ឥណ្ឌា បង្ហើបពីមូលហេតុដែលមិនគាំទ្រ BRICS ចំពោះការបង្កើតរូបិយប័ណ្ណរួម

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Strat News Global បានរាយការណ៍ថា ក្រុមប្រទេស BRICS មានបំណងចង់បង្កើតរូបិយប័ណ្ណរួមមួយសម្រាប់ជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មឆ្លងព្រំដែន ប៉ុន្តែឥណ្ឌាហាក់ដូចមិនគាំទ្រដល់ការផ្លាស់ប្តូរមួយនេះទេ។ ទោះជាយ៉ាងណាក្តី គេលើកឡើងថា ក្រុមប្រទេស BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្រ្វិកខាងត្បូង អាចនឹងផ្តោតលើការពង្រីកក្រុមនៅកិច្ចប្រជុំកំពូលនាចុងខែនេះ នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែការពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណមិនមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះទេ។

Suranjali Tandon សាស្ត្រាចារ្យរងនៅវិទ្យាស្ថានជាតិហិរញ្ញវត្ថុ និងគោលនយោបាយសាធារណៈនៃទីក្រុងញូវដេលី បាននិយាយថា វាតម្រូវឱ្យមានការចូលរួមពីប្រទេសជាច្រើនសម្រាប់ឥណ្ឌាក្នុងការគាំទ្ររូបិយប័ណ្ណដែលស្ថិតក្នុងន័យពហុភាគី។ យ៉ាងណាមិញ BRICS គឺជា​ក្រុម​ចម្រុះ​ដែល​ប្រកួតប្រជែងគ្នា​ក្នុងផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​ទាក់ទងនឹងលំហូរពាណិជ្ជកម្ម និងការវិនិយោគជាដើម។

កាលពីខែមុនកន្លងទៅនេះ ឥណ្ឌា និងអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន ហើយទីក្រុងញូដេលីកំពុងរៀបចំធ្វើការទូទាត់លើកដំបូងរបស់ខ្លួនជាប្រាក់រូពីសម្រាប់ទិញប្រេង Emirati ។ លើសពីនេះ កិច្ចព្រមព្រៀងស្រដៀងគ្នានេះត្រូវបានឥណ្ឌាចុះហត្ថលេខាជាមួយស្រីលង្កា និង ជាមួយម៉ាឡេស៊ីកាលពីខែមេសាកន្លងទៅនេះ ហើយបង់ក្លាដែសក៏អាចនឹងចូលរួមនៅពេលអនាគតផងដែរ ដោយសារកង្វះខាតនៃដុល្លារក្នុងទុនបម្រុងរូបិយប័ណ្ណបម្រុងបរទេស។​

ទន្ទឹមនឹងនេះ ការទូទាត់ជាប្រាក់រូពីជួយឥណ្ឌា​មួយកម្រិតផងដែរ ដោយសារទុនបម្រុងរូបិយប័ណ្ណបរទេសមានបរិមាណកំណត់ ដែលជាញឹកញាប់ត្រូវបានប្រើក្នុងការទូទាត់ការនាំចូល។ ដូច្នេះហើយ ការធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណផ្ទាល់ខ្លួនអាចជួយឥណ្ឌាលើបញ្ហានេះ ប្រសិនបើទុនបម្រុងរូបិយប័ណ្ណបម្រុងបរទេសខ្វះខាត ឬ មានកម្រិតទាប។ វាជួយសម្រួលដល់ការទូទាត់ប្រតិបត្តិការ និង កាត់បន្ថយការព្រួយបារម្ភអំពីការប្រែប្រួលនៃអត្រាប្តូរប្រាក់។ ជាឧទាហរណ៍ ប្រសិនបើចលនានៃប្រាក់រូពីមានកម្រិតស្មើរនឹងប្រាក់ដុល្លារ នោះវាអាចជួយឱ្យឥណ្ឌាធ្វើពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណខ្លួនរឹតតែទូលំទូលាយជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត។ ទោះជាយ៉ាងណាក្តី នេះមិនមែនមានន័យថា ពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិកនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះទេ។ មហាសេដ្ឋីអាមេរិកលោក Warren Buffet ដែលជាបិតាវិនិយោគដ៏ល្បី ក៏ធ្លាប់លើកឡើងថា ប្រាក់ដុល្លារនឹងរឹងមាំរយៈពេល ៥០ ឆ្នាំទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍