ទឹក ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែលពិភពលោកមិនគួរមើលរំលង

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានរាយការណ៍ថា កង្វះ​ទឹក​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដោយសារមានតែ ១ ភាគរយនៃទឹកលើផ្ទៃផែនដីប៉ុណ្ណោះដែលអាចទទួលទានបាន​។ កង្វះអនាម័យទឹកស្អាតមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស និងប៉ះពាល់ដល់សមភាពយេនឌ័រ ជាពិសេសស្រ្តី និងកុមារី ដែលរស់នៅតំបន់ដាច់ស្រយាលមានភាពពិបាកក្នុងការទាញយកទឹកមកប្រើប្រាស់។

ការបម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យវិបត្តិទឹកស្អាតកាន់តែធ្ងន់ធ្ងរនៅស្ទើរគ្រប់ទីកន្លែង ជាមួយនឹងការកើនឡើងនៃទឹកជំនន់ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអនាម័យទឹកស្តង់ដារ WASH កាន់តែពិបាក។ បញ្ហាទាំងនេះក៏ធ្វើឱ្យខូចផ្លូវពាណិជ្ជកម្មសំខាន់ៗ កំណើនសេដ្ឋកិច្ចយឺត និងរារាំងការផ្គត់ផ្គង់ទៅកាន់តំបន់ដែលខ្វះខាតទឹកខ្លាំង។ វាពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានា​សន្តិសុខ​ទឹក មិនមែន​គ្រាន់តែ​ការពារ​ផ្លូវទឹក​ដែល​ដើរតួ​ជា​ផ្លូវ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការពារ​ជីវិត​សហគមន៍ទាំងមូល​ ដោយសារទឹក និងសន្តិសុខជាតិមានទំនាក់ទំនងគ្នា។ នេះជាបញ្ហា ៣យ៉ាងដែលជះឥទ្ធិពលដល់បញ្ហាទឹក ៖

បញ្ហាកង្វះអាហារ គឺជាការខ្វះខាតស្បៀងអាហារដែលមានចំណែកក្នុងវិបត្តិទឹក។ ទឹកជំនន់រយៈពេលបីឆ្នាំចុងក្រោយនេះបានធ្វើឱ្យផ្ទៃដីកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់នៅប្រទេសស៊ូដង់ភាគខាងត្បូងមិនអាចប្រើប្រាស់បាន ដែលធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងអសន្តិសុខស្បៀងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ទឹកជំនន់ដែលមិនមានអនាម័យនេះក៏ជ្រៀតចូលធនធានទឹកសាប និងមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ។ មួយវិញទៀត ប្រទេសស៊ូដង់ខាងត្បូងមិនត្រឹមតែជាប្រទេសតែមួយគត់ដែលរងផលប៉ះពាល់ដោយកង្វះស្បៀងអាហារនោះទេ ប៉ុន្តែក៏ជាប្រទេសមួយដែលក្រីក្របំផុតរបស់ពិភពលោកផងដែរ។ ប្រទេសក្រីក្រទាំងនេះត្រូវការការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌ ដើម្បីធានាអនាគត និងសុខភាពប្រជាជន។ ប្រសិនបើពិភពលោករួបរួមគ្នាក្នុងការបែងចែកសេដ្ឋកិច្ចដោយយុត្តិធម៌ក្នុងការជួយដល់ប្រទេសទាំងនេះ ដោយពួកគេត្រូវធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងយកចិត្តទុកដាក់លើបញ្ហាគ្រប់គ្រងទឹករបស់ពិភពលោក។

បញ្ហាការធ្វើចំណាកស្រុក ដោយសារសន្តិសុខទឹកគំរាមកំហែងដល់អាយុជីវិតមនុស្ស និងបានជះឥទ្ធិពលទៅលើភូមិសាស្ត្រដែលពួកគេរស់នៅ។ នៅពេលដែលមនុស្សរត់គេចពីទឹកជំនន់ និងគ្រោះរាំងស្ងួត ពួកគេច្រើនតែគ្មានជម្រើសក្រៅពីការឆ្លងព្រំដែនទៅកាន់ទីកន្លែងថ្មីដែលមានសុវត្ថិភាពជាង ដែលបញ្ហានេះធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងអតុល្យភាពនៃធនធានសំខាន់ៗ។

របាយការណ៍ Groundswell របស់ធនាគារពិភពលោកបានព្យាករណ៍ថា គ្រោះមហន្តរាយដែលបង្កពីបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតអាចបណ្តាលឱ្យមនុស្សរហូតដល់ ២១៦ លាននាក់ផ្លាស់ទីលំនៅចេញពីប្រទេសរបស់ពួកគេនៅត្រឹមឆ្នាំ២០៥០។ ជាកស្តែង ទឹកជំនន់របស់ប្រទេសប៉ាគីស្ថាននៅឆ្នាំនេះ បានបង្ហាញឲ្យឃើញពីបញ្ហានេះ ដោយសារមនុស្សរាប់លាននាក់បានរត់ចេញទៅតំបន់ជិតខាងង។ ព្រឹត្តិការណ៍​ដែលរង​​ឥទ្ធិពលពី​អាកាសធាតុ​បែប​នេះ​នឹង​បន្ត​កើត​ឡើង​ទៀត​ហើយ ​ប្រសិន​បើបិភពលោក​មិនភាពយឺតយ៉ាវក្នុងការរក​យុទ្ធសាស្ត្រ​ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហានេះ។ បញ្ហាតានតឹងនៅលើឆាកអន្តរជាតិ ពីព្រោះការផ្លាស់ទីលំនៅទៅប្រទេសផ្សេងៗអាចបង្កើនភាពតានតឹងលើឆាកអន្តរជាតិ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងក្នុងពេលបច្ចុប្បន្ន នោះគឺសេដ្ឋកិច្ចជាតិអាចរងសម្ពាធបន្ថែមទៀត។ បញ្ហាខ្វះខាតទឹកបានបង្ខំមនុស្សឱ្យស្វែងរកធនធាននៅកន្លែងផ្សេងៗ ដែលធ្វើឲ្យប្រទេសដែលពួកគេធ្វើចំណាកស្រុកមានប្រតិកម្មចំពោះលំហូរជនចំណាកស្រុកកើនឡើង។ ពួកគេមិនសប្បាយចិត្តនឹងការបាត់បង់ធនធានក្នុងស្រុកដោយសារកំណើននៃជនចំណាកស្រុក។ មិនត្រឹមតេប៉ុណ្ណោះ មានប្រទេសដែលខ្វះខាតទឹកមួយចំនួនមានជម្លោះលើបញ្ហាទឹក ហើយក៏ជាតំបន់ដែលប្រឈមនឹងបញ្ហាអាកាសធាតុខ្លាំងផងដែរ។ ដូច្នោះហើយ ពិភពលោកគួររួមគ្នាធ្វើសកម្មភាព និង​រកយុទ្ធសាស្ត្រានានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ មុនពេលដែលស្ថានភាពកាន់តែអាក្រក់ទៅៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ