ឌុបៃ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃអារ៉ាប់រួម UAE កាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះបានប្រកាសថា ប្រទេសរបស់ខ្លួនបានដាក់ផែនការរយៈពេល១០ឆ្នាំ ដើម្បីអាចពង្រីកសកម្មភាពសេដ្ឋកិច្ចជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឲ្យបានទំហំរហូតទៅដល់១ទ្រីលានដុល្លារ។

រដ្ឋមន្ត្រីដដែលក៏បានបញ្ជាក់ដែរថា អារ៉ាប់រួម និងអ៊ីស្រាអ៊ែល នឹងសហការគ្នាទៅលើគ្រប់វិស័យចាប់រាប់តាំងពីវិស័យសុខាភិបាលទៅដល់កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុព្រមទាំងថាមពលផងដែរ។
អារ៉ាប់រួម គឺជាប្រទេសនៅអារ៉ាប់ដំបូងគេបំផុតដែលចាប់ផ្តើមដំណើរការទំនាក់ទំនងការទូតជាធម្មតាឡើងវិញជាមួយនឹងអ៊ីស្រាអ៊ែល ហើយគិតត្រឹម៩ខែ ឆ្នាំ២០២១នេះ អនុស្សរណៈយោគយល់គ្នាជាច្រើនរវាងអារ៉ាប់រួម និងអ៊ីស្រាអ៊ែលត្រូវបានចុះហត្ថលេខា។

តាមការមើលឃើញរបស់អ្នកជំនាញបានជឿជាក់ថាការរំពឹងទុករវាងប្រទេសទាំងពីរដើម្បីធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមកកើនឡើងដល់១ទ្រីលានក្នុងរយៈពេលមួយទសវត្សរ៍នោះនឹងមិនមានភាពលំបាកនោះទេ ខណៈដែលប្រទេសទាំងពីរសុទ្ធតែមានកម្លាំងសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នាឬប្រមាណជា ៤០០ពាន់លានដុល្លារជាផលិតផលក្នុងស្រុកសរុបដូចគ្នានោះ។
គិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងអ៊ីស្រាអ៊ែល និងអារ៉ាប់រួម មានប្រហែលជា ៦០០ទៅ៧០០លានដុល្លារ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Abdulla Bin Touq Al Marri បានបញ្ជាក់ថាទំហំនៃពាណិជ្ជកម្មដែលអាចកើនឡើងដល់កម្រិតនេះក្នុងរយៈពេលត្រឹមតែ១ឆ្នាំដំបូងនោះគឺមិនមែនជារឿងងាយស្រួលនោះទេ និងគឺជាភាពជោគជ័យដ៏អស្ចារ្យមួយរួចទៅហើយ។
ដោយឡែករដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែលធ្លាប់បានបញ្ជាក់ដែរថានឹងរំពឹងទុកទំហំពាណិជ្ជកម្មជាមួយនឹងអារ៉ាប់រួមនឹងអាចកើនឡើងទៅដល់១ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០២១នេះ ហើយប្រមាណជា ៣ពាន់លានដុល្លារទៀតនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ប៉ុន្តែបើធៀបទៅនឹងការនាំចេញរបស់អារ៉ាប់រួមគឺមានកម្រិតទាបនៅឡើយដោយការកាលពីឆ្នាំ២០១៩ ការនាំចេញរបស់ប្រទេសអារ៉ាប់រួមមួយនេះមានទៅដល់ ២៤ពាន់លានដុល្លារ ហើយគោលដៅធំបំផុតរបស់ខ្លួនគឺជាប្រទេសអារ៉ាប៊ីសាអូឌីត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ

អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ

ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content