ការពិត៖ ឆ្លងកាត់ឆាកនយោបាយអស់ជាច្រើនឆ្នាំប្រធានាធិបតីរុស្សី លោក Vladimir Putin នាពេលបច្ចុប្បន្នត្រូវបានអ្នកដឹកនាំនៅតាមបណ្តាប្រទេសជាច្រើនផ្តល់រហស្សនាមឱ្យថា ជាបុរសដែលមានឥទ្ធិពលនៅលើពិភពលោក។
ក្រៅតែពីកិច្ចការដឹកនាំប្រទេសបានយ៉ាងរឹងម៉ាំទាំងសេដ្ឋកិច្ច និងនយោបាយហើយនោះ លោក Putin ថែមទាំងត្រូវបានគេមើលឃើញថា គឺជាអ្នកដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាអន្តរជាតិជាច្រើនផងដែរ។
បុរសខ្លាំងរូបនេះបានប្រឡូកចូលក្នុងឆាកនយោបាយរបស់គាត់ដំបូងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ប៉ុន្តែមានរឿងរ៉ាវខ្លះប្រហែលជាយើងមិនទាន់បានដឹងអំពីគាត់៖
- លោកមានការលូតលាស់ធំដឹងក្តីឡើងនៅក្នុងអគារស្នាក់នៅបែបសហគមន៍មួយរបស់រដ្ឋាភិបាលក្នុងសម័យសហភាពសូវៀតដោយ
គ្រានោះគាត់ត្រូវរស់នៅជាមួយនឹងគ្រួសារចំនួន៣ផ្សេងទៀតក្នុងអគាររួមគ្នា - លោកក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកីឡាយូដូតាំងតែពីអាយុ១៨ឆ្នាំ ហើយលោកនៅតែហ្វឹកហាត់កីឡានេះដដែលមកទល់បច្ចុប្បន្ន
- លោក Putin ចូលចិត្តមើលសៀវភៅរឿងបែបចារកម្ម
- លោកធ្លាប់បានចូលរួមជាមួយនឹងទីភ្នាក់ងារស៊ើបការពិសេសរបស់សហភាពសូវៀត KGB តាំងពីឆ្នាំ១៩៨០ ហើយធ្លាប់ជួយការងាររបស់
សហភាពសូវៀតក្នុងការងារចារកម្មទៅលើប្រទេសក្នុងតំបន់អ៊ឺរ៉ុប - លោក Putin ជាអ្នកចូលចិត្តសត្វចិញ្ចឹម ហើយពេលខ្លះថែមទាំងនាំសត្វទាំងនោះទៅចូលរួមកិច្ចប្រជុំធំៗជាមួយនឹងមេដឹកនាំលើពិភពលោកទៀតផង
- លោកបានសិក្សាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេសក្នុងពេលតែមួយ ប៉ុន្តែការប្រើប្រាស់ភាសា
អាល្លឺម៉ង់គឺបានយ៉ាងស្ទាត់ជំនាញខណៈដែលភាសាអង់គ្លេសហាក់មិនសូវច្បាស់លាស់ឡើយ - លោកបានប្រកាសសុំលែងលះជាមួយនឹងភរិយាដើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៣កំឡូងពេលដែលចូលរួមក្នុងកម្មវិធីរាំរបាំបាឡេ
- កូនស្រីបង្កើតរបស់លោកចំនួន២នាក់ត្រូវបានរក្សាការសំងាត់យ៉ាងអាថ៌កំបាំងអំពីការរស់នៅរបស់ពួកគេ ហើយថែមទាំងលាក់បាំងឈ្មោះ និងប្រវត្តិពិតប្រាកដដើម្បីធ្វើការសិក្សានៅសកលវិទ្យាល័យ។
អ្វី ទាំងអស់ ដូចដែលបានរៀបរាប់ខាងលើនេះគ្រាន់តែរឿងរាវផ្ទាល់ខ្លួនខ្លះៗរបស់កំពូលមេដឹកនាំនៃប្រទេសមហាអំណាចយោធារុស្សុី លោក Vladimir Putin ដែលលោកអ្នកមិនធ្លាប់បានដឹង ប៉ុន្តែ នៅមានបុព្វហេតុជាច្រើនទៀតដែលកើតមានក្នុងពេលដែលលោកដឹកនាំ និងគ្រប់គ្រងប្រទេស ដែល AMS នឹងលើកយកមកជម្រាបជូនបន្តទៀតនៅឱកាសក្រោយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content