ស្វែងយល់ពីទំនុកចិត្តពលរដ្ឋរស់នៅក្នុងប្រទេស និងស្ថានភាពសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន

បរទេស ៖ ចាប់តាំងពីវិបត្តិកូវីដត្រូវបានបញ្ចប់ សេដ្ឋកិច្ចរបស់មហាយក្សចិនមិនទាន់ត្រឡប់មកវិញល្អប្រសើរដូចដើមនៅឡើយ ខណៈដែលកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ហើយក្នុងនោះ ថែមទាំងបានធ្វើឲ្យពលរដ្ឋចិនភាគច្រើនមិនមានទំនុកចិត្ត និងមានអារម្មណ៍មិនសូវល្អឡើយជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

នៅក្នុងអត្ថបទមួយដែលស្រាវជ្រាវដោយ Barrons.com បានរកឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា រួមជាមួយនឹងទំនោររបស់បណ្តាអ្នកមានទ្រព្យសម្បត្តិនាំគ្នាធ្វើការផ្ទេរលុយសន្សំរបស់ខ្លួនចេញទៅដាក់នៅធនាគារក្រៅប្រទេស រួមមានដូចជា ធនាគារនៅសហរដ្ឋអាមេរិក អូស្ត្រាលី ជាពិសេសធនាគារនៅអង់គ្លេសនោះ បានធ្វើឱ្យប្រជាជនដែលមានកម្រិតជីវភាពមធ្យម និងមានលុយសន្សំតិចតួចនៅក្នុងធនាគារក្នុងស្រុកបាននាំគ្នាបង្ហាញពីគោលបំណងចង់អនុវត្តវិធីផ្ទេរលុយចេញទៅក្រៅប្រទេសដូចជាក្រុមអ្នកមានទ្រព្យច្រើនដូចគ្នា ក្រោមហេតុផលថាហាក់មិនសូវមានទំនុកចិត្តទៅលើសេដ្ឋកិច្ចក្នុងស្រុក។

ក្នុងបទសំភាសមួយជាមួយនឹង Barrons.com ស្ត្រីម្នាក់ដែលមានឈ្មោះថា Tilly Wang មានវ័យ៤៤ឆ្នាំ កំពុងរស់នៅ និងប្រកបអាជីពជាអ្នកឌីសាញក្រាហ្វិកនៅក្នុងស្រុកកំណើតនាខេត្ត Chengdu បាននិយាយថា នាងមិនមានអារម្មណ៍ល្អ និងទំនុកចិត្តឡើយចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលបច្ចុប្បន្ន ហើយថែមទាំងបានសម្រេចចិត្តធ្វើការហោះហើរទៅកាន់ប្រទេសអេស្បាញជាមួយនឹងកញ្ចប់លុយសន្សំមួយចំនួនដែលអាចធ្វើទៅបានដើម្បីទៅបើកគណនេយ្យសន្សំនៅទីនោះជាមួយនឹងទំហំលុយប្រមាណជា៤ម៉ឺនដុល្លារ។

ស្ត្រីរូបនេះបាននិយាយថា៖

«គ្រាមួយ នៅពេលដែលខ្ញុំកំពុងអង្គុយនិយាយគ្នាលេងនៅអាផាតមិនជាមួយនឹងមិត្តភ័ក្តខ្ញុំ ពួកយើងបាននិយាយគ្នាពីរឿងរ៉ាវជាច្រើន ហើយក៏មកដល់បញ្ហាហិរញ្ញវត្ថុ។ ខ្ញុំបានប្រាប់ពួកគេអំពីផែនការហិរញ្ញវត្ថុរបស់ខ្ញុំថា បានផ្ទេរលុយមួយចំនួនទៅទុកនៅក្នុងប្រទេសអេស្បាញ។ ពួកគេបានអបអរសាទរខ្ញុំ ហើយបានសួរនាំខ្ញុំអំពីរបៀបដែលខ្ញុំអាចផ្ទេរប្រាក់ទាំងនោះចេញពីប្រទេសចិនដោយវិធីណា»។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន ក្រុមការងារ Barrons បានជួបសន្ទនា និងស្ទាបស្ទង់ជាមួយនឹងក្រុមពលរដ្ឋដែលមានជីវភាពកម្រិតមធ្យមជាច្រើនរយនាក់រួចមកហើយ ដើម្បីចង់ដឹងអំពីផែនការក្នុងការផ្ទេរប្រាក់របស់ពួកគេទៅក្រៅប្រទេស ដោយសារតែបញ្ហាព្រួយបារម្ភអំពីស្ថានភាពសេដ្ឋកិច្ច និងមជ្ឈដ្ឋាននយោបាយមិនច្បាស់លាស់នៅក្នុងប្រទេសបែបនេះ ប៉ុន្តែគេក៏សង្កេតឃើញដែរថា គោលបំណងរបស់ពួកគេក៏មានភាពខុសគ្នាមួយចំនួនផងដែរ។

គួរឲ្យដឹងដែរថា យោងតាមការព្យាករណ៍របស់អ្នកជំនាញភាគច្រើនបានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៥នេះ ប្រទេសចិន នឹងអាចទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណជា ៤,៥ភាគរយ ខណៈដែលតួលេខផ្លុវការដែលចេញដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងកិច្ចប្រជុំកំពូលមួយបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិតប្រាកដអាចនឹងមានរហូតទៅដល់ ៥ភាគរយឯណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *