Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ឈប់ការលក់សំបុត្រខនសឺតបន្តក្នុងតម្លៃថ្លៃ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងគោលបំណងបញ្ឈប់ការដំឡើងថ្លៃសំបុត្រខនសឺត ឬ ការកម្សាន្ត។

Magnus Dahlgren

ទន្ទឹមនឹងនេះ បទបញ្ជានេះដឹកនាំដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) សហការជាមួយអគ្គមេធាវី Pam Bondi ដើម្បីធានាថាច្បាប់នេះត្រូវបានអនុវត្តនៅក្នុងឧស្សាហកម្មតន្ត្រី និងការកម្សាន្ត ក្នុងគោលបំណងរក្សាតម្លាភាពតម្លៃនៅគ្រប់ដំណាក់កាលនៃការទិញសំបុត្រ។ ក្នុងអំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ Trump បានលើកឡើងថា លោកបាននិយាយគ្នាជាមួយនឹងតន្តី្រករ Kid Rock អំពីបញ្ហានេះជាច្រើនឆ្នាំមក ហើយបញ្ហានេះពិតជារំខានដល់គាត់ និងសិល្បករដទៃទៀត។ ជាក់ស្តែង អ្នកទិញសំបុត្របានក្នុងតម្លៃ ១០០ ដុល្លារ ហើយពួកគេយកវាទៅលក់បន្តក្នុងតម្លៃ ២ ០០០ ដុល្លារ។ Trump ​ទទួល​ស្គាល់​ថា ​គាត់​មិន​​ដឹង​ច្រើន​អំពី​ការដំឡើង​ថ្លៃសំបុត្រ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​វាគឺ​ជា​បញ្ហា​ធំ។

Kid Rock ដែលមានវត្តមានក្នុងអំឡុងពេលចុះហត្ថលេខាលើកឡើងថា គាត់ចង់ឱ្យអ្នកគាំទ្រទិញតម្លៃសំបុត្រសមរម្យ ដើម្បីអោយពួកគេអាចទស្សនាកម្មវិធីផ្សេងៗជាច្រើនទៀត ។ Kid Rock បន្ថែមថា គាត់ចង់ឱ្យតម្លៃសំបុត្ររបស់ខនសឺតរបស់គាត់ទាបជាងនេះ ប៉ុន្តែប្រសិនបើគាត់កំណត់តម្លៃសំបុត្រនោះ អ្នកទិញដែលប្រើ BOTS នឹងប្រមូលសំបុត្រទាំងនោះបានភ្លាមៗ ហើយពួកគេនឹងលក់បន្តក្នុងតម្លៃបន្ថែមរាប់រយដុល្លារទៀត ដែលធ្វើឲ្យពួកគេអាចក្លាយជាអ្នកមាន។

ការបញ្ជារបស់ Trump អំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់លក់សំបុត្រតាមអ៊ីនធឺណិតឲ្យកាន់តែងាយស្រួល (BOTS) ដែលជាច្បាប់បង្កើតឡើងនៅឆ្នាំ ២០១៦ ដែលអនុញ្ញាតឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ចាត់វិធានការប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនដែលប្រើ bots ដើម្បីទិញសំបុត្រប្រគុំតន្ត្រីក្នុងចំនួនច្រើន និងលក់បន្តក្នុងតម្លៃថ្លៃ។ ជាក់ស្តែង ក្នុងអំឡុងពេលការធ្វើខនសឺតជុំវិញពិភពលោក Eras Tour របស់ Taylor Swift ក្នុងឆ្នាំ ២០២២ តម្លៃសំបុត្រត្រូវបានលក់បន្តដល់ទៅរាប់ម៉ឺនដុល្លារ។ តម្លៃសំបុត្រថ្លៃខ្ពស់កប់ពពកបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសមាជិកសភាប្រឆាំងទៅនឹង Ticketmaster ដែលជាគេហទំព័រលក់សំបុត្រ និងផ្សព្វផ្សាយការប្រគុំតន្ត្រីដ៏ធំបំផុតមួយ ពាក់ព័ន្ធនឹងការប្រើល្បិចទិញសំបុត្រផ្តាច់មុខ។

កាលពីឆ្នាំមុន នាយកដ្ឋានយុត្តិធម៌ រួមជាមួយនឹងអគ្គមេធាវីរដ្ឋចំនួន ៣០ នាក់ បានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុនមេរបស់ Ticketmaster គឺ Live Nation ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានប្រើអំណាចរំលោភបំពានក្នុងឧស្សាហកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រ។ យ៉ាងណាមិញ Live Nation បង្ហាញពីអារម្មណ៍ថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកែទម្រង់ឡើងវិញក្នុងការលក់សំបុត្រ និង ទទួលស្គាល់ថា bots ពិតជារារាំងអ្នកគាំទ្រមិនអាចទិញសំបុត្របានក្នុងតម្លៃដើមដែលសិល្បករបានកំណត់។
គួរឲ្យបញ្ជាក់ដែរថា ការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តមើលផ្ទាល់របស់អាម៉េរិកមានឥទ្ធិពលសេដ្ឋកិច្ចទូទាំងប្រទេសមានចំនួន ១៣២,៦ ពាន់លានដុល្លារ និងគាំទ្រការងារ ៩១៣ ០០០ កន្លែង នេះបើយោងតាមទិន្នន័យឆ្នាំ ២០១៩ ពី Oxford Economics ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *