ឆ្នាំ២០២៣ កម្ពុជានឹងតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្ពុជា បាន និងកំពុងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូងឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលជើងហោះហើរត្រង់ជាមួយប្រទេសត្រូវបានចាប់ដំណើរការឡើងវិញជាបន្តបន្ទាប់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងខិតខំធ្វើម៉េចឱ្យមានការហោះហើរតភ្ជាប់រវាងបណ្តាប្រទេសអាស៊ីខាងត្បូង និងប្រទេសកម្ពុជា រួមមាន ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា និងប្រទេសប៉ាគីស្ថាន។

ឯកឧត្តមបានបញ្ជាក់ថា ៖

“កម្ពុជាបានជំរុញឱ្យមានការតភ្ជាប់ផ្លូវចាស់ ដែលបានន័យថា ក្រុមហ៊ុនដែលធ្លាប់ហោះហើរជាមួយកម្ពុជា និងតភ្ជាប់ផ្លូវថ្មីពីប្រទេសមជ្ឈឹមបូព៌ា ព្រោះប្រទេសមជ្ឈឹមបូព៌ា គឺជាទីឆ្លងកាត់សំចត(ផ្លូវឆ្លងកាត់) Halt Transit ព្រមទាំងបានតភ្ជាប់ជើងហោះហើរចាស់ៗ និងថ្មីឡើងវិញរវាងប្រទេសចិនផងដែរ ខណៈដែលបច្ចុប្បន្ននេះ មានការរីកចម្រើនជាច្រើននូវផ្លូវហោះហើររវាងចិន និងកម្ពុជា ដែលខុសកាលពីប៉ុន្មានខែមុន ការហោះហើររវាងប្រទេស ចិន-កម្ពុជា មានតែ៣ជើងទៅ និង៣ជើងមក តែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះឃើញថាការហោះហើរបានវិវត្ដឈានដល់១៥ជើង (១៥ជើងទៅ និង១៥ជើងមក) ក្នុងមួយសប្ដាហ៍”

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ៖

“ចំពោះតម្លៃសំបុត្រ ដោយសារតែមានការកើនឡើង នូវជើងហោះហើរក៏មានការធ្លាក់ចុះជាបន្ដបន្ទាប់។ កាលពីក្នុងអំឡុងពេលកូវីដ-១៩ រាតដាលខ្លាំង តម្លៃសំបុត្របានឡើងជាង១ម៉ឺនដុល្លារ ចំពោះការហោះហើរទៅវិញទៅមក រវាងចិន និងកម្ពុជា បន្ទាប់មក ក៏មានការធ្លាក់ចុះ ៦ ០០០ដុល្លារ ហើយឥឡូវនេះនៅសល់ត្រឹមចន្លោះពី៨០០ដុល្លារ ទៅ១០០០ដុល្លារប៉ុណ្ណោះ សម្រាប់១ជើងនៃការហោះទៅមកស្រុកចិន អាស្រ័យទៅលើរយៈចំងាយនៃទីក្រុង”

គួរកត់សម្គាល់ផងដែរថា រយៈពេល៨ខែ ឆ្នាំ២០២២ កន្លងទៅនេះ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជាតាមផ្លូវអាកាសមានចំនួន ៤១ ​៤២១នាក់ កើនឡើង ២៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែ រវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧% ដោយសព្វថ្ងៃនេះ ជើងហោះហើរពីកម្ពុជាទៅចិន បានបង្កើនក្នុងមួយសប្តាហ៍ចំនួន១៥ជើងទៅចិន និងចំនួន១៥ជើង ពីចិនមកកម្ពុជា ។

ក្នុងរយៈពេល៨ខែនេះផងដែរ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមកពីបណ្តាប្រទេសផ្សេងៗទៀតដូចជា៖

* ប្រទេសថៃ ចំនួនជិត២៤ម៉ឺននាក់ កើនឡើង ៣២២.៥%

* ប្រទេសវៀតណាម ចំនួនជិត២០ម៉ឺននាក់ កើនឡើង ២ ៤២៤.៤%

* សហរដ្ឋអាមេរិក ចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង ១ ៥៩៤%

* ប្រទេស ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%

* ប្រទេសកូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦%

* ប្រទេសម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង ២ ១៥៤.៣%

* ប្រទេសបារាំង ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង ២៤៧០.៨%

* ប្រទេសអង់គ្លេស ចំនួន១ម៉ឺន៥ពាន់នាក់ កើនឡើង ៤ ២២២.៩%

* ប្រទេសអូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង ៤ ៥៨៩.៦%៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ