ប្លង់ ឬបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុមួយចំនួនដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នឹងត្រូវអស់សុពលភាព ឬចាត់ជាមោឃភាពនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ2021ខាងមុខនេះ។
តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា យោងអនុក្រឹត្យលេខ 46 អន.ក្របក ចុះថ្ងៃទី31 ខែឧសភា ឆ្នាំ2002 ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី24-25 ខែឧសភា ឆ្នាំ2021 ស្ថិតនៅបរិវេណសាលាបុណ្យបឹងលាជ ស្ថិតនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។
ជាមួយគ្នានោះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើដែលមានបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុកន្លងមកត្រូវយកបណ្ណទាំងនោះប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី24-25 ខែឧសភា ឆ្នាំ2021 ជាកំហិត។
ដោយឡែក ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះ ប្រគល់ជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content