សក្ដានុពល​ខេត្ត​កោះកុង ​រំពឹងថា​នឹង​កាន់តែទាក់ទាញ​ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់​នោះកាន់តែរីក​ចម្រើន

ភ្នំពេញ ៖ កោះកុ​ង ជាខេត្ត​មួយក្នុ​ងតំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា និងជាគោលដៅ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋាភិ​បាល​ផងដែរ ។ សក្ដានុពល​នៃ​ខេត្ត​មួយនេះ នឹង​កាន់តែទាក់ទាញ​នៅពេលបច្ចុប្បន្ន និង​អនាគត​ ស្រ​បនឹង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ខេត្ត​កោះកុ​ងក៏កាន់តែរីក​ចម្រើន​ជាង​បន្តបន្ទាប់ ទាំង​ផ្លូវ​គោក​ ផ្លូវទឹក និងផ្លូវ​អាកាស​ ។​

រាជរដ្ឋាភិបាល​បាន​ចំណាយថវិការាប់រយលានដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ផ្លូវ​ទៅកាន់​ខេត្ត​កោះកុង​ ក្នុ​ង​នោះ​​​ផ្លូវជាតិចំនួនពីរ​ខ្សែ​ បាន និង​កំពុង​សាងសង់​ ហើយរំពឹងថា​នឹង​ចប់​សព្វ​គ្រប់​នៅពេលឆាប់ៗដ៏ខ្លី​ខាងមុខ​ ក្នុង​នោះមានផ្លូ​វជាតិលេខ​៤៨ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ត្រង់ចំណុច​ផ្លូវ​បំបែក​ស្រែអំបិល និងផ្លូវ​ជាតិ​លេខ​១០​តភ្ជាប់ពី​ខេត្ត​បាត់ដំបង​ ពោធិ៍សាត់ទៅកាន់ទី​រួម​ខេត្តកោះកុង​ ។​

ក្រៅពី​ផ្លូវជាតិ​ទាំង​ពីរ​ខ្សែនេះ ខេត្ត​កោះកុង​ក៏មានផ្លូវទឹក និងផ្លូវអាកាស​ដែលអាច​នាំភ្ញៀវទេសចរ​ និង​វិនិ​យោ​គិ​ន​ទៅកាន់តំបន់​នោះបានផងដែរ ដោយក្នុងនោះ ក្រុមហ៊ុន​របស់អ្នកឧកញ៉ា ​សួរ​ វីរៈ បាន​បើក​ដំណើរការ​ដឹក​ជញ្ជូនភ្ញៀវទេសចរពី​កំពង់ផែទេសចរណ៍​ខេត្តកំពត​ទៅកាន់​កោះ​ស្ដេច​ ដែលជា​កោះ​កំពុងអភិវឌ្ឍន៍មួយ​ក្នុង​ខេត្តកោះកុង ហើយអាកាស​យានដ្ឋានអន្តរជាតិ​តារា​សាគរ​ក្នុងស្រុក​បុទុម​សាគរ ខេត្តកោះកុង​ក៏បានដា​ក់​ដំ​ណើរ​​ការ​ហើយដែរកាលពីចុងឆ្នាំ២០២៤​ និង​ចាប់ផ្ដើមភ្ជាប់ជើងហោះហើរពីភ្នំពេញទៅកាន់​អាកាស​​យាន​ដ្ឋា​ន​នេះ​មួយសប្ដាហ៍មួយជើងនៅរៀងរាល់ថ្ងៃសុក្រ ។​

បើតាម​លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្តកោះកុង បានថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ​AMS Economy កា​ល​​​ពីពេលថ្មីៗនេះឱ្យដឹងថា ​ទន្ទឹមនឹង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់​ផ្សេង​មកកាន់​ខេត្តកោះកុង​កាន់តែ​អភិ​វឌ្ឍន៍​និងរីក​ចម្រើន រដ្ឋបាលខេត្តកោះកុង​ក៏បាននិងកំពុង​ជំរុញ​ និងលើកទឹកចិត្ត​ដល់វិនិយោគិន​ក្នុងស្រុក​និង​បរទេស​ដើម្បី​បណ្ដាក់ទុនវិនិយោគ ជាពិសេស​លើ​តំបន់រមណីយដ្ឋាន​ទេសចរណ៍ ដូចជា​សណ្ឋាគារ រីសត ផ្ទះសំណាក់ និងភោជនីយដ្ឋានជា​ដើម ។​

លោក​ជំទាវ​បន្តថា​ តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់​​មក​កាន់​ខេត្តកោះកុង​​នឹង​អាច​ធ្វើឱ្យ​ខេត្ត​មួ​យ​នេះ កាន់តែ​មានសក្ដានុពល​ទាក់ទាញទាំង​ទេសចរជាតិ​ និងអន្តរជាតិ និង​វិនិយោគិនមកពីបរទេស​បន្ថែ​ម​​​​ផងដែរ  ខណៈ​រាជរដ្ឋាភិបាល​ក៏បានយកចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍ​ខេត្តតំបន់​សមុទ្រ​ក្លាយជា​ខេត្ត​ទាក់​ទា​ញ​​​​មួ​យ​​ក្នុងប្រទេសកម្ពុជា ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​​កម្ពុជា​ជាច្រើន​បានលើកឡើងថា តំបន់​ដែល​មានការតភ្ជាប់​ហេដ្ឋារចនា​ស​ម្ព័​ន្ធ​ឬតំបន់ដែលមានការអភិឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ​នឹង​មានការទាក់ទាញ ហើយវិនិយោគិន​នឹង​ចាប់អារម្មណ៍ ទៅបណ្ដាក់ទុនវិនិយោគ​នៅតំបន់​នោះ ជាក់ស្ដែង​កន្លងមក គេឃើញថា​តំបន់ណា​មាន​ការ​អភិវឌ្ឍ​ផ្លូវ​ ទឹក ភ្លើង វិនិយោគិន​ក្នុងនិងក្រៅ​ប្រទេស​ចូល​ទៅកាន់តំបន់​នោះ​ និង​បណ្ដាក់ទុនវិនិយោគ​នៅតំបន់នោះ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​នៅទូទាំង​ប្រទេស ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

Leave a Reply

Your email address will not be published.Required fields are marked *