​ជនជាតិដើម​ភាគតិច​រស់នៅភូមិខ្មែង ក្នុងខេត្តរតនគិរី រៀបចំ​ភូមិឋានបានយ៉ាងស្អាត មានសោភ័ណភាព និងបរិស្ថានល្អ​គួរជាទីទាក់ទាញ​

រតនគិរី ៖ ផ្តើមចេញពីទំនៀមទម្លាប់ និងឥរិយារស់នៅក្នុងភូមិឋានស្អាត សហគមន៍ស្អាត មានសណ្តាប់ធ្នាប់ជាយូរឆ្នាំមកហើយនោះ មូលដ្ឋានរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី បានក្លាយជាភូមិឋានក្សេមក្សាន្ត ក្រោមសកម្មភាពរបស់បងប្អូនប្រជាសហគមន៍ ចេះសាមគ្គីគ្នាជួយបោសសម្អាតនៅក្នុងមូលដ្ឋានជាប្រចាំថ្ងៃ និងប្រកបដោយទឹកចិត្តរីករាយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន AMS ដែលបានចុះទៅដល់មូលដ្ឋានផ្ទាល់ លោក សំ​ សុខ​សាវឿន អនុប្រធានភូមិ​ខ្មែង ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្តរតនគិរី បានឱ្យដឹងថា ការរៀបចំ​ផ្ទះសម្បែងរបស់ពលរដ្ឋ​ក្នុងសហគមន៍​ភូមិខ្មែងនេះ មិនមែនទើបតែកើតមាន​ឡើង​ថ្មីៗនេះទេ ប៉ុន្តែអ្នកភូមិ​បានធ្វើ​បែបនេះ​ជាយូរឆ្នាំមកហើយ ​ដោយរៀងរាល់ព្រឹក​ ពួកគាត់​បានសាមគ្កីគ្នា​ចេញបោសសម្អាតសំរាម ស្លឹកឈើ ជម្រះស្មៅ នៅក្នុងភូមិ មិនថានៅតាមមុខ​ផ្ទះ និ​ងតាមដងផ្លូវនោះទេ គឺដាក់វេនគ្នាជាប្រចាំថ្ងៃ។

លោកបន្តថា ៖

«​សកម្មភាពបែបនេះ គឺមិនមានផ្ទះណាមួយ​មិនធ្វើឡើយ ហើយបើសិនជា​ផ្ទះណា​មិនចេញមក​សម្អាត នោះសមាជិក​ក្នុងភូមិ​នឹងទៅគោះទ្វារផ្ទះ ឬហៅពួកគាត់​ចេញមក​សម្អាតជាមួយគ្នា ដូច្នេះទាំង​ក្មេង​ទាំង​ចាស់ គឺគាត់បានដឹងទម្លាប់​អស់ទៅហើយ ឱ្យតែព្រឹកឡើង​ ពួកគាត់ត្រូវចេញមក​សម្អាតភូមិទាំងអស់​គ្នា ដោយមិនមានសមាជិក​ផ្ទះណាមួយអវត្ត​មាន​នោះឡើយ»។

នៅក្នុងឱកាសផ្តល់ព័ត៌មានអំពីសកម្មភាពរួមគ្នារបស់បងប្អូនជនជាតិដើមភាគតិចប្រចាំថ្ងៃដែរ លោកអនុប្រធានភូមិបានប្រាប់ឱ្យដឹងដែរថា ការ​រៀបចំ​របស់អ្នកភូមិ គឺ​ធ្វើឡើង​ក្នុងគោល​បំណង​ដើម្បីថែរក្សាបរិស្ថាន ​និង​សុខភាពរបស់ប្រជាជនទូទៅ​ ពីព្រោះថា​ ប្រសិនបើ​ភូមិឋាន​​ស្អាត ជំងឺតម្កាត់​នានា​​ក៏មិនមាន​ ហើយក្មេងៗក៏អាចរស់នៅមិនភ័យ​ខ្លាច​ឆ្លងជំងឺផ្សេងៗនោះដែរ ។​

លោ​ក សុខសាវឿន ​បាន​បញ្ជាក់ថា​ ៖

«ការរៀបចំបែបនេះ ក៏បានទាក់ទាញ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​មក​ទស្សនា​ក្នុងភូមិ​ដែរ ដោយ​ទេសចរ​ចុះមកមើល​ផ្ទះអ្នកភូមិ​ ស្វែងយល់​ពីការរស់នៅរបស់បងប្អូនជនជាតិ​ដើម​ភាគតិច ហើយកាលពីប៉ុន្មានឆ្នាំ​មុន មានភ្ញៀវទេសចរ​​បរទេស​មក​មើល​ច្រើន​ដែរ ប៉ុន្តែក្រោយវិបត្តិជំងឺកូវីដ ក៏ស្ងាត់បន្តិចវិញ»។​

លោក​ បៀន សុគន្ធ មេឃុំ​ប៉ូយ ស្រុកអូរជុំ​ ខេត្ត​រតនគិរី ក៏បានឱ្យដឹងថា សកម្មភាពសម្អាត​បរិស្ថាន រៀបចំ​ផ្ទះសម្បែងរបស់ពលរដ្ឋ​ក្នុងភូមិខ្មែង គឺមិនមានអាជ្ញាធរ​បង្ខិតបង្ខំ​ពួកគាត់​ឡើយ ពោលគឺពួកគាត់ធ្វើឡើ​ងចេញពីចិត្ត​ ហើយអាជ្ញាធរ​ក៏សប្បាយចិត្ត​ និងបានចាត់ទុក​ភូមិខ្មែងជា​ភូមិ​គំរូ​សម្រាប់ឱ្យ​ភូមិ​ផ្សេងៗទៀត​រៀបចំ​ និងអនុវត្ត​តាម ។​

លោកបានបញ្ជាក់ថា ៖

«ក្នុងភូមិឋាន​នេះ ពលរដ្ឋ​រស់នៅបានសុខសាន្ត​ណាស់ មិនដែល​មានអំពើ​ចោរកម្ម​ បាត់​បង់ទ្រព្យសម្បត្តិអ្វីឡើយ ដែលក្រៅពីរួមគ្នាសម្អាតបរិស្ថាន និងភូមិឋានរស់នៅក្នុងសហគមន៍តែមួយ ប្រជាពលរដ្ឋ​​ក៏មានក្ដីស្រឡាញ់ រាប់អានគ្នា ជួយគ្នាខ្លាំងណាស់​ ដែលទាំងអស់នេះហើយធ្វើឱ្យសហគមន៍ទាំងមូលមានសោភ័ណភាព និងសុខសុវត្ថិភាព»។​

​នៅក្នុងពិធី​ចុះប្រគល់វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​សមូហភាពជូនពលរដ្ឋ​ជនជាតិដើមភាគតិច​ក្នុងខេត្តរតនគិរី កាលពីសប្ដាហ៍មុននេះ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគ​រូប​នីយ​កម្ម​​ និងសំណង់ បានកោតសរសើរ​ពីការ​រៀបចំ​ភូមិឋានរបស់ជនជាតិ​ដើមភាគតិច ក្នុង​ភូមិខ្មែង​ ដោយលើកឡើង​​ពីការ​ចេះរៀបចំសំណង់​បានរៀបរយ ចេះរស់នៅប្រមូលម្ដុំកន្លែងតែមួយ ជាសពិសេសចេះសម្អាត​បរិស្ថាន រួមសាមគ្គីគ្នា ហើយក៏លើកទឹកចិត្តឱ្យបងប្អូនរស់នៅក្នុងតំបន់ដទៃទៀតធ្វើដូចគ្នា ដើម្បីការរស់នៅមានសុខសុវត្ថិភាព និងភាពកក់ក្ដៅ។

ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជំរុញឱ្យអាជ្ញាធរ​ថ្នាក់​ស្រុក និងខេត្ត ពិនិត្យមើល​លទ្ធភាពអភិវឌ្ឍន ៦​សហគមន៍ជ​នជា​តិ​ដើម​ភា​គ​តិចគ្រឹង ឱ្យក្លាយជាតំបន់​ទេសចរណ៍ ហើយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែល្អប្រសើរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ​ចូលម​កកាន់​តំបន់​នេះ ព្រោះតំបន់​នេះ មានសក្ដានុពលល្អ​ ​ដែលអាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *