អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ៖ ការវិនិយោគតំបន់ឧទ្យានជាតិបូកគោរហូតមកដល់ពេលនេះចំណាយទុនប្រមាណ៨០០លានដុល្លារ

 កំពត ៖ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានឱ្យដឹងថា ការវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) គិតមកទល់ពេលនេះ បានចំណាយទុនអស់ប្រហែលពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់ទទួលបានប្រាក់ចំណេញមកវិញនៅឡើយនោះទេ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបសំណេះសំណាល និងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានមកពី៣០ស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍក្រុងបូកគោ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ថា៖ ចាប់តាំងពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍តំបន់ឧទ្យានជាតិបូកគោ កាលពីឆ្នាំ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយទៅលើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀតដែលបម្រើឲ្យវិស័យទេស​ចរណ៍ និងពាណិជ្ជកម្ម​នៅតំបន់នេះ។

អ្នកឧកញ៉ា បានបន្តលើកឡើងថា៖

«ឥឡូវនេះ យើងបានសាងសង់ ផ្លូវ ភ្លើង ទឹក និងអ្វីៗផ្សេងទៀតច្រើន ហើយអស់ប្រហែល ៧ ទៅ ៨រយលានដុល្លារ ក៏ប៉ុន្តែថាចំណេញ ? គឺអត់មានទេ មានតែខាត»។

អ្នកឧកញ៉ា បានបន្តថា ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមិនល្អ ដែលកំពុងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍នៅរមណីយដ្ឋានបូកគោទាំងមូល ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍជាជំហ៊ានៗជាបន្តបន្ទាប់ ហើយនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ការអភិវឌ្ឍនឹងដំណើរការល្អឡើងវិញ។

បើតាមអ្នកឧកញ៉ា សុខ គង់ ក្រុមហ៊ុន សុខា អូតែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទទួលសិទ្ធិវិនិយោគអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៨ នៅលើទំហំដីសរុបប្រមាណ ៤ម៉ឺនហិកតា។

គួរឱ្យដឹងថា ៖ ឧទ្យានជាតិព្រះមុនីវង្ស ដែលគេស្គាល់ជាទូទៅថាឧទ្យានជាតិបូកគោស្ថិតនៅលើជួរភ្នំដំរី ដែលមានផ្ទៃក្រឡា១៤ម៉ឺនហិកតា ឬ ១៤០០គីឡូម៉ែត្រក្រឡាលាតសន្ធឹងដល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ឧទ្យានជាតិនេះ ត្រូវបានគេចាត់ទុកថា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅខេត្តកំពត ដែលមានទាំងតំបន់ទេសចរណ៍បែបធម្មជាតិ,តំបន់ទេសចរណ៍វប្បធម៌,តំបន់ទេសចរណ៍បែបសាសនា និងតំបន់ទេសចរណ៍បង្កើតថ្មី។

អ្នកឧកញ៉ា សុខ គង់ ​បានបញ្ជាក់ថា ​ទំហំផ្ទៃដីភ្នំបូកគោ​ចំនួនជាង ១៥ម៉ឺន ហិកតា ​តែអ្នកឧកញ៉ា​កាន់​កាប់​តែ ៤ ម៉ឺន ហិកតា​ ខណៈក្រុម​ហ៊ុន​អ្នកឧកញ៉ាមានផែន​ការ​សាង​សង់ហេដ្ឋារចនា​សម្ព័ន្ធផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ