វិស័យអចលនទ្រព្យវៀតណាមនៅតែខ្លាំងទោះស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន

បរទេស ៖ បើទោះជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លងក៏ដោយ ប្រទេសវៀតណាម បាន និងទទួលវត្តមានវិនិយោគិនអន្តរជាតិថ្មីៗជាច្រើនដែលសម្រុកចូលទៅបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ដែលក្នុងនោះវិស័យអចលនទ្រព្យមានភាពផុសផុលជាងគេ។

ក្រៅតែពីកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វៀតណាមបានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម ដែលវាត្រូវបានគេមើលឃើញថា កំពុងជម្រុញឲ្យវិនិយោគបរទេសតម្រង់ជួរគ្នាសម្រុកចូលទៅប្រទេសវៀតណាមបើទោះជាស្ថិតនៅក្នុងស្ថានភាពវាយប្រហារដោយកូវីដក្តី។

Vietnam Net ដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះបានបង្ហាញថាទំហំទឹកប្រាក់ដែលបានចុះឈ្មោះនៅក្នុងអាជីវកម្មនៃវិស័យអចលនទ្រព្យគិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២១នេះវៀតណាមទទួលបានរហូតទៅដល់១,៦ពាន់លានដុល្លារពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេស​ ហើយវាត្រូវបានគេមើលឃើញកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមវិស័យទាំង១៨របស់វៀតណាមដែលនេះបានន័យថា ទោះបីជាស្ថានភាពកូវីដកំពុងនៅតែបន្តវាយទៅលើប្រទេសវៀតណាមក្តី ប៉ុន្តែវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមគឺនៅតែមានភាពទាក់ទាញខ្លាំងចំពោះវិនិយោគទុនបរទេស។

ទោះបីជាយ៉ាងណាក្តី តួលេខនេះគឺនៅតែមានទំហំតិចជាងទំហំនៃការវិនិយោគសរុបកាលពីឆ្នាំទៅក្នុងពេលវេលាដូចគ្នាដែលវៀតណាមធ្វើបាន២,៨៧ពាន់លានដុល្លារ​ ហើយអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថាជារឿងដែលសមហេតុផល ពីព្រោះថាផលប៉ះពាល់ដោយសារកូវីដបានធ្វើឲ្យក្រុមវិនិយោគិនបរទេសពិបាកទាំងការធ្វើដំណើរមកដល់វៀតណាមផងព្រមទាំងពិបាកក្នុងការសម្រេចចិត្តធ្វើវិនិយោគផងដែរ។

នៅក្នុងឆ្នាំនេះកិច្ចព្រមព្រៀងជាច្រើនដែលពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ប្រភេទអចលនទ្រព្យជាដីធ្លីសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មមានកំណើនខ្លាំង ហើយក្នុងនោះគម្រោងធំៗ កាលពីត្រីមាសដំបូងត្រូវបានទទួលភាគច្រើនមកពីបណ្តាអ្នកវិនិយោគនៃទីក្រុងហុងកុង និងប្រទេសសិង្ហបុរីដោយពួកគេបានចាប់យកគោលដៅគោលដៅអចលនទ្រព្យសំខាន់នៅដូចជាខេត្ត Quang Ninh និងខេត្ត Bac Giangជាដើម។

Savills Hong Kong ក្រុមហ៊ុនអ្នកជំនាញហិរញ្ញវត្ថុនិងវិនិយោគបានអះអាងថា វៀតណាមគឺជាប្រទេសតែមួយគត់នៅលើលោក ដែលទទួលបានតួលេខកំណើនជាវិជ្ជមាននៅក្នុងអត្រានៃការវាយតម្លៃដោយក្រុមហ៊ុនទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិទាំងបីគឺ Moody’s, S&P និង Fitch ដូចនេះវៀតណាមគឺនៅតែជាគោលដៅវិនិយោគដ៏ពេញនិយម សម្រាប់វិនិយោគិនបរទេសដដែលរហូតមកដល់បច្ចុប្បន្ននេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី