅជិត៧លានដុល្លារក្នុងមួយគ្រឿងទៀតផង។ សម្រាប់ទីផ្សារនៅអឺរ៉ុបវិញ ក្រុមហ៊ុនល្បីៗជាអ្នកជំនាញផលិតអាវុធលក់ដូចជា BAE System និង Thales កំពុងសម្ងំកើបលុយរាប់ពាន់លានដុល្លារជាមួយនឹងកុងត្រាផលិតអាវុធទៅឲ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្ត ហើយក្រៅពីនោះគេក៏សង្កេតឃើញមានក្រុមហ៊ុនផលិតអាវុធផ្សេងទៀតដូចជា Dynamit របស់អាល្លឺម៉ង់ជាដើមផងដែរ។ ដូច្នេះ ដរាបណាសង្គ្រាមមិនអាចបញ្ចប់នោះសកលលោកនឹងបន្តផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយបណ្តាក្រុមហ៊ុនអ្នកផលិតអាវុធទាំងនោះក៏នឹងបន្តប្រមូលលុយប្រាក់ចំណេញឥតគណនាបន្តទៀតដដែល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម