វៀតណាម កំពុងសម្លឹងឃើញឱកាសដើម្បីទាក់ទាញការវិនិយោគលើវិស័យឈីបពីបរទេស

បរទេស ៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា វៀតណាម គ្រោងនឹងធានាការផ្គត់ផ្គង់ថាមពលក្រុមហ៊ុនឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតឲ្យបានគ្រប់គ្រាន់ បើទោះបីជាមានការប្រកួតប្រជែងដ៏លំបាកជាមួយប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី សម្រាប់ការវិនិយោគ semiconductor ក៏ដោយ។

លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរៀតណាម បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងហាណូយនឹងទាក់ទាញវិនិយោគិនបន្ទះឈីបតាមរយៈការបន្ធូរបន្ថយពន្ធ ការចំណាយលើការស្រាវជ្រាវ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការផលិតថាមពលជាដើម។ លោក​កត់សម្គាល់​ថា ​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​លឿន​នឹង​កាន់តែ​ប្រញាប់​ប្រញាល់​ ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​កើនឡើង ប៉ុន្តែ​​ការ​ខ្វះខាត​អគ្គិសនី​បាន​ក្លាយ​ជា​កង្វល់​សំខាន់សម្រាប់អាជីវកម្ម​។ លោកបានបន្ថែមទៀតថា ឱកាស​មិន​អាចរង់ចាំ​ប្រទេស​ណា​មួយ​ទេ​​។ ជាក់ស្ដែង ឥណ្ឌាបានយល់ព្រមលើការសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងស្វែងរកការវិនិយោគពីបរទេស និងជំរុញការគាំទ្រក្រុមហ៊ុនក្នុងស្រុក។

លោក Dong បាននិយាយថា វៀតណាមកំពុងពង្រីកគម្រោងថាមពលរបស់ខ្លួន ៥០០ មេហ្គាវ៉ាត់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ភាគខាងជើងរបស់ប្រទេស ដែលជាវៀតណាមផ្តោតសំខាន់សម្រាប់ប្រមូលផ្តុំការវិនិយោគ semiconductor នៅចុងឆ្នាំនេះ។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃក្រុមហ៊ុនបន្ទះឈីបជាច្រើនរួមមានទាំងការសាកល្បង និងរោងចក្រដំឡើងដ៏ធំបំផុតរបស់ Intel ហើយវៀតណាមបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីផ្លាស់ប្តូរការផលិតជាមូលដ្ឋាន។ លោក Dong បន្ថែមថា វៀតណាម​បាន​ចំណាយ​ថវិកា​សម្រាប់​ការ​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បន្ទះ​ឈីប​ចំនួន ៤ ដែល​ពីរ​នៅ​ទីក្រុង​ហាណូយ និង​មួយ​នៅ​ទីក្រុង​ហូជីមិញ និង​ទីក្រុង Da Nang ដែល​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន។ ទន្ទឹមនឹងនេះ ប្រទេសនេះ​កំពុងធ្វើការជាមួយសាកលវិទ្យាល័យចំនួន ៣៦ ដើម្បីបណ្តុះបណ្តាលវិស្វករផ្នែកឈីបយ៉ាងហោចណាស់ ៥០ ០០០ នាក់។

នាយករដ្ឋមន្ត្រី Pham Minh Chinh លើកឡើងថា នេះគឺជាឱកាសមាស និងជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ព្រោះពួកគេត្រូវមានហេដ្ឋារចនាសម្ព័ន្ធ របបស្ថាប័ន និងកម្លាំងពលកម្មសមស្របទៅនឹងលក្ខខណ្ឌបច្ចុប្បន្ន ដើម្បីបំពេញតម្រូវការសម្រាប់ការអភិវឌ្ឍន៍ និងការទាក់ទាញការវិនិយោគក្នុងឧស្សាហកម្ម semiconductor ។ ប្រសិនបើវៀតណាមអាចរៀបចំធនធានមនុស្សបានល្អ នោះនឹងទទួលបានទំនុកចិត្តពីដៃគូរបស់ខ្លួន ហើយទទួលបានជោគជ័យក្នុងការទាក់ទាញការវិនិយោគ រួមទាំងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ផងដែរ។

កាលពីខែមេសាកន្លងទៅនេះ Semiconductors ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរវាងវៀតណាម និងប្រទេសដទៃទៀតជាច្រើនរួមមាន កិច្ចប្រជុំជាមួយនាយកប្រតិបត្តិ អ្នកសិក្សាតៃវ៉ាន់ និងមន្ត្រីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីវិស័យនេះ។ វៀតណាមនឹងពិចារណាលើពន្ធបន្ថែម និងការលើកទឹកចិត្តផ្សេងៗទៀត បន្ថែមពីលើការផ្តល់ជូនដល់អ្នកវិនិយោគបច្ចេកវិទ្យាខ្ពស់ទាំងនោះ។ ក្នុងកិច្ចប្រជុំការងារជាន់ខ្ពស់នាពេលថ្មីៗនេះ ភាគីអាមេរិកបានសង្កត់ធ្ងន់ថា ដើម្បីចាប់យកឱកាសនេះ វៀតណាមត្រូវការការដាក់ពង្រាយដោយផ្តោតលើបញ្ហាស្នូលចំនួនបី រួមទាំងការអភិវឌ្ឍន៍កម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់។ ក្រោមផែនការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាមគម្រោងនឹងបណ្តុះបណ្តាលសាស្ត្រាចារ្យបន្ថែមចំនួន ១ ៣០០ នាក់ និងវិស្វករផ្នែកឈបបន្ថែមចំនួន ៥០ ០០០ នាក់ដែលមានសមត្ថភាពអាចអនុវត្តការងារគ្រប់ដំណាក់កាលនៃខ្សែសង្វាក់តម្លៃ។ គេរំពឹងថាវិស្វករវៀតណាមនឹងចូលរួមក្នុងការរចនា ការវេចខ្ចប់ ការធ្វើតេស្ត និងគ្រប់គ្រងផ្នែកខ្លះៗនៃបច្ចេកវិទ្យា។

បច្ចុប្បន្ននេះ ឧស្សាហកម្ម semiconductor របស់ពិភពលោកត្រូវបានចែកចាយ និងអភិវឌ្ឍមិនស្មើគ្នា ជាមួយនឹងកំណើនខ្លាំងបំផុតនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន អឺរ៉ុប និងកោះតៃវ៉ាន់។ ផ្អែកលើហេតុផលផ្សេងៗគ្នាជាច្រើន ឧស្សាហកម្ម semiconductor មាននិន្នាការធ្វើពិពិធកម្ម ដោយការផលិត R&D និងការផ្គត់ផ្គង់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសផ្សេងៗទៀតដែលមានតម្លៃពលកម្ម និងផលិតកម្មថោក។ មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារការរាតត្បាតបានជំរុញឱ្យក្រុមហ៊ុនធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេនៅឆ្ងាយពីប្រទេសចិន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗដូចជា​ បន្ទះឈីបជាដើម។ នេះកំពុងបង្ហាញពីឱកាសថ្មីមួយសម្រាប់ប្រទេសផ្សេងទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគ។ ដើម្បីទាក់ទាញការវិនិយោគពីបរទេស វៀតណាមត្រូវអភិវឌ្ឍឧស្សាហកម្ម semiconductor រួមជាមួយនឹងឧស្សាហកម្មធំៗ និងឧស្សាហកម្មបំប្លែងឌីជីថល។

ទោះជាយ៉ាងណាក្តី ថាមពលវារីអគ្គិសនីថយចុះជាយូរឆ្នាំនៅវៀតណាមបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី ដែលរំខានដល់ប្រតិបត្តិការរបស់រោងចក្របច្ចេកវិទ្យាដូចជា Samsung កាលពីឆ្នាំ ២០២៣។ ដូច្នោះហើយ បញ្ហាអគ្គិសនីគឺជាកង្វល់ដ៏ធំមួយសម្រាប់បណ្តាប្រទេសត្រូពិក ដែលពួកគេអាចចំណាយពេលច្រើនឆ្នាំក្នុងការទាក់ទាញក្រុមហ៊ុនបរទេស semiconductor ដែលជាអាជីវកម្មត្រូវការវារីអគ្កិសនីមានភាពជាក់លាក់ខ្ពស់ឲ្យផលិតក្នុងប្រទេសរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមកំពុងបង្កើនការនាំចូលធ្យូងថ្មយ៉ាងខ្លាំង ដែលផ្ទុយនឹងគោលដៅផ្ទាល់ខ្លួនក្នុងការកាត់បន្ថយការបំភាយកាបូន តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ។ នេះប្រហែលជាមានបញ្ហាសម្រាប់អាជីវកម្មដែលកំពុងប្រឈមនឹងសម្ពាធកើនឡើងក្នុងការបំបែកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ