ភ្នំពេញ ៖ វិបត្តិកូវីដ១៩ នៅតែបន្តបង្កផលប៉ះពាល់ដល់វិស័យជាច្រើននៅកម្ពុជា ក្នុងនោះវិស័យសំណង់ក៏បន្តទទួលរងផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២១ កន្លងទៅនេះ ទុនវិនិយោគ និងគម្រោងវិនិយោគក្នុងវិស័យសំណង់បានធ្លាក់ចុះដោយសារវិបត្តិនៃជំងឺរាតត្បាតក៏កាចសាហាវមួយនេះ។

យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ ២០២១ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ២ ៩០១ គម្រោង បានធ្លាក់ចុះ ៤៤៩ គម្រោង និងតម្លៃគម្រោងសរុបមាន ៣ ៨៤៣ លានដុល្លារ (ជាង ៣,៨ ពាន់លានដុល្លារ) បានធ្លាក់ចុះ ២៤,៤% ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន ២ ៥៣០ គម្រោង (ស្មើនឹង ៨៧,២% នៃសំណើសុំសាងសង់សរុបបានធ្លាក់ចុះ ៤៤៥ គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេស បណ្តាលមកពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យមួយចំនួនដែលជាឆ្អឹងខ្នងទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា គិតត្រឹមខែសីហា ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេសបាននឹងកំពុងបន្តធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្គុំ អេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ ខណៈដែលការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរបានងើបឡើងបន្តិច។ ជារួម សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជាបូករួមជាមួយនឹងការជម្រុញពីវិស័យមួយចំនួន រួមមានវិស័យកសិកម្ម វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យដឹកជញ្ជូន និងគមនាគមន៍ និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content