បរទេស៖ បញ្ហាខ្វះខាតសាំងសម្រាប់យន្តហោះជាមួយនឹងភាពរអាក់រអួលនៃចង្វាក់ផ្គត់ផ្គង់បានក្លាយទៅជាវិបត្តិដ៏លំបាកមួយផ្សេងទៀតក្រៅតែពីបញ្ហាកូវីដ ដោយវិស័យធ្វើដំណើរតាមអាកាសរបស់អាមេរិកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នៅតាមបណ្តារដ្ឋជាច្រើនស្ថិតភាគខាងលិចកំពុងជួបបញ្ហាជាខ្លាំង ខណៈដែលភាពប្រឈមមុខទៅហេតុការណ៍នៃភ្លើងឆេះព្រៃដ៏អាក្រក់នៃប្រវត្តិសាស្ត្ររបស់អាមេរិកក៏កំពុងកើតមាន។

នៅក្នុងរដ្ឋ Nevada ក្រុមអ្នកតាក់តែងច្បាប់បាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើកង្វះខាតប្រេងសាំងសម្រាប់ចាក់យន្តហោះដែលវានឹងអាចបណ្តាលឲ្យមានការពន្យារពេលទៅដល់ការធ្វើដំណើរតាមអាកាស ក៏ដូចជាការដឹកជញ្ជូនទំនិញ ងដែរនៅឯអាកាសយានដ្ឋាន Reno-Tahoe International ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លើសពីនេះបញ្ហាតម្រូវការប្រេងសាំងយន្តហោះបានកើនឡើងខ្លាំង ទាំងសម្រាប់វិស័យធ្វើដំណើររបស់ពលរដ្ឋអាមេរិក ទាំងយន្តហោះសម្រាប់ពន្លត់អគ្គីភ័យបានកើតឡើងព្រមគ្នានៅក្នុងរដ្ឋចំនួន ៣ ដូចជា Idaho, Oregon និង Washington ហើយមកដល់ថ្ងៃនេះ ការពន្យារពេលជើងហោះហើរជាច្រើនត្រូវបានធ្វើឡើងរួចទៅហើយនៅឯអាកាសយានដ្ឋាន Bozeman Yellowstone International Airport។

ដោយឡែកនៅឯរដ្ឋ California ឯណោះវិញក៏មានបញ្ហាស្រដៀងគ្នានេះដែរ ដោយទាំងជើងហោះហើរចូល និងជើងហោះហើរចេញពីរដ្ឋនៅឯអាកាសយានដ្ឋានFresno Yosemite International Airport កំពុងជួបបញ្ហាធំនៅក្នុងខ្សែចង្វាក់នៃការដឹកជញ្ជូន ដោយសារតែចំនួនរថយន្តដឹកជញ្ជូនសាំងសម្រាប់ការហោះហើរមានចំនួនមិនគ្រប់គ្រាន់។ បញ្ហាមួយទៀតនៅអាកាសយានដ្ឋាន Reno-Tahoe ដែលជាអាកាសយានដ្ឋានអន្តរជាតិធំបំផុតទី ២ របស់រដ្ឋ Nevada នោះក៏នឹងក្លាយទៅជាកត្តាបង្ខំឲ្យជើងហោះហើរទាំងអ្នកដំណើរ និងជើងហោះហើរដឹកទំនិញ អាចប៉ះពាល់កាន់តែខ្លាំង ជាពិសេសការដឹកជញ្ជូនទៅកាន់ភាគខាងជើងនៃរដ្ឋ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content