បរទេស ៖ ឈរនៅរយៈកម្ពស់ជាង 300 ម៉ែត្រ និងចំណាយបេតុងរហូតទៅដល់ 8 លានម៉ែត្រគូប មានទីតាំងស្ថិតនៅផ្នែកមួយនៃចំណុចកំពូលរបស់ទន្លេ Yangtze ទំនប់ Baihetan គម្រោងសាងសង់ទំនប់វារីអគ្គិសនី Baihetan ត្រូវបានចិនដាក់បញ្ចូលបច្ចេកវិទ្យាសិប្បនិម្មិតឆ្លាតវៃ ឬ AI ដើម្បីជាជំនួយដល់ការសាងសង់។
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា Baihetan បានប្រើប្រាស់ពេលវេលាសាងសង់ត្រឹមតែ 4 ឆ្នាំប៉ុណ្ណោះ ខណៈដែលវារីអគ្គិសនីដ៏ធំបំផុតលើពិភពលោក Three Gorges បានចំណាយពេលរហូតទៅដល់ 8 ឆ្នាំដើម្បីសម្រេចបានការសាងសង់។

វាបានក្លាយទៅជាគម្រោងសាងសង់ដ៏ធំលើកដំបូងរបស់ចិនក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើជាជំនួយសាងសង់ និងអភិវឌ្ឍគម្រោង រហូតធ្វើឲ្យអ្នកជំនាញមានភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់ថាអាចទទួលបានលទ្ធផលល្អបែបនេះ។ បច្ចេកវិទ្យា AI បានជួយបង្កើនល្បឿនសាងសង់យ៉ាងមានប្រសិទ្ធភាពទោះបីជាស្ថានភាពដីភូមិសាស្ត្រមិនសូវអំណោយផល និងផ្តល់ភាពលំបាកជាច្រើនដល់ក្រុមវិស្វករ ។
អ្នកបច្ចេកទេសសាងសង់បានបញ្ជាក់ថា ស្ទើរតែគ្រប់សកម្មភាពក្នុងការដ្ឋានត្រូវបានបំពាក់បច្ចេកវិទ្យា AI រាប់ចាប់ពីក្រុមកម្មកររហូតទៅដល់ក្រុមវិស្វកម្ម ក្រុមអ្នកពិនិត្យគុណភាព ព្រមទាំងអ្នកគ្រប់គ្រងគម្រោងផងដែរ ដែលវាបានជួយឲ្យប្រព័ន្ធដំណើរការសាងសង់កាន់តែមានប្រសិទ្ធភាព និងវៃឆ្លាតទៅជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅទីតាំងការដ្ឋានក្រុមការងារបានប្រើប្រាស់ប្រព័ន្ធ 4G ដើម្បីត្រួតពិនិត្យទីតាំងនៃរថយន្តចាក់ស៊ីម៉ង់ ដើម្បីសម្រួលដល់ការតម្រង់ជួររបស់ពួកគេមិនឲ្យមានការកកស្ទះព្រមទាំងអាចបង្ហាញប្រាប់ថាពេលណាដែលពួកគេត្រូវទៅ ពេលណានៅ និងពេលណា ទីកន្លែងណាដែលត្រូវចាក់បេតុង។

លើសពីនោះ AI ក៏ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធត្រួតពិនិត្យដំណើរការលាយស៊ីម៉ង់កុំឲ្យមានភាពយឺតយ៉ាវទៀតផង តាមរយៈការត្រួតពិនិត្យទៅលើបច្ចេកវិទ្យាលាយ និងម៉ាស៊ីនក្រឡុកនៅក្នុងពេលវេលាពិតប្រាកដមួយទៅកាន់ទីតាំងបញ្ជា និងអាចបំពេញតាមតម្រូវការប្រចាំថ្ងៃមិនឲ្យមានបញ្ហារាំងស្ទះនោះឡើយ។
គួរឲ្យដឹងដែរថា តាមផែនការ Baihetan គ្រោងនឹងដាក់ឲ្យដំណើរការផលិតថាមពលអគ្គិសនីជាលើកដំបូងចាប់ពីថ្ងៃទី1 ខែកក្កដានេះតទៅហើយ ពោលគឺនៅចំពេលថ្ងៃនៃការអបអរខួបបក្សកុម្មុយនីសចិន ហើយការងារនេះត្រូវបានបញ្ចប់ទៅក្រោមថវិកាចំណាយសរុប 26.1 ពាន់លានដុល្លារគិតចាប់តាំងពីថ្ងៃបើកការដ្ឋានដំណើរការកាលពីឆ្នាំ2017 មកដោយវាក៏នឹងអាចផ្គត់ផ្គង់ថាមពលទៅដល់តំបន់ភូមិសាស្ត្រឆ្ងាយៗក្នុងចំងាយប្រមាណជា 1,240 ម៉ាល ឬ 1,995 គីឡូម៉ែត្រផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content