ហ្គេមស្តេចស្វាអ៊ូខុងថ្មី Black Myth Wukong កើបទាំងប្រាក់ចំណេញបញ្ជ្រៀបទាំងវប្បធម៍របស់ចិនទៅកាន់មនុស្សរាប់លាននាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ក្រោយការទន្ទឹងរងចាំអស់រយៈពេលជាយូរទីបំផុតហ្គេមស្តេចស្វាអ៊ូខុង ឬ Black Myth Wukong បានបង្ហាញវត្តមានជាផ្លុវការហើយ។ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះហ្គេមនេះត្រូវបានគេចុះឈ្មោះលេងដល់ទៅរាប់សិបលាននាក់ធ្វើឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនអ្នកផលិតចិនដែលទទួលបានមានចំនួនទៅដល់រាប់រយលានដុល្លាររួចទៅហើយ។

ដំណើរឆ្ពោះទៅភាគខាងលិច”Journey to the West” ដែលជាគំរូរឿងនិទានរបស់ចិនដែលមានតួអង្គសេ្តចអ៊ូខុងកន្លងមកត្រូវបានគេយកមកផលិតជារឿងសំដែងរឿងភាគផងហ្គេមផងប៉ុន្តែនៅមិនទាន់មានក្រុមហ៊ុនអ្នកផលិតហ្គេមក្នុងស្រុកចិនរបស់ខ្លួនជាអ្នកផលិតដោយខ្លួនឯងនៅឡើយទេដែលនេះបានក្លាយទៅជាលើកដំបូងដែលហ្គេមស្តេចស្វាអ៊ូខុងត្រូវបានក្រុមហ៊ុនក្នុងស្រុកGame Scienceដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhenជាអ្នកអភិវឌ្ឍ។

ត្រឹមរយៈពេល៨៣ម៉ោងចុងក្រោយនេះ Black Myth Wukong បានលក់ដាច់ចេញបានរហូតទៅដល់ជាង១០លានដងរួចទៅហើយដែលក្នុងនោះតម្លៃជាទូទៅគឺប្រហែលជា៦០ដុល្លារក្នុងមួយហ្គេមហើយជឿជាក់ថាចំនួននេះនឹងនៅតែអាចបន្តកើនឡើងបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។

Black Myth Wukong ត្រូវបានគេទទួលស្គាល់ថាជាហ្គេមកម្រិត AAA ដំបូងរបស់ប្រទេសចិននិងផលិតក្នុងប្រទេសចិនផ្ទាល់ផង។ហ្គេមកម្រិត AAA គឺជាប្រភេទហ្គេមដែលមានការវិនិយោគនិងចំណាយលើការអភិវឌ្ឍន៍កម្រិតខ្ពស់ ផលិតកម្មប្រើប្រាស់រយៈពេលយូរពីសំណាក់ក្រុមហ៊ុនដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារផលិតហ្គេមឬមានតម្លៃចន្លោះពី៤០ទៅ៥០លានដុល្លារក្នុងមួយហ្គេម។

គួរឲ្យដឹងដែរថា Game Science បើកប្រកាសបើកលក់ជាមុន Pre-Sale តាំងតែពីខែមិថុនាមកម្ល៉េះហើយគិតត្រឹមតែចំណូលពីការបញ្ជាទិញជាមុននេះក្រុមហ៊ុនទទួលបានប្រមាណជា៤០០លានយ័នឬត្រូវជា៥៦លានដុល្លាររួចទៅហើយ។

ស្ថាបនិកក្រុមហ៊ុន Game Science លោក Feng Ji បានអះអាងថាពិភពលោកបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសពីការរំពឹងទុករបស់ពួកគេដូច្នេះក្រុមការងាររបស់យើងនឹងបន្តផលិតនិងអភិវឌ្ឍហ្គេមប្រភេទនេះបន្ថែមជាច្រើនទៀត។

ក្នុងពេលជាមួយគ្នានេះក្រុមអ្នកជំនាញហ្គេមល្បីៗរបស់ពិភពលោកជឿជាក់ថាឧស្សាហកម្មផលិតហ្គេមកម្រិត AAA របស់ចិននឹងអាចវាយលុកចូលទីផ្សារកាន់តែឆាប់រហ័សឡើងនៅពេលខាងមុខពោលគឺចាប់ពីពេលនេះតទៅ។

យ៉ាងណាក្តីក្រៅតែពីប្រាក់ចំណេញដែលរំពឹងទុកថានឹងអាចកើនឡើងទៅដល់ខ្ទង់ពាន់លានដុល្លារនោះហ្គេម Black Myth Wukong ក៏បានក្លាយទៅជាអ្នកជួយផ្សព្វផ្សាយពីវប្បធម៍ចិនបានយ៉ាងផុសផុលផងដែរពីព្រោះថានៅក្នុងវគ្គនីមួយៗនៃហ្គេមសុទ្ធតែជាទីតាំងដែលដកស្រង់ចេញពីទីតាំងទេសចរណ៍បុរាណនិងសម័យនៅទូទាំងប្រទេសចិនហើយមិនត្រឹមតែប៉ុណ្ណោះមនុស្សរាប់លាននាក់នឹងបានបញ្ជៀបកាន់តែខ្លាំងថែមទៀតទៅលើវិស័យក្បាច់គុណចិនដែលមាននៅក្នុងតួអង្គនីមួយៗនៅក្នុងហ្គេមដ៏អស្ចារ្យនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2024

ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

អាកាសយានដ្ឋានអន្តរជាតិ​ចំនួន ២ ​របស់កម្ពុជា​ បើក​ការហោះហើរសាកល្បងជា​បន្តបន្ទាប់​​ និងត្រៀមដាក់ដំណើរការនៅដើម​​ឆ្នាំក្រោយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2024

វិស័យអាកាស​ចរណ៍​នៅកម្ពុជាកាន់តែបោះជំហានទៅមុខ​ ក្រោយអាកាសយានដ្ឋាន​ចំនួន ២ បាន​ប្រកាស​ដំណើរការ​ជា​បន្តបន្ទាប់នៅចុងឆ្នាំនេះ និង​ឆ្នាំក្រោយ

យកការរើសអើងជាកម្លាំងចិត្ត បង្កើតអាជីវកម្មលក់សម្ភារច្នៃពីក្រមាដាក់លក់នៅលើទីផ្សារ ហើយអាចជួយដល់ជនពិការមួយចំនួនទៀត

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2024

ស្ត្រីម្នាក់បានយកភាពឈឺចាប់ពីការរើសអើង រួមជាមួយនឹងជំនាញផ្នែកកាត់ដេរដែលខ្លួនមាន សហការជាមួយជនពិការដទៃទៀតបង្កើតជាសិប្បកម្មផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃកែច្នៃចេញពីក្រមាដាក់លក់នៅលើទីផ្សារ និងតាមតំបន់ទេសចរណ៍

BYD ប្រកាស​ប្រមូល​រថយន្ត​ជិត ១០ ម៉ឺនគ្រឿងត្រឡប់​មក​វិញ​ ដោយ​សារ​មានបញ្ហាបច្ចេកទេស​ក្នុងពេល​​ផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2024

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD នឹងប្រមូលរថយន្តប្រភេទ Dolphin និង Yuan Plus ចំនួន ៩៦ ៧១៤ គ្រឿងដែលផលិតក្នុងប្រទេសចិនត្រឡប់មកវិញ គិតចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះតទៅ ដោយសារមានបញ្ហាអាចបង្កហានិភ័យអគ្គីភ័យ

ក្រុមហ៊ុន ជីបម៉ុង នាំយកថវិកា ៤៥ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ Gumball 300 ជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2024

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បាននាំយកថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបន្តជួយទៅជូនមន្ទីរពេទ្យកុមារអង្គរ

គណៈរដ្ឋមន្ត្រី​​អនុម័ត​គម្រោង​អភិវឌ្ឍន៍វិស័យ​អគ្គិសនី​ចំនួន២៣គម្រោង​មានទឹកប្រាក់ជិត​ ៥,៨​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2024

គម្រោងវិនិយោគវិស័យ​អគ្គិសនីចំនួន ២៣​គម្រោង សម្រាប់​ឆ្នាំ២០២៤-២០២៩​ ត្រូវបានធ្វើឡើង​ក្នុង​គោ​ល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះប្រភព​អគ្គិសនី​ដោយសារផ្លាស់ប្តូរ​គោលការណ៍​នៃការអភិវឌ្ឍ​គម្រោង​ប្រភព​អគ្គិសនី​ដែល​បាន​គ្រោង​ទុក។

ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះការបន្លំប្រើសារ SMS ជាអក្សរទៅទូរស័ព្ទដៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/09/2024

ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារដោយបន្លំប្រើសារ SMS ជាអក្សរ ទៅទូរស័ព្ទដៃ ( Smishing ) ដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណបុគ្គល បាត់បង់គណនីបណ្តាញសង្គម និងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ

ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2024

ឥណ្ឌា នៅតែមានមហិច្ឆតាក្លាយជាមហាអំណាចផលិតលីចូមទោះបច្ចុប្បន្នអូស្ត្រាលី និងអាមេរិកឡាទីនកាន់កាប់ធនធានធម្មជាតិនេះដល់ទៅ៧៥ភាគរយក៏ដោយ

ក្រុមហ៊ុន​សំណង់ធំមួយនៅអាស៊ាន​​បង្ហាញផលិតផលថ្មីដល់​អ្នកសាងសង់​នៅកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2024

ក្រុមហ៊ុន​សំណង់ធំមួយនៅអាស៊ាន​​បង្ហាញផលិតផលថ្មីដល់​អ្នកសាងសង់​នៅកម្ពុជា ស្របនឹង​ការ​វិនិយោគ​លើ​វិស័យសំណង់​ក្នុងឆ្នាំ ២០២៤​មានសញ្ញាវិជ្ជមាន

ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បាន និងកំពុងប្រដេញតាមដៃគូប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/09/2024

ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បាន និងកំពុងប្រដេញតាមដៃគូប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ជាមួយនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័ស