សេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដី ខណៈដែលប្រទេសកំពុងមានសង្គ្រាមស៊ីវិលរាំរ៉ៃ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចរបស់ មីយ៉ាន់ម៉ា អាចនឹងធ្លាក់ចុះ ២,៥% ឆ្នាំ២០២៥ ដោយសារតែផលប៉ះពាល់នៃការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែមីនាកន្លងទៅនេះ។

ធនាគារពិភពលោក (World Bank) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នឹងបង្កការខូចខាតដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃប្រមាណ ១១ ពាន់លានដុល្លារ ឬ ១៤% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ លើសពីនេះ គ្រោះរញ្ជួយដីនេះបានប៉ះពាល់ដល់មនុស្សជាង ១៧ លាននាក់ ដោយ ៩ លាននាក់បានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣ ៧០០នាក់។ មិនត្រឹមតែប៉ុណ្ណោះ គ្រោះរញ្ជួយដីបានបណ្តាលឱ្យបាត់បង់ជីវិត និងការផ្លាស់ទីលំនៅច្រើនគួរឱ្យកត់សម្គាល់ ខណៈពេលដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកំពុងលំបាករួចទៅហើយ ដែលកាន់តែបន្ថែមសម្ពាធលើពលរដ្ឋមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញគឺចាំបាច់ចំផុត ដើម្បីជួយដល់ពលរដ្ឋដែលងាយរងគ្រោះ។

កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ១% នៅក្នុងឆ្នាំ២០២៥ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេស។ ជាមួយគ្នានេះ ស្របពេលដែលមីយ៉ាន់ម៉ាកំពុងទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ប្រទេសនេះក៏ស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារនាឆ្នាំ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិល។ យ៉ាងណាក៏ដោយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍ពីសំណាក់អន្តរជាតិក្នុងការបញ្ឈប់ជម្លោះក៏ដោយ ប៉ុន្តែសង្រ្គាមស៊ីវិលនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយសាររបបយោធារំលោភលើបទឈប់បាញ់។

ធនាគារពិភពលោកបានព្យាករណ៍ថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺទីក្រុងម៉ាន់ដាឡាយ និងណៃពិដោ។ របាយ​ការណ៍​បាន​បញ្ជាក់​ថា ការ​រញ្ជួយ​ដី​អាច​បង្កើន​អត្រា​ភាព​ក្រីក្រ​ជាតិ​ដល់​ទៅ​ ២,៨% ដែល​ជំរុញ​ឱ្យ​គ្រួសារមីយ៉ាន់ម៉ា​កាន់តែ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ។ មុនពេលមានគ្រោះរញ្ជួយដី ការស្ទង់មតិមួយប៉ាន់ប្រមាណថា អត្រានៃភាពក្រីក្រមីយ៉ាន់ម៉ានឹងកើនឡើង ៣១% ក្នុងឆ្នាំ២០២៤ ហើយសម្រាប់ឆ្នាំ២០២៥នេះ អត្រានៃភាពក្រីក្រអាចនឹងកើនឡើងលើសពីនេះ ដោយសារគ្រោះរញ្ជួយដី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *