ការអភិវឌ្ឍនៅក្នុងមូលដ្ឋាននឹងជួយជំរុញឱ្យមានតុល្យភាពរវាងអ្នកក្រុង និងអ្នកជនបទ

ភ្នំពេញ ៖ សន្ទុះនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនអ្នកវិនិយោគបានសំដៅទៅលើតែតំបន់ទីក្រុង ឬទីប្រជុំជនដោយក្នុងនោះរាជធានីភ្នំពេញមានភាពទាក់ទាញ និងអភិវឌ្ឍន៍ច្រើនជាងគេ ។ ប្រការនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញពីចេតនាចង់ឱ្យមានការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យបានកាន់តែច្រើនដើម្បីជួយជំរុញឱ្យមានភាពស្មើគ្នារវាងទីក្រុង និងទីជនបទ ។

លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានឱ្យដឹថា ការអភិវឌ្ឍអចលនទ្រព្យរួមមានសំណង់ និងដីធ្លីនៅកម្ពុជា ភាគច្រើនគេតែងផ្ដោតទៅលើតែតំបន់ទីប្រជុំជន និងទីក្រុង ហើយតំបន់ជនបទ មិនទាន់មានការចាប់អារម្មណ៍ និងអភិវឌ្ឍន៍ច្រើននៅឡើយទេ។ លោកថា សម្រាប់តែក្រុមហ៊ុនរបស់លោកបានបង្កើតផែនការសកម្មភាពក្នុងការជំរុញឱ្យតំបន់ទីក្រុង និងទីជនបទកាន់តែខិតជិតគ្នា ហើយប្រជាជនមានកម្រិតជីវភាពល្អប្រហាក់ប្រហែលគ្នា។

លោកបន្តថា ការអភិវឌ្ឍនៅមូលដ្ឋាន នឹងធ្វើឱ្យប្រជាជនដែលធ្លាប់តែប្រមូលផ្ដុំគ្នានៅទីក្រុងងាកត្រលប់ទៅកាន់ទីជនបទវិញ ហើយរួមគ្នាក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានកាន់តែច្រើនឡើងៗ ជាពិសេស បញ្ញាវ័ន្តដែលរៀនចប់ពីសាលានឹងអាចត្រលប់ទៅកាន់ស្រុកកំណើតចូលរួមក្នុងការអភិវឌ្ឍទឹកដីកំណើនរបស់គេវិញ។

លោកបន្ថែមថា ៖

“បេសកកម្មរបស់ក្រុមហ៊ុនយើង បាន និងកំពុងស្វែងរកភ្នាក់ងាររាប់ពាន់នាក់ ដើម្បីបណ្ដុះបណ្ដាលពីជំនាញដីធ្លី និងការប្រមូលព័ត៌មានអចលនទ្រព្យ ហើយក៏ប្រកាសស្វែងរកប្រធានសាខាសម្រាប់ឃុំសង្កាត់ទាំងជាង ១ ៦០០ឃុំ-សង្កាត់នៅទូទាំងប្រទេស ដើម្បីឱ្យពួកយើងអាចក្ដោបព័ត៌មានបានគ្រប់គ្រាន់ ហើយផ្ដល់ព័ត៌មានដីធ្លី និងអចលនទ្រព្យបន្តទៅកាន់វិនិយោគិនទាំងជាតិនិងអន្តរជាតិ សម្រាប់ឱ្យពួកគេសម្រេចចិត្តថានឹងវិនិយោគនៅតំបន់ណាមួយត្រូវនឹងអ្វីដែលជាជំនាញរបស់ពួកគេ”

លោកបញ្ជាក់ថា អ្នកវិនិយោគដែលកំពុងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាមានជម្រើសច្រើនក្នុងការវិនិយោគ ដោយសារតែកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ឱ្យពួកគេក្នុងការបណ្ដាក់ទុនវិនិយោគ ទាំងកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ជាដើម ហើយបើនិយាយពីដីធ្លីនៅក្នុងប្រទេសកម្ពុជាវិញក៏ឃើញមាននៅទំនេរ និងទូលាយច្រើនដែលសុទ្ធតែជាជម្រើស និងឱកាសសម្រាប់ អ្នកអភិវឌ្ឍន៍ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា បណ្ដាខេត្តមួយចំនួននៅកម្ពុជា បាន និងកំពុងហុចផលតាមរយៈសក្ដានុពលតំបន់ជាបន្តបន្ទាប់ឈានដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាផ្តល់ផលចំណេញដល់អ្នកវិនិយោគផងដែរ ក្នុងនោះគេឃើញថាខេត្តមួយចំនួនដែលនៅឆ្ងាយពីរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ។ លោកបន្តថា នៅពេលចប់វិបត្តិកូវីដ១៩ លក្ខខណ្ឌសកលលោកត្រូវបានរំពឹងថា វិនិយោគិនបរទេសជាច្រើនទៀតនឹងចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគ ហើយអ្នកវិនិយោគក្នុងស្រុកក៏គួរត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីស្វាគមន៍អ្នកវិនិយោគថ្មីៗបន្តបន្ទាប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​