World Bank ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ រំពឹងកើន ៤,៥% និងឆ្នាំ២០២៣ ចំនួន ៥,៥%

ភ្នំពេញ ៖ យោងតាម​របាយការណ៍របស់​ធនាគារពិភពលោក World Bank បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចរំពឹង​ទទួលបាន​ប្រមាណ ៤,៥ភាគរយ ​ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់ ៥.៥ភាគរយ នៅក្នុងឆ្នាំ២០២៣។

របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ មិនត្រូវ​បាន​គេ​រំពឹងថា នឹង​ងើប​ឡើងវិញដល់​កម្រិតដែលធ្លាប់មាន​ដូចកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ ​នោះ​ទេ ខណៈដែលឧស្សាហកម្មទេសចរណ៍ អាចរំខាន​ដល់​ការ​ងើប​ឡើងវិញ ស្របគ្នា​នឹង​ហានិភ័យហិរញ្ញវត្ថុ ដែល​បាន​កើនឡើងជាមួយនឹង​កំណើន​នៃបំណុល និងព្រឹត្តិ​ការណ៍ដែល​ទាក់ទង​នឹង​អាកាសធាតុដោយសារវត្តមាន​នៃ​វីរុស​បំប្លែងថ្មី «​អូ​មី​ក្រុង​» ​ ​។​

របាយការណ៍ដដែលបាន​បន្តទៀតថា ភាព​ប្រឈម​នឹង​ការកើនឡើង​វិញនូវ​ករណី​ឆ្លងជំងឺ​កូ​វីដ​-១៩ អាច​នឹង​ធ្វើឱ្យ​ការស្តារ​សេដ្ឋកិច្ចរបស់​កម្ពុជា មាន​ភាពយឺតយ៉ាវ ជាពិសេស​វិស័យ​សេវាកម្ម សំណង់ និង​អចលនទ្រព្យ បន្ទាប់ពី​នៅ​ឆ្នាំ​២០២១ ត្រូវបាន​កែសម្រួល​ពី ៤ ភាគរយ មក​នៅត្រឹម​ជាង ២ ភាគរយ​វិញ ហើយ​វិស័យទេសចរណ៍ និង​ការធ្វើដំណើរ ដែល​ត្រូវបាន​ព្យាករណ៍​ថា បានផ្តល់​ការងារ​ប្រហែល ២លាន​កន្លែង បានរួម​ចំណែកមួយ​ភាគ​បួន (១/៤) នៃ​ផលិតផល​សរុប​ក្នុងស្រុក ក្នុងអំឡុង​មុនពេលជំងឺ​រាតត្បាតត្រូវបាន​បាត់បង់ស្ទើរតែ​ទាំងស្រុង​។​

ដោយឡែក យោងតាម​របាយការណ៍របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជានឹង​ស្ថិតក្នុង​រង្វង់ ៥,៥% ក្នុង​ឆ្នាំ២០២២ នេះ ដោយសារ​ការ​ងើបឡើងវិញនៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការសម្រាប់​ការនាំចេញរបស់​ប្រទេស​កម្ពុជា​។​

ស្រដៀងគ្នានេះ ធនាគារជាតិនៃកម្ពុជា​ ក៏បានបង្ហាញក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ ព្រមទាំងទស្សនវិស័យឆ្នាំ២០២២ រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមាន​កំណើនបន្ថែមទៀតលើស ៥% នៅ​ឆ្នាំ​២០២២ ដោយសារកម្ពុជាទទួលបាននូវកិច្ចព្រមព្រៀងជាមួយភាគីចិន កូរ៉េ​ និង RCEP ជាពិសេសការនាំចេញកសិផលកែច្នៃ កសិ-ឧស្សហកម្ម ​និងផលិតផល​កសិកម្ម​នឹងមានការកើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១