ក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំរបស់ចិន សម្រេចយកកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្មនាំចេញទៅក្រៅប្រទេស

ស្វាយរៀង៖ ក្រុមហ៊ុន Guangzhou Industrial Investment Holding Group ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានសម្រេចចិត្តយកប្រទេសកម្ពុជាធ្វើទីតាំងមូលដ្ឋានផលិតកម្មរបស់ខ្លួនក្រោមការបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់វិនិយោគដោយបង្កើតរោងចក្រលើកដំបូងនៅក្រៅប្រទេស ។ ជាក់ស្ដែង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុននេះបានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃរោងចក្រផលិតសំបកកង់រថយន្តវ៉ាន់លី ថាយអឺ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត នៃខេត្តស្វាយរៀង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, ជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់​ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា ធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់ និងជំរុញកំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖

«ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត»។

លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group បានលើកឡើថា៖

«រោងចក្រនៅកម្ពុជា គឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងការកសាងបណ្តាញដ៏រឹងមាំ និងការអនុវត្តន៍ថ្មីមួយសម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ នាពេលអនាគតយើងនឹងយករោងចក្រនេះជាចំណុចស្នូល ដើម្បីពន្លឿនយុទ្ធសាស្ត្រឈរជើងនៅអាស៊ានពង្រីកឥទ្ធិពលទៅកាន់ទីផ្សារពិភពលោក និងកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិត​កម្ម ការលក់ សេវាកម្ម ការបម្រើទីផ្សារឱ្យកាន់តែល្អប្រសើរនៅក្នុងប្រទេស និងតំបន់ជាង១៦០ នៅទូទាំងពិភពលោក»។

លោក JING GUANGJUN បានប្រកាសបន្តគាំទ្រពេញទំហឹងលើដំណើរការរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺរ ពន្លឿនការអភិវឌ្ឍន៍របស់រោងចក្រឱ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយនៃឧស្សាហកម្មគ្រឿងបន្លាស់រថយន្តដែលមានទុនពាន់លានដុល្លារព្រមទាំង ជំរុញនូវច្រវាក់ផលិតកម្មទំនើប បច្ចេកវិទ្យាបៃតង ដោយនាំចូលនូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន ។

Guangzhou Industrial Investment Holdings Group Co., Ltd. ( GIIHG) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរហូតដល់​ទៅ​៦០០ក្រុមហ៊ុន។ ក្រុមហ៊ុន វ៉ាន់លី ថៃអឺរ ជា​បុត្រ​សម្ព័ន្ធមួយរបស់ GIIHG មានអាជីវ​កម្មផលិតសំបកកង់រថយន្តម៉ាកល្បីៗ​ជា​ច្រើន​សម្រាប់​ចែក​ចាយទៅកាន់ទីផ្សារ​ពិភព​លោក មានដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *