ភ្នំពេញ ៖ បណ្តាក្រុមហ៊ុន និងធុរកិច្ចអាមេរិកជាច្រើន បាន និងកំពុងបង្ហាញពីចំណាប់អារម្មណ៍ទៅលើការវិនិយោគនៅកម្ពុជាដោយផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួន៥ រួមជាមួយនឹងការបង្ហាញពីគោលជំហរក្នុងការពង្រីកទំហំពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តម ថេត អូសៀស (Ted Osius) ។
នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម ថេត អូសៀស (Ted Osius) ដែលដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជោគជ័យ។

ឯកឧត្តម ថេត អូសៀស (Ted Osius) ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។
ឯកឧត្តមក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ។
សម្ដេចតេជោ បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមានបន្តគ្រប់គ្រងជំងឺកូវីដ-១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content