សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ២០២៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ផ្អែកលើទិន្នន័យ ៦ ខែ និងនិន្នាការសូចនាករសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ២០២៤ ដោយមានវិស័យខ្លះបានងើបឡើងវិញ វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​២០២៤។

ឈរលើមូលដ្ឋាននេះ ស្ថានភាពកំណើនតាមវិស័យសំខាន់ៗ ត្រូវបានព្យាករដូចតទៅ ៖ វិស័យឧស្សាហកម្ម ត្រូវបានវាយតម្លៃថានឹងមានកំណើនក្នុងរង្វង់ ៧,៩% ដោយសារការងើបសន្សឹមៗនៃអនុវិស័យកាត់ដេរ គួបផ្សំនឹងការរក្សាបាននូវចលនការរឹងមាំនៃអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ វិស័យសេវាកម្មបន្តរក្សាបានកំណើនល្អក្នុងរង្វង់ ៥,៨% ដោយសារការបន្តនិន្នាការកើនឡើងនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ គួបផ្សំនឹងសេវាកម្មគាំទ្រផ្សេងទៀត ដូចជា អនុវិស័យ លក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូនជាដើម ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថានឹងរក្សាបាននូវកំណើនក្នុងរង្វង់ ០,៧% ដែលទ្រទ្រង់ដោយ កំណើនល្អនៃអនុវិស័យដំណាំ និងការងើបវិញនៃអនុវិស័យនេសាទ ខណៈអនុវិស័យចិញ្ចឹមសត្វជួបបញ្ហាប្រឈម មួយចំនួន ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការពង្រឹង ការគ្រប់គ្រងការនាំចូលសាច់បង្កក សំដៅដោះស្រាយផលប៉ះពាល់អវិជ្ជមាននេះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ AMS Economy ថា សម្រាប់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ប្រទសកម្ពុជានៅតែមានដំណើរការសេដ្ឋកិច្ចល្អ ដោយសារមានគាំទ្រចម្បងពីវិស័យពាណិជ្ជកម្មទាំងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់អាស៊ាន ដែលជំរុញឱ្យមានការវិនិយោគជាច្រើនកាន់កម្ពុជា។

ទោះយ៉ាងក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា បច្ចុប្បន្ន តម្លៃទំនិញបើប្រាស់លើទីផ្សារនៅមានតម្លៃថ្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋមានចំណូលថេរ ពិបាកក្នុងការចំណាយ។ លោកបណ្ឌិតបានថ្លែងថា ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចប្រកួតប្រជែងប្រទេសជិតខាង និងបរទេសបាន លុះត្រាកម្ពុជាមានថ្លៃដើមផលិតទាប ដែលរួមមានប្រព័ន្ធដឹកជញ្ជូន ថ្លៃអគ្គិសនី និងជីដើម។

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ នេះបើយោងតាមការព្យាការណ៍នៅក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

នៅឆមាសទី១ ឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងស៊ីស្រាអែល-ក្រុមហាម៉ាសនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ដែលបានប៉ះពាល់ដល់អាយុជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនលាននាក់ ព្រមទាំងធ្វើឱ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសធំៗមួយចំនួនមានភាពល្អក់កករកាន់តែខ្លាំង។

ភាពតានតឹងភូមិសាស្ត្រនយោបាយទាំងនេះគឺជាឧបសគ្គដល់សន្ទុះការវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពមិនច្បាស់លាស់លើការកើនឡើងនៃអតិផរណា។ ក្នុងស្ថានភាពនេះ បើទោះជាអតិផរណាបានថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏បណ្តាធនាគារកណ្តាលធំៗមួយចំនួន ជាពិសេស ធនាគារកណ្តាលអាមេរិកមិនទាន់កាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅឡើយទេ។ បញ្ជាភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា និងបញ្ហាដែលបានកើតឡើងនៅក្នុងស្រុក បានធ្វើឱ្យតំបន់នានាលើពិភពលោកទទួលបានកំណើនក្នុងល្បឿនខុសៗគ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី