ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

បរទេស៖ ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា កន្លងទៅ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។

កាលពីខែមករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និង កាណាដា លោក Mark Carney បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងរៀងៗខ្លួន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន និងចៀសពីសម្ពាធពាណិជ្ជកម្មរបស់អាម៉េរិក។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយនឹងចិន ជនជាតិអង់គ្លេស និងកាណាដាអាចធ្វើដំណើរទៅកាន់ចិនដីគោកដោយគ្មានទិដ្ឋាការ ឬ visa-free បានរយៈពេល ៣០ ថ្ងៃដោយអនុម័តជាផ្លូវការចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រសួងការបរទេសរបស់ចិន បានបញ្ជាក់ថា ការអនុញ្ញាតឲ្យចូលប្រទេសចិនដោយគ្មានទិដ្ឋាការនឹងត្រូវបានអនុញ្ញាតសម្រាប់ទេសចរណ៍ អាជីវកម្ម និង ការមកលេងគ្រួសារ ឬ មិត្តភ័ក្ត្រ។ ការអនុម័តនេះនឹងជួយសម្រួលបន្ថែមទៀតដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសរវាងជនជាតិចិន និងជនជាតិប្រទេសដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការផ្លាស់ប្តូរនេះនាំមកនូវផលប្រយោជន៍សម្រាប់អ្នកកាន់លិខិតឆ្លងដែនអង់គ្លេស និងកាណាដា ដូចទៅនឹងប្រទេសមួយចំនួនដែលទទួលបាន visa-free សម្រាប់ការចូលទៅប្រទេសចិនដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី អូស្ត្រាលី និងជប៉ុនជាដើម។

យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ជនជាតិអង់គ្លេសប្រហែល ៦២០ ០០០ នាក់បានធ្វើដំណើរមកកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ។ នេះគឺជាដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បើគិតចាប់​តាំង​ពីជំនាន់​លោកស្រី Theresa May ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែត្រូវ​បាន​ឥស្សរជន​​មួយ​ចំនួនប្រឆាំង​រិះគន់ក្នុងកំឡុងពេលនោះ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer លើកឡើងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្មរបស់ជនជាតិអង់គ្លេសអាចពង្រីកខ្លួនទៅកាន់ប្រទេសចិនបាន ទោះបីជាមានការរិះគន់ថាការបន្ធូរបន្ថយនេះមើលរំលងបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខជាតិក៏ដោយ។ មុនពេលធ្វើដំណើរទៅកាន់ប្រទេសចិន រដ្ឋាភិបាលរបស់លោក Keir Starmer បានអនុម័តផែនការសម្រាប់ការសាងសង់ស្ថានទូតចិនថ្មីមួយនៅកណ្តាលទីក្រុងឡុងដ៍ផងដែរ បើទោះបីជាក្រុមប្រឆាំងអះអាងថា វាអាចប្រើជាគោលបំណងសម្រាប់ចារកម្ម និងបង្កហានិភ័យសន្តិសុខក៏ដោយ។

លើសពីនេះ មេដឹកនាំទាំងអង់គ្លេស និង ចិនក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យទំនាក់ទំនងផ្នែកពាណិជ្ជកម្មកាន់តែស៊ីជម្រៅលើសេវាកម្ម ការថែទាំសុខភាព បច្ចេកវិទ្យាបៃតង និងហិរញ្ញវត្ថុផងដែរ ទោះបីជាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយត្រូវបានប្រកាសក៏ដោយ។ សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងចិន និង កាណាដាវិញ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយពន្ធលើលើទំនិញដែលបានជ្រើសរើសរួមគ្នាទៅវិញទៅមក។ នៅក្រោមកិច្ចព្រមព្រៀងនេះ កាណាដានឹងអនុញ្ញាតឱ្យមានការនាំចូលរថយន្តអគ្គិសនីរបស់ចិនចំនួន ៤៩ ០០០ គ្រឿងចូលទៅក្នុងទីផ្សាររបស់ខ្លួនជារៀងរាល់ឆ្នាំក្នុងអត្រាពន្ធទាប ៦,១% បន្ទាប់ពីការដំឡើងពន្ធលើយានយន្តដល់ ១០០% កាលពីខែតុលា ឆ្នាំ២០២៤។ ជាថ្នូរមកវិញ ទីក្រុងប៉េកាំង នឹងកាត់បន្ថយពន្ធលើការនាំចូលកសិផលរបស់កាណាដា ត្រូវកាត់បន្ថយមកត្រឹម ១៥% ពីអត្រា ៨៥%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *