ភ្នំពេញ ៖ តាមរយៈស្ថិតិចុងក្រោយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសមួយនេះសម្រេចបានទំហំទឹកប្រាក់សរុបជាង ១០០០លានដុល្លារ ដែលជាសញ្ញាបង្ហាញថានៅតែបន្តកើនប្រមាណជិត ៤៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។

ទិន្នន័យរបស់ SSEZ បានឱ្យដឹងថាគិតចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ទទួលបានបរិមាណនាំចូល និងនាំចេញសរុប ១ ១៨៥ លានដុល្លារ ដែលចំនួននេះមានការកើនឡើង ៤៤,៥១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ឱ្យដឹងថា ការនាំចេញរបស់កម្ពុជារហូតមកដល់ពេលនេះមិនមានការថមថយនោះទេ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ក៏ដោយ និងកំពុងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ផ្អែកទៅលើកំណើននេះ គឺដោយសារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបច្ចុប្បន្ន មានអ្នកវិនិយោគច្រើន និងមានឧស្សហកម្មកែច្នៃច្រើន។ នេះជាមូលហេតុនាំឱ្យមានកំណើននេះ។
លោកឧកញ៉ាបានបញ្ជាក់ថា ៖
«នៅតំបន់សេដ្ឋកិច្ច សកម្មភាពមួយចំនួននាំចេញទៅកាន់សហរដ្ឋអាមេរិក ទៅបណ្តាប្រទេសអឺរ៉ុប និងទៅចិន មានការកើនឡើង ជារឿងមួយល្អដែលអាចទាក់ទាញវិនិយោគទុនបន្ថែមទៀត ហើយកំពង់ផែទឹកជ្រៅរបស់យើងក៏កំពុងតែអនុវត្តហើយដែរ។ នៅតំបន់សេដ្ឋកិច្ចពិសេសការនាំចេញ និងនាំចូលទំនិញ គឺដោយសារតែមានតម្រូវការទីផ្សារ ដែលយើងមានវិស័យកាត់ដេរដូចជាសម្លៀកបំពាក់ គ្រឿងបង្គុំអគ្គិសនី អេឡិចត្រូនិក កង់ និងសម្ភារធ្វើដំណើរ ដែលបានផលិតនាំចេញច្រើន ទោះបីជាផលិតផលកសិកម្មកែច្នៃនៅមានតិចតួចក៏ដោយ»
លោកឧកញ៉ាបានបញ្ជាក់ទៀតថា នៅពេលដែលមានកំណើននាំចេញ ការនាំចូលផលិតផលវត្ថុធាតុដើមសម្រាប់កែច្នៃ ក៏នឹងកើនឡើងទៅតាមនេះដែរ។ ដូច្នេះយើងក៏ព្រួយបារម្ភ ពីការនាំចូលវត្ថុធាតុដើមដូចជា ដែក ជាដើមសម្រាប់ការសាងសង់ ក្នុងប្រទេសរបស់យើង មានការឡើងថ្លៃ វាធ្វើឱ្យប៉ះពាល់នូវទំនិញនាំចូល និងនាំឱ្យជំរុញនូវការបង្កើនថ្លៃដើមកាន់តែខ្ពស់ ដែលនាំឱ្យវាប៉ះពាល់ដល់ការនាំចេញផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមាន SSEZ ក្រុមហ៊ុនកំពុងវិនិយោគទាំងអស់មានចំនួន ១៦៥ ក្រុមហ៊ុន ដែលបានបង្កើតការងារបានចំនួន ៣០ ០០០ កន្លែងដែលបានផ្តោតលើវិស័យវាយនភណ្ឌកាត់ដេរ កាបូប ផលិតផលស្បែកជើង ផលិតផលពីឈើ គ្រឿងម៉ាស៊ីន សម្ភារសំណង់ គ្រឿងសង្ហារិមគេហដ្ឋាន គ្រឿងបន្លាស់រថយន្ត និងសម្បកកង់រថយន្ត កង់និងសម្ភារធ្វើដំណើរជាដើម ដែលជាឧស្សាហកម្មចម្បងសម្រាប់ការអភិវឌ្ឍ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content