កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​១​០​ម៉ឺន​តោន​

​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​១​០​ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជាង​២​៤​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​នៅ​ឆ្នាំ​២​០​២​០

ភ្នំពេញ​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​មាន​ចំនួន​ទឹកប្រាក់​ជាង​ ​២​៤​លាន​ដុល្លារ​ ​កើន​ឡើងជា​ង​៤​០​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​ជាមួយគ្នា​នេះ​កម្ពុជា​អាច​បង្កើត​ទី​ផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​ផង​ដែរ​ ​នេះ​បើ​តាម​លោក​បណ្ឌិត​ ​កែ​ មុន្ធីវុ​ធ​ ​ប្រធាន​នាយកដ្ឋាន​កា​ពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​។​

លោក​បណ្ឌិត​បន្ត​ថា​ ​បើ​យោង​កំណត់​ត្រា​ដោយ​ប្រព័ន្ធ​ទិន្នន័យ​ភូតគាម​អនាម័យ​ ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​បាន​អោយ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​បរិមាណ​ស្វាយ​ស្រស់​នាំចេញ​សរុប​ចំនួនជា​ង​២​៤​លាន​ដុល្លារ​ ​ស្មើនឹង​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ក្នុង​នោះ​នាំចេញ​ទៅកាន់​ប្រទេស​ដូចជា​៖​ ​វៀតណាម​ ​៦​ម៉ឺន​៥​ពាន់​៤​៥​១​តោន​ ​ថៃ​៣​ម៉ឺន​១​ពាន់​៩​៥​៣​តោន​ ​កូរ៉េ​៧​៧​តោន​ ​បារាំង​២​៨​.​៨​តោន​ ​ចិន​ហុងកុង​៥​៥​.​៥​តោន​ ​រុស្សី​១​៩​តោន​ ​និង​សិង្ហបុរី​៤​៣​តោន​ ​។​ ​លោក​បណ្ឌិត​បន្ថែម​ថា​ ​សម្រាប់​តម្លៃ​ផ្លែស្វាយ​ស្រស់​ ​ដែល​នាំចេញ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​ចំនួនជា​ង​២​៥​០​ដុល្លារ​ក្នុង​១​តោន​ ​ហើយ​សរុប​បរិមាណ​ទាំងអស់​ ​នៃ​ផ្លែស្វាយ​ស្រស់​នាំចេញ​ចំនួន​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ស្មើនឹង​ចំនួន​ទឹកប្រាក់​សរុប​ ​២​៤​លាន​៤​០​ម៉ឺន​៦​ពាន់​៩​រយ​ដុល្លារ​ ​។​ ​ចំ​នែក​ឯ​កាលពី​ឆ្នាំ​២​០​១​៩​ ​ផ្លែស្វាយ​ស្រស់​នាំចេញ​ទៅកាន់​ទី​ផ្សារ​មាន​ចំនួន​៥​ម៉ឺន​៨​ពាន់​១​៦​២​តោន​ ​ក្នុង​នោះ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ដូចជា​៖​ ​វៀតណាម​ចំនួនជា​ង​៣​ម៉ឺន​៨​ពាន់​៧​៦​៤​តោន​ ​ថៃ​ចំនួនជា​ង​១​ម៉ឺន​៩​ពាន់​២​០​៥​តោន​ ​បារាំង​ចំនួនជា​ង​៩​៧​តោន​ ​រុស្សី​ចំនួនជា​ង​៣​៨​តោន​ ​ហុងកុង​ចំនួនជា​ង​២​៧​តោន​ ​និង​បណ្ដាល​ប្រទេស​ផ្សេងទៀត​មាន​ចំនួនជា​ង​២​៧​តោន​ផង​ដែរ​ ​។​ ​

លោក​បណ្ឌិត​បាន​អោយ​ដឹង​ទៀត​ថា​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​សម្រាប់​ដំណាំ​ផ្លែស្វាយ​ដែល​នឹង​នាំចេញ​នោះ​ ​នឹង​មាន​សញ្ញាណ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ​ដោយសារតែ​យើង​នឹង​ធ្វើ​ការនាំចេញ​ត្រង់​ទៅ​ទី​ផ្សារ​ចិន​ ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ចំនួន​០​៤​ ​ដែល​ជា​ក្រុមហ៊ុន​មាន​ដំឡើងម៉ាស៊ីន​ ​ធ្វើ​អនាម័យ​សម្លាប់​មេ​រោគស្វាយ​មុននឹង​ធ្វើ​ការនាំចេញ​ ​។​ ​លោក​បណ្ឌិត​បញ្ជាក់​ទៀត​ថា​ ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​កំពុង​ពិនិត្យ​ ​និង​វាយ​តម្លៃ​ ​បន្ទាប់ពី​បាន​ចុះទៅ​ពិនិត្យមើល​រួចមក​ ​លើ​ការ​បំពាក់​ដំ​ឡែ​ង​ឧបករណ៍​ ​និង​ធ្វើ​តេ​ស្ដ​ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ​ដូច្នេះ​នៅពេលដែល​០​៤​ក្រុមហ៊ុន​នេះ​មានដំណើរ​ការ​ ​ហើយ​ចុះបញ្ជី​ទៅ​ក្រសួង​កសិកម្ម​ ​និង​អគ្គ​រដ្ឋបាល​គយ​ចិន​ហើយ​ ​លោក​បណ្ឌិត​គិតថា​ ​វា​ជា​ចំណុច​ល្អ​មួយ​ ​ដែល​អាច​ស្រូប​យក​ទី​ផ្សារ​ស្វាយ​ដែល​ត្រូវ​នាំចេញ​ទៅ​ចិន​ផង​ដែរ​ ​៕​

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon