ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ សាជីវកម្មស្ពាន និងផ្លូវចិន CRBC ដែលតែងវិនិយោគ និងអភិវឌ្ឍគម្រោងធំៗទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការវិនិយោគបន្ថែមថ្មីទៅលើវិស័យទឹកស្អាតនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ខ្លាំង និងចាត់ទុកជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយគណៈប្រតិភូសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) ដឹកនាំដោយលោក Yang Jie នាយកគ្រប់គ្រងទូទៅ កាលពីពេលថ្មីៗនេះ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អវិស័យទឹកស្អាត ជាវិស័យអាទិភាព ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមពីវិស័យ​ឯកជន ខណៈដែលបច្ចុប្បន្នមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ក្រុមហ៊ុននៅទូទាំងប្រទេស។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តក្រុមហ៊ុន CRBC ឱ្យចូលរួមដេញថ្លៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនានា ព្រមទាំងស្នើឱ្យក្រុមហ៊ុនគិតគូរលើយុទ្ធសាស្រ្តមួយចំនួន ដូចជាការប្រមូលផ្តុំប្រតិបត្តិករឯកជនតួចៗដើម្បីទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ឬការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដើម្បីផលិតទឹកដុំលក់ជូនរដ្ឋាករទឹកក្នុងតម្លៃប្រកួតប្រជែង។

លោក Yang Jie តំណាងក្រុមហ៊ុនសាជីវកម្ម CRBC បានលើកឡើងថា ក្រុមហ៊ុនមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសចំនួន៦៦ និងគម្រោងកំពុងដំណើរការចំនួន៣៩១ ក្នុងទំហំទឹកប្រាក់កិច្ចសន្យាប្រមាណ១៩,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ ក្រុមហ៊ុនក៏បានលើកឡើងអំពីជំនាញក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយរំលេចនូវគម្រោងជោគជ័យនៅក្នុងតំបន់ទីក្រុងនៃប្រទេសមួយចំនួន។

សូមជម្រាបថា ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិស័យទឹកស្អាត បានបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី ក្នុងការលើកកម្ពស់តួនាទីយុទ្ធសាស្រ្តរបស់រដ្ឋ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់»។

របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចំនួនគ្រួសារបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង បានកើនឡើង៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ រហូតដល់ជាង១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ តំណបណ្តាញផ្តត់ផ្គង់ទឹកស្អាតដែលទៅដល់ខ្នងផ្ទះគ្រួសាររបស់ប្រជាពលរដ្ឋ បានសម្រេចជាង១លាន៣៧ម៉ឺនតំណ ខណៈចំនួនគ្រួសារសរុបទូទាំងប្រទេសមានប្រមាណ ៣លាន ៥៥ម៉ឺនខ្នងផ្ទះ ដោយសន្មតថា ១តំណ ស្មើ១ខ្នងផ្ទះ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀប​ចំ និងការដាក់ចេញផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយនៅឆ្នាំ២០៣០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់