រយៈពេលជិត​២០ឆ្នាំ​ កម្ពុជា​ប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៏១០០%​​នៃតម្រូវការ​ មក​ជា​ប្រទេស​អាចផ្គត់ផ្គង់ស៊ីម៉ង់ត៍បានដោយខ្លួនឯង​ទាំង​ស្រុង​​

ភ្នំពេញ ៖ នៅមុនឆ្នាំ២០០៧ កម្ពុជា​ គឺជា​ប្រទេសមួយ​ដែលនាំចូលស៊ីម៉ង់ត៍មកពីក្រៅប្រទេស​ដើម្បី​បម្រើដល់​ការផ្គត់ផ្គង់​វិស័យ​សំណង់​១០០ភាគរយ ដែលមានន័យថា​ នៅមុនឆ្នាំ២០០៧ កម្ពុជាមិនទាន់មានរោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ទេ ប៉ុន្តែមកដល់​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​មានសមត្ថភាពក្នុងការផលិត​ និងផ្គត់ផ្គង់​ស៊ីម៉ង់ត៍​សម្រាប់​វិស័យ​សំណង់បាន១០០ភាគរយ និងអាច​នាំចេញទៅក្រៅប្រទេស​បានមួយ​ចំណែកផងដែរ ។​

ថ្លែង​នៅក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការ​​រោងចក្រស៊ីម៉ងត៍របស់​ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពី​ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា ប្រ​ទេ​ស​កម្ពុជា​បានចាប់ផ្ដើម​ផលិតស៊ីម៉ង់ត៍ដំបូង​គេ​នៅក្នុងឆ្នាំ១៩៦១ ហើយ​នៅពេលនោះស៊ីម៉ង់ត៍​របស់​កម្ពុជា​មានគុណភាព​ និងផលិត​បានច្រើន​ ប៉ុន្តែជា​អកុសល​ដោយសារតែសង្គ្រាម​ ខ្សែ​ច្រវាក់​ផលិតកម្មត្រូវ​បាន​បញ្ចប់រហូតដល់​ក្រោយឆ្នាំ១៩៧៩​ ក៏បានចាប់ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ ។​

សម្ដេច​មានប្រសាសន៍បន្តថា បន្ទាប់ពីបានដំណើរការ​បានប៉ុន្មាន​ឆ្នាំ ដោយសារតែរោ​ងច​ក្រ​ផលិ​តស៊ី​ម៉​ង់ត៍មុ​ន​ស​ង្គ្រា​ម​​មានសភាពចាស់ទ្រុឌទ្រោម​ ខ្សែច្រវាក់ផលិតកម្មរោងចក្រ​មិនអាចប្រកួត​ប្រជែង​បានក៏បិទ  ហើយ​ពេលនោះ កម្ពុជា​ត្រូវពឹង​លើការ​នាំចូល​ស៊ីម៉ង់ត៍ពីក្រៅប្រទេស​ទាំង​ស្រុង​មក​ផ្គត់ផ្គង់​រហូតដល់ឆ្នាំ២០០៧ ។ ក្រោយមកទៀត ​ពោលគឺចាប់ពីឆ្នាំ២០០៧​មក កម្ពុជា​ក៏ចាប់ផ្ដើម​រៀបចំរោងចក្រ​ផលិតស៊ីម៉ង់​ត៍​ឡើងវិញ ​ហើ​យ​រហូតមកដល់ឆ្នាំ២០២៥នេះ កម្ពុជា​មានរោងចក្រ​ផលិតស៊ីម៉ង់ត៍ចំនួន៦រោងចក្រកំពុងដំណើរការ​ និងមាន​សមត្ថភាព​ផលិត​បាន​១១លានតោន ក្នុងមួយឆ្នាំ ហើយអាចផ្គត់ផ្គង់​ក្នុង​ប្រទេស​បាន១០០ភាគរ​យនៃតម្រូវការ រួមទាំង​អាច​នាំចេញទៅក្រៅបានមួយចំនួន​។ ជាក់ស្ដែង​កាលពីឆ្នាំ២០២៤​កន្លងទៅ កម្ពុជា​បាននាំចេញស៊ីម៉ង់ត៍​ទៅ​កាន់​ប្រទេសថៃបានប្រមាណជាង​៣ម៉ឺន​តោន​ផងដែរ ។ ដូច្នេះពីប្រទេស​មួយដែលនាំចូលស៊ីម៉ង់ត៍មក​ផ្គត់​ផ្គង់​ទាំងស្រុង​ជា​ប្រទេសដែលអាច​មានសមត្ថភាពផលិតនិងផ្គត់ផ្គង់​បានទាំងស្រុងវិញ ។

សម្ដេច​ធិបតីបានបន្ថែមថា ក្រៅពី​រោងចក្រ​ដែលកំពុង​ដំណើរ​ការទាំង​៦​ហើយនោះ បច្ចុប្បន្ន​នេះ​មាន​រោង​ចក្រ​​​ចំនួន​៤ទៀត ដែលទទួលបានអាជ្ញាបណ្ណ​ និងកំពុងពិនិត្យ​មើល​ថា​ តើ​គួរ​បន្ត​ផ្ដល់ឱ្យដំណើរកា​រផលិត​ ឬក៏​បញ្ឈប់​ ព្រោះថា​ពេលនេះ​រោងចក្រ​ផលិតស៊ីម៉ង់​ត៍​នៅកម្ពុជាកំពុង​ដំណើរ​ការ​ចំនួន៦ ​និង​អាច​ផលិតបា​ន​​រហូ​ត​ដល់១១លានតោន ដែលអា​ច​និយាយបានថា​ច្រើន​គួរសមសម្រាប់តម្រូវការ​ ។

បើតាមអគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជាលោក​ ​ពុត ចន្ថារិទ្ធបាន​លើកឡើង​ថា បច្ចុប្បន្ន​​នេះ​ បរិមាណ​ស៊ីម៉ង់ត៍ ដែលបានផលិតនៅក្នុងប្រទេស​កម្ពុជា គឺអាច​គ្រប់​នឹង​តម្រូវការ​ ដោយមិនចាំបាច់​នាំ​ចូល​ពីក្រៅប្រទេស ​ហើយមិនតែប៉ុណ្ណោះ កម្ពុជា​ក៏អាច​នាំចេញទៅកាន់​ប្រទេស​ក្រៅវិញបានដែរ បើ​សិ​ន​​ជា​​មាន​តម្រូវការ ។

លោក​បន្តថា បច្ចុប្បន្ននេះ សកម្មភាព​នៃការ​សាងសង់​នៅក្នុង​ប្រទេស​កម្ពុជា​គេកត់សម្គាល់​ឃើញថា​មាន​ការ​កើនឡើង​នៅ​តំបន់ព្រំដែន​ដូចជា​នៅ​តំបន់ព្រំដែនកម្ពុជា វៀតណាម ( ក្រុង​បាវិត​) និង​តំបន់​ព្រំដែ​ន​កម្ពុជា (​ប៉ោ​យ​ប៉ែត​ ) ​ជាដើម​ ​ដែលធ្វើឱ្យតម្រូវកា​រនៃ​ការ​ប្រើប្រាស់ស៊ីម៉ង់ត៍នៅតំបន់នោះ​ក៏​មានកំណើ​នខ្ពស់ ទាំ​ងសំណង់អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

Leave a Reply

Your email address will not be published.Required fields are marked *