មានលុយរាប់ម៉ឺនដុល្លារយកទៅទិញសិទ្ធិយីហោអាជីវកម្ម ឬ franchise គួរពិចារណាឡើងវិញបន្តិចចំពោះផលអវិជ្ជមាន

ការទិញសិទ្ធិអាជីវកម្ម ឬ franchise គឺជាប្រភេទអាជីវកម្មដែលមានគុណតម្លៃល្អសម្រាប់បុគ្គលដែលមានធនធានច្រើន និងមិនចង់ចំណាយពេលវេលាច្រើនក្នុងការគិតគូរ និងដោះស្រាយបញ្ហាក្នុងប្រតិបត្តិការ។ ប៉ុន្តែយ៉ាងណាក្តី វាក៏អាចផ្តល់មកវិញនូវបញ្ហាលំបាកមួយចំនួនផងដែរ ដែលគ្រប់គ្នាគួរតែពិចារណាឲ្យបានច្បាស់លាស់ ពីព្រោះថាសម្រាប់ពេលបច្ចុប្បន្ននេះ អាជីវកម្មបែប franchise នេះមានតម្លៃមិនតិចជាងរាប់សិបម៉ឺនដុល្លារនោះទេ ដូចជាអាជីវកម្មកាហ្វេ បោកអ៊ុត ឬភោជនីយដ្ឋានជាដើម។

អាជីវកម្មបែប franchise ផ្តល់ឱ្យម្ចាស់អាជីវកម្មដែលប្រាថ្នាចង់ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ឬក្លាយជាម្ចាស់ទីតាំងអាជីវកម្មមួយ ឬច្រើននៃម៉ាកអាជីវកម្មណាមួយ។ អ្នកលក់សិទ្ធិអាជីវកម្មអាចជាបុគ្គលម្នាក់ ឬក្រុមមនុស្សទិញសិទ្ធិផ្តាច់មុខជាមួយគ្នា។

ដោយឡែកអ្នកទិញ ឬទទួលសិទ្ធិផ្តាច់មុខយល់ព្រមតាមលក្ខខណ្ឌជាមួយក្រុមហ៊ុនធំជាងអំពីរបៀបដែលអាជីវកម្មនឹងដំណើរការ ហើយពួកគេទទួលបានសិទ្ធិធ្វើប្រតិបត្តិការក្រោមឈ្មោះ ស្លាកសញ្ញា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏នឹងទទួលបានសម្ភារទីផ្សារ ទីតាំង ការផ្គត់ផ្គង់ និងអ្វីៗជាច្រើនទៀតផងដែរ។

ប្រសិនបើអ្នកកំពុងពិចារណាទិញសិទ្ធិអាជីវកម្មណាមួយនៅពេលនេះ តើអ្នកបានគិតដល់ចំណុចលំបាកមួយចំនួនដូចខាងក្រោមនេះហើយឬនៅ ពីព្រោះថា ក្រៅតែពីត្រូវចំណាយទុនដ៏ច្រើនសន្ធឹកសន្ទាប់ហើយនោះ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកពិតជានឹងត្រូវប្រឈមនឹងបញ្ហាមួយចំនួនធំផ្សេងទៀតដែរ។

ម្ចាស់អាជីវកម្ម franchise នឹងមិនមានសិទ្ធិក្នុងការសម្រេចចិត្តឡើយចំពោះការផ្លាស់ប្តូរ ឬបត់បែនទៅលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃបូករួមទាំងឯកសណ្ឋាន ទំនិញ ឬផលិតផល ដែលត្រូវចូលស្តុកទៅដល់ដៃគូផ្គត់ផ្គង់សំភារៈដែលអ្នកគិតថាជាខ្ទង់ចំណាយធំរបស់ក្រុមហ៊ុន។

franchise មិនអនុញ្ញាតឲ្យអ្នកធ្វើការកែប្រែឡូហ្គោ ឬទំរង់អាជីវកម្មឡើយ។ ជារៀងរាល់ឆ្នាំ អ្នកអាចនឹងត្រូវចំណាយទៅលើសេវាកម្មយីហោអាជីវកម្ម ឬ franchise fee ក្នុងទំហំកើនឡើងដោយមិនអាចប្រកែកបានឡើយទោះបីជាអ្នកអាចមើលឃើញខ្ទង់ចំណាយផ្សេងៗក៏មានការកើនឡើងដូចគ្នាក្តី។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា ក្នុងនាមជាម្ចាស់អាជីវកម្មក្តី ប៉ុន្តែអ្នកពុំមានសិទ្ធិក្នុងការគ្រប់គ្រងប្រតិបត្តិការឡើយ។

យ៉ាងណាក្តី បើយើងក្រឡេកទៅមើលអត្ថប្រយោជន៍វិញ អាជីវកម្មបែប franchise ក៏នឹងអាចធ្វើឲ្យម្ចាស់អាជីវកម្មទទួលបានផលជាច្រើនផងដែរ។ franchise ជាអាជីវកម្មដែលបានរៀបចំផែនការអាជីវកម្មរួចជាស្រេចមិនចំណាយពេលច្រើនដើម្បីចាប់ផ្តើម ហើយមិនត្រឹមតែប៉ុណ្ណោះ វាអាចធានាបាននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុផងដែរតាមរយៈខ្ទង់ចំណូលដែលមានស្រាប់។ អ្វីដែលកាន់តែគួរឲ្យទាក់ទាញនោះគឺថា វាជាអាជីវកម្មដែលមានភាពប្រថុយប្រថានទាប ពីព្រោះថាវាបានជ្រាបចូលទីផ្សាររួចរាល់ទៅហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *