ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ភ្នំពេញ ៖ ចាប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ ហើយការ​ធ្វើពហិការ​លើទំនិញថៃនេះដែរ គឺជា​ឱកាស​ល្អបំផុត​សម្រាប់​អ្នកផលិតនៅក្នុងប្រទេស​ដើម្បីពង្រីកខ្លួនឱ្យកាន់តែធំ។​

ឯកឧត្តម​ ​ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ នៅក្នុងកិច្ចពិភាក្សា​តុមូល​ កាលពីថ្ងៃទី២៩ ឧសភា ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា​ បានមានប្រសាសន៍ថា នៅពេលដែលពលរដ្ឋកម្ពុជា កំពុងធ្វើពហិការ​លើ​ទំនិញថៃ គឺជា​ដំណាក់កាលមួយ​ដែលមានឱកាស​ល្អបំផុត​សម្រាប់​ ឧស្សាហកម្មក្នុងស្រុក​រីក​ចម្រើន។ ក្នុងដំណាក់កាលនេះ បើសិន​សហគ្រិន​ក្នុងស្រុកមិនព្រមឆ្លៀតឱកាស​នេះទេ ពួកគេអាចនឹង​បាត់បង់ឱកាស​ដ៏ល្អនេះហើយ។

ឯកឧត្តមបានបន្តថា កន្លងមកនេះ សហគ្រិនមួយចំនួន ​បានចាប់ផ្ដើម​ឆក់យកឱកាស​ដើម្បីពង្រីកខ្លួន ពង្រីកទីផ្សារ​លើផលិតរបស់ខ្លួន​ ជាក់ស្ដែង​ គ្រាន់តែមានបញ្ហា​ជាមួយប្រទេសថៃភ្លាម​ ធ្វើឱ្យពលរដ្ឋ​កម្ពុជា​ឈប់ប្រើ​មីម៉ាម៉ារបស់ថៃ​ភ្លាមដែរ ហើយពេលនោះ ក្រុមហ៊ុនផលិត​​មី​របស់ខ្មែរ ក៏ឱកាស​មកជំនួស​មីម៉ាម៉ា​ និង​បានផលិតនូវ​ផលិតផល​ថ្មីៗដើម្បីបំពេញតម្រូវការ​លើទីផ្សារ។

ឯកឧត្តម​បានបន្ថែមថា ទន្ទឹមនឹង​ពង្រីកខ្លួននៅលើទីផ្សារ ដើម្បីបំពេញតម្រូវការ​សម្រាប់អតិថិជន និង​ប្រជាពលរដ្ឋកម្ពុជា​បានហើយ​ សហគ្រិន​ក្នុងស្រុកក៏ត្រូវ​តែគិតគូរពីគុណភាពនៃផលិតផល​ខ្លួន​ផងដែរ។ ជាមួយគ្នា​ ត្រូវមានអ្វីសម្រាប់ទាក់ទាញ​និងទាក់ចិត្ត​អ្នក​ប្រើប្រាស់​ ដូចជា​សោភណ្ឌភាព​លើ​សំបក​វេចខ្ចប់ជាដើម។

លោកឧកញ៉ា ​តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគមសហគ្រាស​ធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា ជាការកត់សម្គាល់ និងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញ ក្រោយពីពលរដ្ឋខ្មែរ​បានធ្វើពហិការ​លើផលិតផលថៃ ជាក់ស្ដែង​តាមការ​យៈការ​រៀបចំពិព័រណ៍ផលិតផលខ្មែរ ​ជាច្រើនលើ​ក ឃើញថា ប្រជាពលរដ្ឋខ្មែរ​ស្វែងរ​កទិញផលិតផលខ្មែរ​ច្រើន រហូតដល់​ស្តង់ខ្លះ​ត្រូវអស់​ផលិតផលលក់​មុន​ថ្ងៃបញ្ចប់ពិព័រណ៍។

លោកឧកញ៉ា បាន​បន្តថា ការគាំទ្រ​លើផលិតផលខ្មែរ​ពីសំណាក់​ពលរដ្ឋខ្មែរ មិនត្រឹមតែជួយ​ដល់អ្នកផលិត​នូវទំនិញ​ប្រើប្រាស់នោះទេ ប៉ុន្តែវាក៏បានជួយដល់អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម ​ដូចជា​កសិករ ដាំដុះ ចិញ្ចឹមសត្វ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​កាន់តែរីកចម្រើនទៅមុខ​ជាលំដាប់។

លោក ​កឹម សាន អគ្គនាយក​ក្រុមហ៊ុន​ភីហ្សា​គ្រួសារ​រីករាយ ដែលជាសិប្បកម្មផលិតម្សៅភីហ្សា​មួយនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា​ ការបិទព្រំដែន និងការធ្វើពហិការពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ គឺជា​ឱកាស​នៃការ​ពង្រីកខ្លួន​ពង្រីកទីផ្សារ​នៃផលិតផល​ដែលផលិតក្នុងប្រទេស​ ជាក់ស្ដែង ​​ម្សៅភីហ្សា ​និង​គ្រឿងទេស​របស់សិប្បកម្ម​លោក​ មានសន្ទុះ គាំទ្រ​និងតម្រូវការ​ខ្ពស់ ពោលគឺកើនឡើង​រហូតដល់​ប្រមាណ ៧០ ភាគរយ​ ធៀបនឹង​មុន​ពេលមានបញ្ហាជាមួយថៃ។

លោកបានបន្តថា កាលពីមុន អាជីវករ​មួយចំនួនបានប្រើប្រាស់​ផលិតផលថៃច្រើន ​ដូចជា ម្សៅភីហ្សាទឹកជ្រលក់​ និងគ្រឿង​ផ្សំជាច្រើនទៀត ប៉ុន្តែនៅពេលមានបញ្ហា​ជម្លោះព្រំដែន និងការឈ្លានពានទឹកដីកម្ពុជា​ពី​សំណាក់​យោធាថៃ ធ្វើឱ្យ​អាជីវករ​ស្ទើរតែទាំង​អស់​បានបញ្ឈប់ការ​លក់​របស់ថៃ​​។ លោកថា​៖

“ការ​បញ្ឈប់ការ​លក់​ផលិតផលថៃ​ពីសំណាក់អាជីវករ​ខ្មែរ​ ​មកពីកត្តា​មួយចំនួន ដូចជា​ផលិតផល​នោះ ពិបាកនាំចូល បើចូលបានក៏ត្រូវអស់ថ្លៃខ្ពស់ ដូច្នេះអាជីវករ​ក៏ត្រូវលក់ក្នុងតម្លៃខ្ពស់ ដែលពិបាក​ក្នុងការប្រកួតប្រជែងជាមួយផលិតផល​ក្នុងស្រុក។ ម្យ៉ាងទៀត ដោយសារតែកម្លាំងពហិការពីសំណាក់ប្រជាពលរដ្ឋ​ខ្មែរ ផលិតផលថៃភាគច្រើនមិនមានអ្នកទិញទៀតទេ ហើយបើសិនជា​នាំចូលមកក៏លក់មិនដាច់ដែរ ទើប​អាជីវករ​ក៏ផ្លាស់ប្តូរមកប្រើប្រាស់ក្នុងស្រុកកាន់តែច្រើន។”​

លោក កឹម សាន​ បានបញ្ជាក់ថា ​ទន្ទឹមនឹង​ទីផ្សារ​កើនឡើង​ខ្ពស់​បែបនេះ សិប្បកម្ម​របស់លោកក៏បានផលិត​នូវ​ផលិតថ្មីៗបន្ថែម​ទៀត ដើម្បីបំពេញ​នៅលើទីផ្សារ ដោយ​រំពឹងថា​អាចជំនួស​ផលិតផលរបស់ថៃទាំងស្រុង​នៅពេលអនាគ​ត ហើយបើសិនជាថៃបើកព្រំដែន​វិញ ហើយមានការនាំចូលវិញ ក៏ខ្មែរមានផលិតផល​ជារបស់ខ្មែរ​សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​ស្រាប់ទៅហើយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *