បរទេស ៖ សហរដ្ឋអាមេរិកក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឱ្យក្រុមហ៊ុនអាមេរិករបស់ខ្លួនបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារចិនបន្ថែមទៀត ទោះបីជាទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះមានសភាពល្អក់កករក៏ដោយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo។

អ្នកស្រីបានប្រាប់សារព័ត៌មាន Wall Street Journal កាលពីសប្ដាហ៍មុនថា អ្នកស្រីគ្រោងនឹងដឹកនាំប្រតិភូប្រធានក្រុមហ៊ុនអាមេរិកទៅទស្សនកិច្ចនៅក្រៅប្រទេស ដែលរួមមានទាំងប្រទេសចិនផងដែរ ដើម្បីស្វែងរកឱកាសធុរកិច្ច ក៏ដូចជាដោះស្រាយនូវជម្លោះពាណិជ្ជកម្មមួយចំនួនផងដែរ។ យ៉ាងណាមិញ ដំណើរទស្សនកិច្ចនេះនៅមិនទាន់មានកាលវិភាគកំណត់ច្បាស់លាស់នោះទេ។

«ការងារចម្បងរបស់ខ្ញុំគឺការពារផលប្រយោជន៍របស់ឧស្សាហកម្មអាមេរិក»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Raimondo។
អ្នកស្រីរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិនបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុនអាមេរិក ដោយចិនផ្ដល់នូវការទំនុកបម្រុងដល់ក្រុមហ៊ុនរបស់ខ្លួន ដើម្បីឱ្យនាំទំនិញចេញក្នុងតម្លៃមួយទាបជាងទីផ្សារ។
ចាប់តាំងពីឆ្នាំ១៩៨៥មក អាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មឱនភាពជាមួយនឹងចិនរហូតមកហើយ។ ក្នុងឆ្នាំ២០២០កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញចេញទៅកាន់ចិនសរុបប្រមាណ ១២៤ ពាន់លានដុល្លារ ហើយនាំចូលពីចិនវិញរហូតដល់ទៅ ៤៣៤ ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមស្ថិតិរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។
ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីពាណិជ្ជកម្មវ័យ ៥០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា អាមេរិកត្រូវតែធ្វើពាណិជ្ជកម្មជាមួយចិន ដោយសារតែទំហំដ៏ធំនៃទីផ្សាររបស់ចិន។
«តាមពិតទៅខ្ញុំគិតថា ការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម នឹងជួយកាត់បន្ថយជម្លោះមួយចំនួនដែលអាចកើតឡើង»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី។
អ្នកស្រីបានបន្ថែមថា «គ្មានហេតុផលណាមួយដែលត្រូវកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មនេះទេ។ លោកប្រធានាធិបតីបានលើកឡើងរួចមកហើយថា យើង [អាមេរិក] មិនមានចំណាប់អារម្មណ៍ក្នុងការធ្វើសង្គ្រាមត្រជាក់ជាមួយចិននោះទេ។ ប្រទេសនេះ [ចិន] មានសេដ្ឋកិច្ចធំណាស់ យើងចង់រកស៊ីនៅទីផ្សារស្រុកគេ ហើយគេក៏ចង់រកស៊ីនៅស្រុកយើងដែរ»
សហរដ្ឋអាមេរិក និងចិននៅពេលនេះ កំពុងតែមានការប្រកួតប្រជែងឥទ្ធិពលយ៉ាងស្វិតស្វាញស្ទើរតែគ្រប់កន្លែងទាំងអស់នៅពិភពលោក ហើយស្ទើរតែគ្រប់វិស័យទាំងអស់ រាប់ចាប់តាំងពីវិស័យការទូត សន្តិសុខ ហើយក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរល្អក់កករនឹងគ្នា ចាប់តាំងពីគោលនយោបាយរឹតត្បិតការនាំចេញ-នាំចូលឧបករណ៍បច្ចេកវិទ្យារបស់រដ្ឋការលោក ដូណាល់ ត្រាំ មកម្ល៉េះ។ ចូលមកដល់រដ្ឋបាលលោក បៃដិន មន្ត្រីរដ្ឋការនៃរដ្ឋាភិបាលថ្មីនេះកំពុងតែត្រួតពិនិត្យលើគោលនយោបាយរបស់លោក ត្រាំ ឡើងវិញ។
ទាក់ទិននឹងរឿងនេះដែរ អ្នកស្រីរដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ឱ្យដឹងថា ការត្រួតពិនិត្យនៅមិនទាន់បញ្ចប់នៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែប្រកាន់គោលនយោបាយមួយចំនួនរបស់លោក ត្រាំ ដូចជាការហាមឃាត់មិនឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យា Huawei ប្រើប្រាស់បន្ទះឈីប ដើម្បីពង្រឹងប្រព័ន្ធអ៊ីនធឺណិត 5G របស់ខ្លួនឡើយ។ អ្នកស្រីបានហៅក្រុមហ៊ុននេះថាជា ក្រុមហ៊ុនបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។
ខុសប្លែកពីរដ្ឋការរបស់លោក ត្រាំ ក្នុងរដ្ឋការអាមេរិកថ្មីនេះ អាមេរិកនឹងសហការជាមួយដៃសម្ព័ន្ធមិត្ត ជាពិសេសដៃគូនៅសហភាពអឺរ៉ុប ដើម្បីធ្វើការរួមគ្នាក្នុងការរឹតត្បិតមិនឱ្យមានការនាំចេញឧបករណ៍បច្ចេកវិទ្យា ដែលមានចំណងជាមួយសន្តិសុខជាតិ ទៅកាន់ប្រទេសចិនឡើយ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content