បរទេស៖ ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ Oxfam និងចេញផ្សាយដោយ The WEForum បានរកឃើញថា ចំណូលសរុបរបស់ស្ត្រីនៅលើពិភពលោកបានបាត់បង់ក្នុងអំឡុងពេលកូវីដកាលពីឆ្នាំ2020មានទំហំរហូតទៅដល់ប្រមាណ 800ពាន់លានដុល្លារ ហើយរហូតមកដល់ពេលនេះអង្គការអន្តរជាតិខាងលើ បាន និងកំពុងធ្វើការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញអំពីវិសមាភាពយ៉េនឌ័រសារជាថ្មី។
អង្គការសប្បុរសធម៍អន្តរជាតិ Oxfam បានបង្ហាញ ថាស្ត្រីបានក្លាយទៅជាអ្នករងគ្រោះជាងបុរសនៅក្នុងពេលដ៏លំបាកនេះដោយក្នុងនោះទាំងអ្នកធ្វើការនៅក្នុងវិស័យលក់រាយ វិស័យទេសចរណ៍ ការបម្រើសេវាកម្មម្ហូបអាហារជាដើមត្រូវបានបាត់បង់រហូតទៅដល់ប្រមាណ 64លាននាក់កាលពីឆ្នាំ2020កន្លងទៅ ហើយទំហំទឹកប្រាក់ដែលបានបាត់បង់អាចមានចំនួនច្រើន និងលើសពី 800ពាន់លានដុល្លារទៅទៀត ព្រោះតួលេខជាក់ស្តែងមិនបានបូកបញ្ចូលចំនួនប្រាក់កម្រៃដែលអាចទទួលបានដោយការងារក្រៅផ្លូវការនោះឡើយ។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នអន្តរជាតិមួយនេះក៏បានលើកឡើងថា នៅក្នុងឆ្នាំ2021នេះ ស្ត្រីនៅទូទាំងលើពិភពលោកសរុបប្រមាណជាង 47 លាននាក់ ដែលភាគច្រើនស្ថិតនៅក្នុងបណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍អាចនឹងត្រូវរស់នៅក្នុងកម្រិតជីវភាពខ្សត់ខ្សោយក្រោមបន្ទាត់ក្រីក្រ ដែលអាចមានលទ្ធភាពរកបានចំណូលតិចជាង 1.90 ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ បើទោះបីជារដ្ឋាភិបាលរបស់ខ្លួនបានចាប់ផ្តើមអនុវត្តនូវវិធានការដោះស្រាយបញ្ហាប៉ះពាល់ជាបណ្តើរៗក៏ដោយ។
សម្រាប់តែសហរដ្ឋអាមេរិកដែលជាប្រភេទមហាអំណាចសេដ្ឋកិច្ចពិភពលោកក៏មានស្ត្រីទទួលរងនូវផលប៉ះពាល់បាត់បង់ចំណូលពីវិបត្តិកូវីដមិនតិចនោះដែររហូតរដ្ឋាភិបាលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ប្រមាណ39ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាស្ត្រី និងជួយទ្រទ្រង់ដល់កុមារងាយរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-19ក្រោមការចុះហត្ថលេខាដោយអនុម័តដោយប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content