កម្ពុជា – ចិន ជំរុញឱ្យមានការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងប្រទេសទាំង២ ដើម្បីពង្រីកទំហំវិនិយោគបន្ថែម

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន ដែលជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ និងមានទំហំទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់បើប្រៀបធៀបជាមួយបណ្តាប្រទេសដទៃទៀតនោះ កំពុងជំរុញផ្សព្វផ្សាយ និងសិក្សា ដើម្បីឈានដល់ការជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន។

វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន ដែលធ្វើឡើងថ្មីៗនេះ មានការចូលរួមពី ឯកឧត្តម ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរងនៃរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា៖ វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងពន្លឿនការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំ និងញឹកញាប់ទាំងនៅកម្ពុជា និងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ទាញយកប្រយោជ​ន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលទើបបញ្ចប់ការចរចាតម្លើងកម្រិត និងគ្រោងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន  ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសចូលរួមធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ចំនួន៩ រវាងក្រុមហ៊ុនកម្ពុជា និងចិន ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយនិងលើកកម្ពស់វិស័យ​ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

Leave a Reply

Your email address will not be published.Required fields are marked *