ចំណេះដឹង ៖ កាលពីឆ្នាំ២០១២ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសជប៉ុនបានប្រកាសរកឃើញនូវធនធានដ៏កម្រមួយកន្លែងដែលស្ថិតនៅក្រោមភក់បាតសមុទ្រក្នុងជម្រៅប្រមាណត្រឹមតែ ៦ ០០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសំបូរទៅដោយរ៉ែដ៏មានតម្លៃ និងកម្របំផុតនៅលើពិភពលោក ហើយវាត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចពិភពលោក ជាពិសេសពាក់ព័ន្ធទៅនឹងថាមពល និងបច្ចេកវិទ្យាបៃតង ឬ Green Technology ។

ទីតាំងនៃប្រភពធនធានដ៏អស្ចារ្យនេះត្រូវបានគេដឹងថាស្ថិតនៅចំងាយប្រមាណជា ១ ៨៥០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកោះ Minamitori ហើយតាមការស្រាវជ្រាវ ពីសំណាក់ក្រុមវិស្វកម្មកន្លងមកបានរកឃើញថា រ៉ែដ៏មានតម្លៃទាំងនោះគឺស្ថិតនៅលាយឡំជាមួយនឹងភក់ក្រោមបាតសមុទ្រដល់ទៅ ២ ៥០០ គីឡូម៉ែត្រក្រឡា។
ដឹងទេថា តើរ៉ែដ៏កម្រទាំងនេះមានតម្លៃយ៉ាងណាសម្រាប់ជប៉ុន និងពិភពលោក?
ថ្វីត្បិតតែមិនអាចគណនាចេញជាទំហំលុយបានពិតមែន ប៉ុន្តែក្រុមអ្នកជំនាញជប៉ុនបានប៉ាន់ប្រមាណថា វាអាចមានទំហំធំលើសលប់រហូតទៅដល់ ១៦លានតោនចេញពីទីតាំងនោះ ឬប្រហែលជា ៥ដងនៃទំហំរ៉ែកម្រដែលពិភពលោកបានជីកគិតចាប់តាំងតែពីឆ្នាំ១៩០០ រហូតមក។ សម្រាប់ផ្នែកសេដ្ឋកិច្ចពិភពលោកវិញ រ៉ែទាំងនោះមិនត្រឹមតែអាចប្រើប្រាស់សម្រាប់ផលិតកម្មផលិតថ្មរថយន្ត កញ្ចក់ស្មាតហ្វូន ឧបករណ៍បច្ចេកវិទ្យានោះទេ ប៉ុន្តែគេអាចទាញយកផលប្រយោជន៍ពីវាសម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្សេងៗទៀត ដែលជាការផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកក្នុងរយៈពេលរាប់រយឆ្នាំ។

តើអ្វីជាឧបសគ្គរបស់ជប៉ុនក្នុងការជីកយករ៉ែដ៏កម្រនេះចេញពីបាតសមុទ្រ?
មកដល់ពេលនេះ ជប៉ុននៅតែបន្តស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើយ៉ាងណាអាចទាញយករ៉ែចេញពីបាតសមុទ្រកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថានសមុទ្រ និង មានប្រសិទ្ធភាពបំផុត ពីព្រោះវាស្ថិតនៅក្នុងជម្រៅទឹកដល់ជាង ៦ ០០០ ម៉ែត្រ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុន JAMSTEC របស់ជប៉ុនបានសហការគ្នាជាមួយនឹងក្រុមហ៊ុន Toyo Engineering Corporation(TOYO) ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មីក្នុងការធ្វើកិច្ចការងារមួយនេះ។ ប៉ុន្តែអ្វីដែលជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសជប៉ុននោះគឺថា ទីតាំងនៃប្រភពរ៉ែទាំងនោះគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ហើយក៏មិនមានជម្លោះទាមទារណាមួយពីសំណាក់បណ្តាប្រទេសដែលស្ថិតក្នុងដែនទឹករួមគ្នានោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content