ដំណក់ប្រេងដំបូង អាចនឹងធ្វើឱ្យតម្លៃប្រេងក្នុងទីផ្សារកម្ពុជាប្រែប្រួលឬទេ?

ភ្នំពេញ ៖ ចំពោះមុខដំណឹងល្អនៃការទទួលបានដំណក់ប្រេងនៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនហាក់កំពុងរង់ចាំមើលថា តើផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជាមានលក្ខណៈបែបណា? តើតម្លៃប្រេងនៅលើទីផ្សារកម្ពុជាអាចនឹងចុះថោកដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចជាតិបានលើកឡើងថា តាមពិតទៅនៅដំណាក់កាលនេះកម្ពុជាមិនទាន់អាចមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់បាននោះទេ តែទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៅតែអាចទាញយកប្រយោជន៍ជាច្រើនពីប្រេងឆៅទៅជួយសេដ្ឋកិច្ចជាតិបានដែរ។ ចំណុចសំខាន់ដែលរដ្ឋអាចទាញយកប្រយោជន៍ក្នុងដំណាក់កាលនេះ គឺការលក់ប្រេងឆៅឱ្យទៅជាលុយ ហើយបង្វែរលុយនេះទៅចាក់ចូលក្នុងសេដ្ឋកិច្ចជាតិវិញ។

ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងក្នុងស្រុកវិញ លោកបណ្ឌិតបានបញ្ជាក់ថា ៖ «បើទោះបីជាយើងមិនទាន់អាចកែច្នៃប្រេងឆៅឱ្យទៅជាប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងប្រទេសបានក៏ដោយ ក៏យើងទំនងជាមានវិធីជាច្រើនទៀតដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ៖ «ការកំណត់តម្លៃប្រេងបច្ចុប្បន្នគឺផ្អែកលើទីផ្សារអន្តរជាតិ បូកបន្ថែមជាមួយតម្លៃពន្ធដែលត្រូវបង់ចូលរដ្ឋ។ ហេតុនេះនៅពេលរដ្ឋទទួលបានចំណូលច្រើនពីប្រេងឆៅ នោះរដ្ឋអាចនឹងកាត់បន្ថយតម្លៃប្រេងតាមរយៈការយកតម្លៃសាច់ប្រាក់ពីការលក់ប្រេងឆៅបានមួយចំនួនមកជួយទប់តម្លៃពន្ធដែលអាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបានខ្លះ ហើយប្រសិនបើកម្រៃពីការលក់ប្រេងឆៅនេះមានចំនួនច្រើន នោះរដ្ឋនឹងអាចកាត់ពន្ធបានទាំងស្រុងដែលអាចធ្វើឱ្យពលរដ្ឋទទួលបានតម្លៃសមរម្យបំផុតទៅតាមទីផ្សារអន្តរជាតិ»។

លោកបណ្ឌិត ហុង វណ្ណៈ បាននិយាយាថា ៖ « ឧបមាថា ប្រេងសាំងបច្ចុប្បន្នមានតម្លៃ 3,000រៀល ក្នុងនោះគឺគិតរួចជាស្រេចនូវតម្លៃប្រេងពីទីផ្សារអន្តរជាតិ និងតម្លៃពន្ធអាករបន្ថែម (VAT) ហេតុនេះប្រសិនបើរដ្ឋយកថវិកាដែលបានពីចំណូលក្នុងវិស័យប្រេងមកជួយបន្ថយតម្លៃពន្ធអាករបន្ថែមនេះ តម្លៃប្រេងសាំងអាចនឹងធ្លាក់ចុះខ្លះ»។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកជំនាញខាងលើបានបញ្ជាក់ថា ការទទួលបានប្រេងឆៅនៅពេលនេះ មិនអាចធ្វើឱ្យតម្លៃប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលបច្ចុប្បន្នប្រែប្រួល ឬអាចទទួលបានផលប្រយោជន៍ចាក់ចូលក្នុងសេដ្ឋកិច្ចច្រើនភ្លាមៗនោះទេ ព្រោះកម្ពុជាទើបតែអាចទាញយកបានពីប្លុកមួយក្នុងចំណោមប្លុកប្រមាណ 5ទៀតនៅកម្ពុជា។ ហេតុនេះវាត្រូវការពេលវេលាដើម្បីធ្វើផែនការ និងការរៀបចំជាច្រើនទៀតដើម្បីធានាថាផលប្រយោជន៍អាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ស្មានសម្រាប់ការទាញយកប្រេងឆៅពីតំបន់អប្សរាលើកដំបូងស្ថិតនៅក្នុងប្លុកA របស់កម្ពុជាមួយនេះមានប្រមាណ 30លានបារ៉ែលនៅក្នុងដំណាក់កាលទី១ ដោយក្នុងមួយថ្ងៃអាចទាញបានប្រមាណ 7,500 បារ៉ែល៕

 

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ចំណុចសំខាន់ៗចំនួន ៥ ដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុពិចារណាមុនការសម្រេចផ្តល់កម្ចីជូនអតិថិជន

ភ្នំពេញ ៖ ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន មន្ត្រីឥណទានរបស់ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើង…
សេដ្ឋកិច្ច

ទីផ្សារខុនដូនៅថៃនៅតែបន្តធ្លាក់ដាំក្បាលចុះ ទាំងតម្លៃ និងតម្រូវការ

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា តម្លៃជាមធ្យមនៃខុនដូថ្មីដែលទើបដាក់បញ្ចូលក្នុងទីផ្សាររួម និងខុនដូចាស់នៅក្នុងទីផ្សារប្រទេសថៃសម្រាប់ដើម…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន៖ រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ

ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមទិញ និងប្រើប្រាស់ផលិតផលខ្មែរដែលផលិតបានក្នុងស្រុកឱ្យកាន់តែផុសផុលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

កម្ពុជា ស្នើ ADB ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូល LED នៅតាមបណ្តាខេត្តក្រុងនានា

ភ្នំពេញ ៖ កម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើដល់ភាគីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូល LED…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

គួរឲ្យស្ងើចសរសើរ Start-up មួយនេះច្នៃដំបូលអគារនានាទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ប៉ុន្តែមានអ្នកជំនាញជាច្រើនណាស់ដែលមានសុទិដ្ឋិនិយមថាការរួបរួមគ្នាសហការគ្នានឹងអាចជួយឲ្យយើងប្រយុទ្ធ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យធានារ៉ាប់រងនៅកម្ពុជា សង្ឃឹមថានឹងមានកំណើន ១០ភាគរយ នៅត្រឹមដំណាច់ឆ្នាំ២០២១

កាលពីឆ្នាំ២០២០ វិស័យធានារ៉ាប់រងកម្ពុជា បានរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ហើយនៅឆ្នាំ២០២១នេះ រំពឹងថានៅតែមានភាពល្អប្រសើរជាមួយនឹងការទទួលបានកំណើនប្រមាណ ១០ភាគរយ
ជំនួញ, ព្រឹត្តិការណ៍

កម្ពុជា-អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ទីផ្សារផលិតផលកសិកម្ម៩មុខដែលមានតម្លៃថ្លៃរបស់កម្ពុជា

កម្ពុជា-អូស្ត្រាលី បានព្រមព្រៀម និងប្រកាសរួមដាក់ឲ្យដំណើរការជាផ្លូវការនូវផ្សារកសិផលខ្មែរដែលមានតម្លៃថ្លៃចំនួន៩មុខ ដើម្បីជាការជួយពង្រីកទំហំទីផ្សារឲ្យកាន់តែមានភាពទូលាយ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារអភិវឌ្ឍន៍កូរ៉េថ្លែងអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ប្រធានធនាគារកូរ៉េបានផ្ញើលិខិតថ្លែងអំណរគុណជាផ្លូវការជូនចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាផ្លូវការ….
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

រួមគ្នា ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ដើម្បីសង្គ្រោះជីវិតពលរដ្ឋដែលមានតម្រូវការឈាមនៅក្នុងប្រទេស

ក្រុមហ៊ុន AMS , BIN Happy Chapter និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការគ្នារៀបចំកម្មវិធីបរិច្ចាកឈាម «ផ្តល់ឈាម ផ្តល់ក្ដីសង្ឃឹម» ជូនដល់មជ្ឈមណ្ឌលជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

អាជីពការងារក្នុងប្រព័ន្ធឌីជីថលឈរនៅលំដាប់ទី1 ដែលមានតម្រូវការបំផុតសម្រាប់ឆ្នាំ2021

នៅក្នុងឆ្នាំ2021នេះប្រសិនបើអ្នកកំពុងស្វែងរកការងារ និងតំណែងថ្មី ខណៈដែលអ្នកមានជំនាញដែលកំពុងមានតម្រូវការមួយចំនួនដូចជាអាជីវកម្មអនឡាញ សេវាសុខភាព ឬមតិកាឌីជីថល…